«នេះឯងមិនដឹងទេហេស ថាយើងជាអ្នកណា?»បុរសម្នាក់នោះ
«បើលោកមិនដឹងខ្លួនឯងផង ហើយអោយខ្ញុំទៅដឹងតាមណាមក?»Tae រាងតូចឈប់រើតែក៏ឈរស្ងៀមអោយនាយម្នាក់នោះអោបដោយងើយមុខមកឌឺដាក់នាយកម្លោះម្នាក់នោះ
«លោកប្រុសគឺជាម្ចាស់សណ្ធាគារដែលឯងកំពុង់ធ្វើការនេះ»Jakie ក៏ចូលខ្លួនមកនិយាយព្រោះឃើញស្ថានភាពមិនសូចជាល្អ
-ពិតណាស់គេម្នាក់នេះជាម្ចាស់សណ្ធាគារលំដាប់ផ្កាយប្រាំដ៏ល្បីល្បាញមួយនេះ
«ហាស?...»រាងតូចបើកភ្នែកធំៗពេលដឹងថាមនុស្សដែលគេជេរថាឆ្កួតជាម្ចាស់សណ្ធាគារមួយនេះ កំពុង់តែភ្ញាក់ផ្អើលស្រាប់តែនាយក្រាស់ប្រលែងចេញពីការអោបវិញធ្វើអិយរាងតូចដួលម្តងទៀត
«ទៅជួបយើងនៅOffice»រាងក្រាស់និយាយរួចក៏ដើរទៅខាងមុខជាមួយនិងជំនិតរបស់ខ្លួនធ្វើប្រងើយ
«ហ្ហើយ...នេះថ្ងៃទីមួយផង យើងត្រូវគេដេញចេញទេហេស?»រាងតូចងើបឈរវិញរួចក៏ដើរសម្តៅទៅOfficeរបស់ម្ចាស់សណ្ធាគារមួយនេះ
តុក តុក*
រាងតូចគោះទ្វា2ដង! បន្ទាប់ពីបានការអនុញ្ញាតិពីអ្នកខាងក្នុងហើយ រាងតូចក៏ចូលទៅខាងក្នុងដោយអោនមុខចុះ មិនហ៊ានសម្បីតែមើលមុខនាយក្រាស់ចំ«បុគ្គលិកចូលថ្មីហេស?»រាងក្រាស់សួរតែកែវភ្នែកខ្មៅក្រិបកំពុង់តែសម្លឹងដាក់សម្ពាធមកលើរាងតូច
«បាទ»រាងតូចនៅតែអោនមុខដដែល
«តាមយើងមើលឯងក៏រៀនបានខ្ពស់ដែរមែនទេ បានជាចូលថ្មីសោះបានមកដល់ជាន់ខ្ពស់យ៉ាងនេះ»JK
«បាទ» Tae
«ក្រែងមិញនេះខ្លាំងហេស? »រាងក្រាស់ក៏ងើបពីកៅអីដើរសម្តៅមករករាងតូចយឺតៗដែលធ្វើអោយរាងតូចខំថយក្រោយរហូតក៏ប៉ះនិងជញ្ចាំង
ចំណែករាងក្រាស់ ពេលឃើញបែបនេះក៏ប្រញាប់មកឃាំងផ្លូវរបស់រាងតូចមិនអោយទៅណាបានដោយគ្រាន់តែយកដៃមកបាំង
«លោក...អឺ...ចៅហ្វាយ ខ្ញុំសុំទោស គឺ ខ្ញុំមិនដឹងថាលោកជាចៅហ្វាយនោះទេ»រាងតូចនិយាយដោយញ័រៗនេះហេតុអីគេត្រូវខ្លាចនាយម្នាក់នេះ?ក៏ព្រោះតែនាយជាចៅហ្វាយនោះអី បើមិនមែនទេរាងតូចឃោគបែកក្បាលហើយហិហិ
«យើងគ្មានទោសអោយឯងទេ»នាយក្រាស់ក៏អោនទៅស្សិបរាងតូច តែអ្វីដែលគេទទួលបានគឺក្លិនដ៏ក្រអូបមួយនេះ...ហេតុអីក្មេងម្នាក់នេះមានក្លិនក្រអូបបែបនេះ នេះខ្លួនជាប្រុសទេហេតុអីក៏ក្រអូបទាក់ទាញបែបនេះ នេះកុំប្រាប់ថាមនុស្សដែលខិលខូចដូចជានាយមកលង់និងក្លិនមនុស្សប្រុសណា...ទេមិនអាចទេនាយមិនមែនជាGay នោះទេ
«បានហើយចេញទៅវិញទៅ»នាយក្រាស់ក៏ដកដៃចេញរួចក៏ដើរទៅតុរបស់ខ្លួនវិញ
«ចៅហ្វាយមិនខឹងខ្ញុំទេមែនទេ»រាងតូចក៏នៅឆ្លៀតសួរអោយអស់ចិត្តតែនាយមិនតបគិតតែអោនមុខមើលឯកសារសម្រាប់ភ្ញៀវ VIP
ដោយគ្មានការឆ្លើយតប រាងតូចក៏ដើរចេញទៅវិញ នៅក្នុងចិត្តចង់តែហក់ទះអាមុខមាំៗនេះអោយបែកសង្ហារណាស់
<អាឆ្កួត> មួយម៉ាត់ចេញពីក្នុងចិត្តរបស់រាងតូចរួចក៏ដើរបន្តមើលការងាររបស់ខ្លួនវិញ_______________
Var SereyWath (Jussii)
Thank you so much for reading ✌️🙆♀️
Pls don't forget to vote 🥺❤️
ESTÁS LEYENDO
កម្មសិទ្ធរបស់បង🔞🔥
Historia Cortaចន ជុងគុក X គីម ថេយ៉ុង JK: ឯងគ្មានថ្ងៃចេញពីយើងបាននោះទេ ។ ឯងគឺជារបស់យើងតែម្នាក់គត់ Kim Taehyung Jk Top TH BTT {15.06.2021}