«ឯងចប់របស់យើងហើយ»
«ហុឺយយ...ពួកអាឆ្កែលបខាំអស់នេះមិនថាទៅដល់ណាខ្លាំងបានតែលបខាំអ្នកដទៃ»ជីមីនអង្គុយនៅលើម៉ូតូបែរទៅក្រោយបោះសម្តីឆ្លងឆ្លើយឌឺដងទៅអ្នកខាងនោះប្រៀបដូចរុញសាំងមកបុកភ្លើង
«សម្តីខ្លាំងណាស់ឯង..មើលទៅឯងមិនទាន់រៀង»
«រៀងឪឯងស្អី!!រឿងអីយើងត្រូវរៀងបើឯងត្រឹមកាកសំណល់» ស្ដាប់សម្តីចុះមានតែម្នាក់ឯងផងនៅសម្តីចាក់ទឹកមុខលិចទៀតនាយកម្លោះចុះពីលើម៉ូតូដៃកាន់មួកឃ្លោប ញាក់ចិញ្ចើមដាក់អាន់តូនីពេលនេះគ្នាគេព័ទ្ធមុខក្រោយរត់ទៅណារួច
«យើងប្រាប់ហើយរៀនបិទមាត់ខ្លះវាអាចនិងល្អជាងពេលនេះ»ស៊ូហ្គាដើរចូលមករកជីមីនក្នុងដៃគ្មានអាវុធអ្វីទាំងអស់នាយនេះហើយជាអ្នកដឹកនាំក្រុមខ្លះមកព័ទ្ធស្ទាក់មុខផ្លូវនាយកម្លោះជីមីនតាមបញ្ហាអាន់តូនី
«ឆើស៎...បិទមាត់ទុកពេលឱ្យពួកឯងព្រូសមែនទេ?ហាសហា..ល្អដោយក្រោយយើងនិងបិទមាត់ប៉ុន្តែពេលដែលពួកឯងត្រូវការព្រូសប្រាប់មុនផងចាំយើងបិទមាត់»
«ប្រដៅវាទៅ»ទ្រាំស្ដាប់សម្តីចាក់ទឹកមិនលិចរបស់ជីមីន
បន្តមិនបានអាន់តូនីបញ្ហាកូនចៅ៥-៦នាក់ចូលទៅរកជីមីន នាយកម្លោះស៊ូហ្គាដឹងថាមនុស្សដូចអាល្អិតមុខគេនេះជាមនុស្សបែបណាហើយនិយាយអ្វីក៏អត់បានការគេថយជំហានមកក្រោយវិញឈរមើលគ្នាៗព័ទ្ធនាយកម្លោះតូច«ចូលមកអាឆ្កែបម្រើ» មិនខ្ចីខ្លាចកម្លោះតូចរាងដូចតារាត្រដាងដៃឱ្យធំដូចជាការឌឺមួយដែលនោះទៅគ្នាៗក្រុមខាងនោះកំពុងព័ទ្ធគេក្នុងដៃកាន់ដំបងឈើគ្រប់គ្នា
មិនចាំយូរពួកគេសម្រុកចូលទៅព្រួតវាយកម្លោះសង្ហាពូកែសម្តីដូចដែលដឹងត្បិតស៊ូមិនបានតែក៏ត្រូវតែស៊ូឱ្យដល់ចុងបញ្ចប់ពួកគេជាពួកពូកែបង្កជម្លោះជាមួយគ្នាសុទ្ធតែពូកែវាយ ជីមីនកាន់មួកឃ្លោបពណ៌ក្រហមរបស់ខ្លួនក្នុងដៃទោះជាមួកសំណព្វចិត្តក្តីតែពេលនេះត្រូវការប្រើយកមកធ្វើជាអាវុធវាយបកគ្នាៗទាំងនោះ គេចសឹងមិនផុតដំបងឈើទាំងនោះ
វ៉ាតមករកគេវើបៗ
YOU ARE READING
ឃាំងស្នេហ៍គ្រងបេះដូង💙
Romanceអារម្មណ៍ស្រឡាញ់ដែលមិនដឹងថាកើតមានឡើងតាំងពីពេលណានោះទេ ដឹងត្រឹមថាខ្ញុំស្រឡាញ់គេស្រឡាញ់មនុស្សដែលគេគ្មានសូម្បីចិត្តស្រឡាញ់មួយផ្នែកតូចមកខ្ញុំ។ ខ្ញុំមិនប្រាថ្នាការតបស្នងក្តីស្រឡាញ់របស់គេវិញឡើយ សូមត្រឹមគេមិនស្អប់ខ្ញុំគឺគ្រប់គ្រាន់ហើយ...«ស៊ូហា្គ សុីឡាសអ៉ីវឺរ...