ឃាំងស្នេហ៍គ្រងបេះដូង💙ភាគទីៈ38

387 54 7
                                    

ក្រាក!!!

    មកដល់មុខទ្វាបន្ទប់លោកស្រីអុីវឺរេតប្រញាប់រុញទ្វាចូលមកខាងក្នុងអ្នកដែលក្រាបក្បាលនៅលើតុធ្វើការអ្នកម៉ាក់ងើយមុខឱ្យប្រញាប់សម្លឹងមើលទៅមនុស្សនៅឈរមុខទ្វាបន្ទប់ដោយខ្សែភ្នែកព្យាយាមគេចវៀស នាយស្មានតាមទឹកមុខអ្នកម៉ាក់ពេលនេះដឹងច្បាស់ណាស់ប្រាកដជាគាត់បានដឹងរឿងអ្វីមកហើយព្រោះគាត់សម្លឹងមើលមកនាយមិនព្រិចភ្នែក...

«មានអ្វីនិយាយបកស្រាយប្រាប់ម៉ាក់ទេ»

«អត់ទេ..គ្មានទេម៉ាក់»

«កូនក្លាយជាចឹងតាំងពីពេលណាម៉េចក៏ម៉ាក់មិនដឹងធ្វើខ្លួនបែបនេះទៀតហើយហេស៎លាក់បាំងអ្វីជាមួយម៉ាក់»

«គឺអត់មានពិតមែនម៉ាក់..ម៉ាក់ទៅ..ទៅដឹងអ្វីមក»ស៊ូហ្គាក្រោកឈរចេះតែងាកទៅនេះទៅនោះគេចខ្សែភ្នែកតាមប្រម៉ាញ់របស់អ្នកម៉ាក់

«ដឹងទេថាម៉ាក់និយាយរឿងអ្វីជាមួយគ្រួសារផាក

«រឿង...រឿងពួកខ្ញុំមែនទេ

«ដឹងដែលហេស៎???ដឹងថាជារឿងនេះដែលមែនទេហេតុអ្វីកូននៅតែធ្វើវាគេមិនបានពេញចិត្តអ្វីដែលយើងធ្វើទៅទេកូនព្យាយាមដើម្បីអ្វី

«..........»ស្ងាត់

«ម៉ាក់មិនដឹងថាកូនព្យាយាមធ្វើបែបនេះតាំងពីពេលណាទេស៊ូ...កូនជាមួយក្មួយមីនក្លាយជាពីរចំណែកផ្សេងគ្នាហើយមិត្តក៏មិនមែន ស្នេហាក៏មិនមែន ក្មួយមីនក៏សុំកូនហើយតាំងពីថ្ងៃនោះកូនប្រាប់ម៉ាក់ថាកូនយល់ព្រមហើយចុះពេលនេះជាអ្វី

«រឿងដែលម៉ាក់និយាយគ្នាថ្ងៃនេះគ្មានអ្វីក្រៅពីម៉ាក់ប៉ាក្មួយមីនសុំឱ្យកូននៅឱ្យឆ្ងាយពីកូនប្រុសគេប៉ុណ្ណោះ»

«ខ្ញុំមិនដែលស្អប់គេទេ»បានឮសម្តីចេញពីមាត់កូនប្រុសលោកស្រីអុីវឺរេតឈរស្ងៀមមើលទៅកូនប្រុសលួចដកដង្ហើមធំ នៅក្មេងៗអាចនិងពិបាកនិយាយគ្នាតែនេះធំៗដឹងក្តីអស់ហើយមកពិបាកនិយាយគ្នាជាងនៅពីក្មេងទៀត...

ឃាំងស្នេហ៍គ្រងបេះដូង💙Where stories live. Discover now