កន្លងទៅរយៈពេលបីថ្ងៃដែលរាងតូចបាននៅជាមួយនិងនាយក្រាស់តែទំនាក់ទំនងពួកគេនៅតែមិនទៅមុខគឺនៅដដែរ នៅពេលនេះនាយក្តាស់ក៏បាននាំរាងតូចមកកាន់ភូមិគ្រិះរបស់គេវិញ
គ្រាន់តែឡានសេរីទំនើបមកដល់ភូមិគ្រិះ ថេយ៍ក៏បើកទ្វាចុះដោយគ្មានមាត់មួយម៉ាត់
រាងក្រាស់ក៏ចុះទៅតាមរហូតដល់ក្នុងបរិវេណនៃភូមិគ្រិះ
«ថេយ៍នេះកូនទើបនិងមកពីណា?»ស្រ្តីចំណាស់ដែលត្រូវជាម្តាយគ្រាន់តែឃើញកូនភ្លាមក៏ស្រវាដៃជើងមករកកូន
«គឺ...កូនទើបមក....»
«លោកចន??»
មិនទាន់ទាំងបានប្រាប់អ្នកជាម្តាយផង ពេលនោះនាយក្រាស់ក៏ដើរចូលមកធ្វើអោយលោកស្រី Kim ត្រូវបើកភ្នែកធំៗព្រោះតែវត្តមានរបស់ ចន ជុងហ្គុក
«ម៉ាក់ស្គាល់គេដែរហេស?»ដោយឃើញភាពភ្ញាក់ផ្អើលរបស់អ្នកជាម្តាយក៏សួរទៅគាយ់
«ចាំម៉ាក់ប្រាប់តាមក្រោយ។ អញ្ចើញលោកចនអង្គុយសិនមកចាស!» លោកស្រីគីម ក៏បែរទៅញញឹមនិងរាក់ទាក់នាយក្រាស់យ៉ាងគួរសម
«ម៉ាក់ ហេតុអីត្រូវទទួលគេដែរ?»
«អឹម...លោកចន តើមានរឿងអីចង់និយាយមែនទេ?» អ្នកជាម្តាយមិនតបនិងកូនរបស់ខ្លួនតែបង្វែរនិយាយទៅកាន់ ចន ជុងហ្គុក ទៅវិញ
«យើងចង់យកកូនរបស់អ្នកស្រីទៅរស់នៅជាមួយនិងយើង...» រាងក្រាស់និយាយដោយពាក្យពិតប្រាកដព្រមជាមួយនិងទឹកមុខអំណាច
«ហាសស...? លោកគិតស្អី? ម៉ាក់ខ្ញុំមិនទៅទេ!»ថេយ៉ុងក៏ដើរមកប្រកែកភ្លាមៗ អាមនុស្សកំពុង់តែមិនចូលចិត្តហើយអោយទៅនៅជាមួយយ៉ាងមិច? បើត្រឹមនៅជាមួយគ្នាបីថ្ងៃគេមានអារម្មណ៍ថាទើសទាល់ចង់ងាប់ហើយ
«ថេយ៍ កូនទៅបន្ទប់កូនវិញសិនទៅ!»
«តែម៉ាក់...បាទ»គ្មានជំរើសទេមាសមេ មានតែទៅបន្ទប់និងហើយអូនថេយ៍អើយ បើម៉ាក់មើលមុខហើយ គិតទៅចង់តែយំទេ
«ហេតុអី លោកចន?»
«ប្រាប់តាមត្រង់ណា...យើងស្រឡាញ់កូនអ្នកស្រី យើងមកនេះគ្រាន់តែប្រាប់អ្នកស្រីនោះទេ» ពិតណាស់ គេចូលមកនេះគ្រាន់តែមកប្រាប់នោះទេ បលគេចង់យកថេយ៍ទៅក៏គ្មាននរណាហ៊ានធ្វើអ្វីគេដែរ
«តែថេយ៍ជាប្រុសហើយលោក...អឺ វាទៅរួចដែរហេស?»
«សង្គមគ្មានពាក្យថារើសអើងនោះទេ» និយាយចប់នយាក្រាស់ក៏ក្រោកឈរ
«ថ្ងៃស្អែកខ្ញុំនិងមកទទួលគេ កុំភ្លេចអោយគេរៀបចំខ្លួនផង»
និយាយចប់នាយក្រាស់ក៏ដើរចេញទៅវិញចង់ដឹងទេថាហេតុអ្វីបានជាជុងហ្គុកអាចបញ្ចាលោកស្រី គីមបាន?
ព្រោះតែកាលពីឆ្នាំមុនក្រុមហ៊ុន Kim Group បានក្ស័យធុនតែបានជុងហ្គុកនេះឯងមកជួយស្រោចស្រង់បានជាក្រុមហ៊ុន Kim Group មានមុខមាត់មកដល់ពេលនេះ
ទើបអ្នកស្រីគីម គោរពអ្នកដែលមានគុណចំពោះខ្លួននិងគ្រួសារពេលយប់*
«កូនថេយ៍ ស្អែកនេះរៀបចំខ្លួនទៅនៅជាមួយលោកចនទៅណា»
អស់ជម្រើសហើយពេលនេះថេយ៍អើយ...ចង់ប្រកែកក៏មិនបានដែរ ហ្ហើយ ចង់តែទៅស្លាប់ណាស់រាងតូចមិននិយាយច្រើនក៏ដើរឡើងទៅខាងលើទាំងមុខមិនរីកអ្វីសោះឡើយ
មកដល់ក្នុងបន្ទប់រាងតូចក៏លើកទូរស័ព្ទខលទៅនរណាមិនដឹងពេលព្រឹកសារជាថ្មី*
នៅពេលព្រឹកមនុស្សម្នាតែងតែធ្វើខ្លួនអោយស្រស់ស្រាយនិងស្រូបយកពន្លឺថ្ងៃ ខុសអីតែគីម ថេយ៉ុង ! ពេលនេះគេភ្ញាក់ហើយតែគេមិនងើបនោះទេ នៅគេងអានៀលអូសគូទនៅនិង><«អ្នកស្រី ឯណាថេយ៍?» នាយក្រាស់ចូលមកដល់ក៏សួរនាំរកសំណព្វចិត្តគេតែម្តង មើលតែមុខចោះដូចចង់ជួបមុខគេភ្លាមៗដល់ហើយ
«ថេយ៍ គេនៅមិនទាន់ភ្ញាក់ទេ! ចាំខ្ញុំអោយអ្នកបម្រើទៅហៅ....អញ្ចើញលោកចន អង្គុយសិនទៅ»
«មិនអីទេ ចាំខ្ញុំទៅហៅគេ» និយាយចប់រាងក្រាស់ក៏ដើរឡើងទៅបន្ទប់របស់រាងតូចបាត់ទៅ
តុកតុកៗៗៗៗ
សម្លេងគោះទ្វានៅតែបន្លឺឡើងរហូតដល់រាងតូចងើបមកបើទ្វាទាំងនៅមិនទាន់អស់ងងុយនៅឡើយ«ហ្ហើយ លោក...»រាងតូចត្រូវបើកភ្នែកធំភ្លាមៗព្រោះតែវត្តមានរបស់ ចន ជុងហ្គុក
រាងតូចប្រុងនិងបិទទ្វាវិញតែមិចទៅទាន់និងរហ័សជាង ម៉ាហ្វៀ ចន ជុងហ្គុកនោះ!
______________________
Writter: Var Serey Wath
Thank you for reading
Pls don't forget to vote
ដើម្បីអោយ admin មានកម្លាំងសរសេរ><ថ្ងៃនេះចង់បានប៉ន្មានភាគ Admin ដាក់តាមសំណើរ><
YOU ARE READING
កម្មសិទ្ធរបស់បង🔞🔥
Short Storyចន ជុងគុក X គីម ថេយ៉ុង JK: ឯងគ្មានថ្ងៃចេញពីយើងបាននោះទេ ។ ឯងគឺជារបស់យើងតែម្នាក់គត់ Kim Taehyung Jk Top TH BTT {15.06.2021}