នៅឯខាងសាកលវិទ្យាល័យឯណេះវិញនៅក្នុងកង់ទីន
និស្សិតជាច្រើននាក់ត្រូវទទួលពិន័យមានសឹងគ្រប់ជំនាន់តែម្ដងទាំងសិស្សច្បងសិស្សប្អូន ញាប់ដៃញាប់ជើងសម្អាតកង់ទីនឱ្យវិលមកសភាពដើម«ហ្យុង!!!»រាងតូចថេយ៉ុងបន្លើឡើងស្រាលៗសម្លឹងមើលទៅមនុស្សដែលកំពុងដើរចូលមកមុខមាំរាបស្មើស្នាមជាំកែមមាត់តែមួយភ្លែតសោះឡើងជាំក្រម៉ៅឃើញច្បាស់ៗនិងភ្នែក
«ឯងយ៉ាងម៉េចហើយគ្រូនាយកនិយាយអ្វីខ្លះទទួលពិន័យអ្វីទេ?»ហូប៊ីងាកទៅមើលតាមខ្សែភ្នែកថេយ៉ុងគ្រាន់បានឃើញមិត្តភក្តិខ្លួនដើរចូលមកនាយនិងថេយ៉ុងដើរទៅរកនាយកម្លោះជេខេដែល ហ៊ូប៊ីលើកដៃចាប់ស្មាជេខេលើកចិញ្ចើមម្ខាងដាក់នាយ...
«គ្មានទេលើកនេះគាត់ប្រមានបើសិនជានៅមានរឿងជម្លោះនេះទៀតគាត់និងផ្អាកការសិក្សាទាំងយើងទាំងឯងទាំងអាមីន»
«ផ្អាកការសិក្សា»គ្រប់គ្នាបានឮសម្តីនាយបើកភ្នែកធំៗទាំង
ភ្ញាក់ផ្អើលនាយមានបំណងចង់ឱ្យពួកគេឮទើបនិយាយឮឱ្យបានឮទាំងអស់គ្នា ទឹកមុខនាយហាក់ដូចគ្មានអ្វីជាបន្ទុកបន្តិចណាទេ«មុននិងត្រូវផ្អាកការសិក្សាយើងប្រមានឯងទៅចុះឈប់រៀនតែម្ដងទៅយ៉ាងណាក៏ឯងមិនឈ្នះល្បងពួកយើងដែល»បុរស
ម្នាក់សើចឮជាមួយគ្នាៗខ្លួនប៉ុន្មាននាក់ទៀតពេបមាត់ដាក់នាយក្រាស់ជេខេ ជេខេលេចស្នាមញញឹមចុងមាត់បោះជំហានមកចុះបន្តិចមើលទៅពួកគេពីចុងជើងដល់ក្បាល«មនុស្សល្ងង់មិនប្រាប់ពិតជាមិនដឹងថាខ្លួនឯងល្ងង់ពិតមែន...
អ្នកណាថាគ្រូប្រមានផ្អាកការសិក្សាតែគ្នាយើងសូម្បីពួកឯងប៉ុន្មានក្បាលនេះក៏មានឈ្មោះដែលព្រោះថាអាបងធំរបស់ពួកឯងគ្រូក៏ប្រមានដែលបើសិនជាមានជម្លោះកើតឡើងទៀតគ្រូនាយកផ្អាកសិក្សាទាំងយើងហើយពួកឯងគ្នាយើងតែបីនាក់ត្រូវផ្អាកការសិក្សាមិនថ្វើយតែពួកឯងច្រើនក្បាលនេះប្រហែលត្រៀមខ្លួនដេកងាប់ក្នុងផ្ទះហើយ»បានឮដូច្នេះសំឡេងសើច ទឹកមុខញញឹមឌឺដងអម្បាញមិញរលុបភ្លាមៗមើលមុខគ្នាលេបទឹកមាត់...
YOU ARE READING
ឃាំងស្នេហ៍គ្រងបេះដូង💙
Romanceអារម្មណ៍ស្រឡាញ់ដែលមិនដឹងថាកើតមានឡើងតាំងពីពេលណានោះទេ ដឹងត្រឹមថាខ្ញុំស្រឡាញ់គេស្រឡាញ់មនុស្សដែលគេគ្មានសូម្បីចិត្តស្រឡាញ់មួយផ្នែកតូចមកខ្ញុំ។ ខ្ញុំមិនប្រាថ្នាការតបស្នងក្តីស្រឡាញ់របស់គេវិញឡើយ សូមត្រឹមគេមិនស្អប់ខ្ញុំគឺគ្រប់គ្រាន់ហើយ...«ស៊ូហា្គ សុីឡាសអ៉ីវឺរ...