៚ថ្ងៃថ្មី៚
ពន្លឺព្រះអាទិត្យរះឡើងសារជាថ្មីនៅព្រឹកថ្ងៃថ្មីដូចគ្នាមនុស្សជាច្រើនក្រោកទទួលថ្ងៃថ្មីចាប់ផ្តើមដើរទៅមុខបន្ត ពន្លឺព្រះអាទិត្យស្រាងៗចាំងចូលមកតាមបង្អួចចូលមកខាងក្នុងទៅលើពូកធំមួយដែលមានរាងកាយមនុស្សពីរនាក់គេងបែរមុខចេញពីគ្នាសំឡេងគ្រហឹមមនុស្សម្នាក់បន្លើឡើងតិចៗទទួលដឹងពីពន្លឺដែលចាំងចូលមក
«ហុឹមម»ត្របក់ភ្នែកចាប់ផ្តើមកម្រើកបើកសន្សឹមៗដំណាលនិងសំឡេងគ្រហឹមតិចៗ អ្វីដែលបានឃើញមុនគេគឺពិដាន
ដែលមិនមែនពិដានក្នុងបន្ទប់គេងរបស់គេ«ទីណា?»ជីមីនបើកភ្នែកឱ្យអស់ញីភ្នែកឱ្យស្រាងភ្នែកនៅតែមើលទៅពិដានជ្រួញចិញ្ចើមមិនព្រមមើលទៅក្បែរៗខ្លួន
និងបានអស់ចម្ងល់«ពីយប់មិញ???»
«ឯងបានធ្វើស្អីអាមីន»ជីមីនសួរខ្លួនឯងតិចៗពេលងាកទៅមើលគ្រែគេងម្ខាងទៀតឃើញរូបរាងកាយបុរសម្នាក់ទៀតគេងនៅក្បែរគេមានតែភួយដណ្ដប់ត្រឹមចង្កេះបើកបង្ហាញផ្នែកខាងលើទទេស្អាត ជីមីនក្រោកឈរភ្លាមៗត្រូវជ្រួញចិញ្ចើមចូលគ្នាភ្លាមៗដូចគ្នាខ្ចឹបមាត់ជិតមិនបញ្ជេញសំឡេងឈឺចុករាយត្រង់ចង្កេះជាពិសេសចំណុចចន្លោះជើង
«ចុងក្រោយវាក៏ធ្លាក់លើមនុស្សចង្រៃម្នាក់នេះហេស៎?អាមីនអើយឆ្កួតឬយ៉ាងម៉េចទៅធ្វើបែបនោះ»ជីមីនលើកដៃខ្ញាំសក់ក្បាលខ្លួនឯងនឹកគិតចាំរឿងគ្រប់យ៉ាងដែលកើតឡើង
យប់មិញគ្រាន់តែក្រោកមកឈឺចុករាយគេដឹងបាត់ទៅហើយថាគេមិនមែនTop ព្យាយាមនឹកគិតដល់ចាំរឿងគ្រប់យ៉ាង
យប់មិញបានធ្វើអ្វីខ្លះមិនហាមស្របតាមថែមនិងទាក់ទាញគេមុនទៀតខូចCreditប្រុសមីនណាស់ហើយ«ហុឹមមម»
«មីន!!»ត្របក់ភ្នែកបើកឡើងស្របនិងសំឡេងគ្រហឹមស្រាលៗលាន់ឡើង ភ្នែកបើកស្រាងទាំងព្រឹកគ្រាន់ឃើញរាងកាយទទេស្អាតត្រឹមចង្កេះនាយកម្លោះជីមីនកំពុងអង្គុយឱនមុខ
ចុះខ្ញាំសក់ខ្លួនឯង ស៊ូហ្គាបង្ហើបបបូលមាត់ហៅឈ្មោះនាយតូចជីមីនមុនស្ទុះក្រោកអង្គុយ
YOU ARE READING
ឃាំងស្នេហ៍គ្រងបេះដូង💙
عاطفيةអារម្មណ៍ស្រឡាញ់ដែលមិនដឹងថាកើតមានឡើងតាំងពីពេលណានោះទេ ដឹងត្រឹមថាខ្ញុំស្រឡាញ់គេស្រឡាញ់មនុស្សដែលគេគ្មានសូម្បីចិត្តស្រឡាញ់មួយផ្នែកតូចមកខ្ញុំ។ ខ្ញុំមិនប្រាថ្នាការតបស្នងក្តីស្រឡាញ់របស់គេវិញឡើយ សូមត្រឹមគេមិនស្អប់ខ្ញុំគឺគ្រប់គ្រាន់ហើយ...«ស៊ូហា្គ សុីឡាសអ៉ីវឺរ...