ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទី:46(2)

382 57 7
                                    

រំលងពីចំណោទឡានក្រុងនៅក្បែរសកលវិទ្យាល័យក៏មកដល់ចំណោទឡានក្រុងមួយផ្សេងទៀតនៅក្បែរផ្សារទំនើប នាយកម្លោះសង្ហាទាំងពីរនាក់នៅលើឡានក្រុងសម្រេចថាចុះត្រឹមចំណោទឡានក្រុងនេះ...

«មកឆ្ងាយសាលារាប់រយគីឡូមកផ្សារទំនើបនេះឯង??» ជីមីនធ្វើមុខឆ្ងល់ប្រើខ្សែភ្នែកពីចម្ងាយសម្លឹងមើលទៅខាងក្នុងផ្សារទំនើប

«គិតថាឆ្ងាយតែបើឯងគិតចង់រត់គេចនោះតែមួយពព្រិចភ្នែកក៏បាត់ឯងហើយ»

«ចាកប្រធានបទយើងនិយាយហើយ»

«ណាហ្ហើយចុះ ខ្ញុំមិនចង់ឈ្លោះជាមួយឯងទេពួកយើងរកកន្លែងនិយាយគ្នាសិនទៅ»

«កន្លែងនិយាយគ្នានៅផ្សារទំនើបនឹងហេស៎ជីមីនចងចិញ្ចើមដកដង្ហើមធំទាំងធុញទ្រាន់

«និយាយបណ្ដើរដើរទិញរបស់បណ្ដើរបង្កើតបរិយាកាសល្អៗនោះអី» ស៊ូហ្គាឆ្លើយតបទាំងស្នាមញញឹមផ្ទុយខុសពីអ្នកម្ខាងទៀតដែលកំពុងជ្រួញចិញ្ចើមជាមួយការនិយាយស្តីប្លែកៗរបស់អ្នកកម្លោះស៊ូហ្គា

«ឯងកុំស្រមៃឱ្យសោះថាយើងព្រមមកឈរទីនេះជាមួយឯងព្រោះលើកទោសឱ្យឯងនោះ យើងមកនេះគ្រាន់តែដើម្បីបញ្ចប់គ្រប់យ៉ាងជាមួយឯង» ហាស្តីមួយប្រយោគវែងរួចនាយកម្លោះបោះជំហានទៅមុនសំដៅទៅផ្សារទំនើប ស្នាមញញឹមនៅលើផ្ទៃមុខរាងក្រាស់មុននេះត្រូវទម្លាក់ចុះមុនដើរទៅតាមកម្លោះតូចឯណោះ...

«...»

៚សកលវិទ្យាល័យ៚

ទីង ទីង!!!

បញ្ចប់ការរៀនម៉ោងដំបូងនិស្សិតៗតាមថ្នាក់បបួលគ្នាទៅញ៊ាំអាហារ និង ធ្វើអ្វីតាមដែលពួកគេគិតទុកចំណែកនាយកម្លោះពីរនាក់នៅអគារសិក្សាឆ្នាំទី៤ឯណេះវិញច្រត់ដៃនៅបង្កាន់មុខថ្នាក់សម្លឹងមើលទៅឆ្ងាយមិនដឹងជានិយាយអ្វីខ្លះជាមួយគ្នាទេបាត់សមាជិកម្នាក់មិនដឹងទៅណាខលមិនចូល ចូលមិនលើកធ្វើឱ្យពួកគេមិនចាប់អារម្មណ៍ប្លែកៗរបស់មិត្តខ្លួនមិនបាន...

«អាមីនថាមករៀនតែម៉េចមិនឃើញ

«យើងនៅទីនេះជាមួយឯង ឯងមកសួរយើងម៉េចនិងដឹង»

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now