Part 28 ថេយ៍...

1.7K 158 6
                                    


«គឺយើងឈឺណាស់ ហឹកៗ» សុខៗ ថេយ៍ក៏ហូរទឹកភ្នែកចេញមក
មែនហើយ គេឈឺណាស់ នៅពេលដែលគេដាក់ចិត្តដាក់កាយស្រឡាញ់ ជុងហ្គុក តែនៅពេលដែលឃើញបែបនេះ គេកាន់តែឈឺរាប់សិបលានដង

«ឯងកើតអី?» ពេលឃើញថាថេយ៍យំយកៗបែបនេះ ប៉េមប៉េម ភ្នែកស្លើអស់ហើយព្រោះថេយ៍មិនដែលបែបនេះពីមុនមកនោះទេ

«គេធ្វើបាបចិត្តយើងហឹក ហឹក»

«កុំគិតច្រើនអី ឯងនៅមានយើងហើយ» ប៉េមប៉េម ត្រដាងដៃដើម្បីឱបថេយ៍ជាការលួងលោម

ងាកមកមើលជុងហ្គុកឯណេះវិញ*

«ពួកឯងឆាប់ចេញទៅរកថេយ៍ភ្លាម បើរកមិនឃើញមិនបាច់អោយយើងឃើញមុខនោះទេ» នាយអស់តម្រិះនិងរកថេយ៍ហើយទើបបញ្ចាកូនចៅអោយចេញតាមរកដោយមុខកំណាច អ្នកណាឃើញក៏ខ្លាចដែរ

«បាទ ចៅហ្វាយ»

«ចៅហ្វាយ ហេតុអីចាប់ទីតាំងពីទូរស័ព្ទរបស់អ្នកប្រុស?» ជេកហ្គី ដែលត្រូវជាជំនិតក៏សួរទៅចៅហ្វាយពេលដែលឃើញថាគេស្រ្តេសរឿងថេយ៍ខ្លាំងណាស់

«បើចាប់ទីតាំងបាន យើងមិនមកអង្គុយស្រ្តេសបែបនេះទេ»

«បាទ ចៅហ្វាយ» និយាយរួច ជេកហ្គី បម្រុងនិងចាកចេញទៅហើយតែក៏ត្រូវសម្លេងហ៊ាមឃាត់ដ៏កំណាចរបស់ ចន ជុងហ្គុក

«ឯងទៅសម្លាប់ លី មីណ ចោលទៅ»

«បាទ ចៅហ្វាយ» បន្ទាប់ពីទទួលបញ្ចាពីចៅហ្វាយហើយនាយក៏ចេញទៅដើម្បីធ្វើកិច្ចការរបស់នាយ

«អ្នកណាដែលចង់បំបែកយើងពី គីម ថេយ៉ុង ក៏ត្រូវតែស្លាប់ទាំងអស់» នាយក្រាស់និយាយគំហកលឺៗដែលធ្វើអោយអ្នកបម្រើដែលនៅជិតនោះ លឺហើយរួញខ្លួនទាំងអស់គ្នា

ថ្ងៃបន្ទាប់បានមកដល់

«ថេយ៍ ហេតុអីក៏មកនៅទីនេះ?» ប៉េមប៉េម គេចូលមកកាន់ហាងកាហ្វេរបស់ខ្លួនក៏ឃើញថេយ៉ុងកំពុង់តែជួយលក់បុគ្គលិកដែលនៅទីនោះ

«គឺយើងចង់មកជួយនោះអី» ថេយ៍ ញញឹមរួចក៏លើកកាហ្វេទៅអោយភ្ញៀវដែលនៅទីនេះ

បន្តែមើលទៅភ្ញៀវពីនាក់នោះ អង្គុយសន្លឹងមកថេយ៍និងខ្សឹបខ្សាវយ៉ាងចម្លែក

«ថេយ៍ ថូរស្បើយវិញហើយមែនទេ?» បន្ទាប់ពីរាងតូចលើកកាហ្វេរួច ប៉េមប៉េម ក៏វោទសំណួរសួរទៅកាន់រាងតូច មើលចោះគេអាចញញឹមវិញបានហើយ

«អឹម ក៏រៀងថូរបានខ្លះៗហើយ អគុណណាស់ ប៉េម មានតែឯងម្នាក់ទេដែលតែងតែនៅជិតយើង អគុណណាស់» ថេយ៍ ញញឹមយ៉ាងស្រស់ទៅកាន់ ប៉េមប៉េម ដែលធ្វើអោយនាយមើលថេយ៍យ៉ាងភ្លឹក
                        ________________
ទីង*
សម្លេងសារទូរស័ព្ទដៃរបស់ ចន ជុងហ្គុក ក៏លោតលើង

[ចៅហ្វាយខ្ញុំរកឃើញ អ្នកប្រុស ថេយ៉ុងហើយ]

បន្ទាប់មកក៏លោតនូវរូបភាពរបស់ ថេយ៉ុង និង ប៉េមប៉េម កំពុងញញឹមដាក់គ្នា ដែលកូនចៅរបស់នាយបានថតនិងផ្ញើរអោយនាយ

                                              [ផ្ញើរទីតាំងអោយយើង]
                       __________________

កម្តៅរាប់លានអង្សាដែលនៅក្នុងខ្លួនក៏ចាប់ផ្តើមឆេះឡើង មុខរបស់នាយប្រែជាក្រហមឆ្អៅ ប្រៀបដូចជាសាតានដ៏កំណាចយ៉ាងចឹង

«ហឹស នេះអូនគេចទៅជួបអាម្នាក់និងទេហេស» នាយនិយាយទាំងកំហឹង រួចក៏ទាញសោរឡានទៅតាមទិសដៅដែលកូនចៅនាយផ្ញើរមកអោយ

ងាកមកមើលថេយ៉ុងបន្តិចវិញ*

ប្រាវ*
រាងតូចកំពុង់តែលើកាហ្វេអោយភ្ញៀវតែវាក៏ធ្លាក់បែក

«ថេយ៍យ៉ាងមិចហើយ?»

«មិនអីទេ យើងទៅធ្វើថ្មីសិន»

«មិនបាច់ទេ ឯងទៅអង្គុយទៅ» ប៉េមប៉េមហ៊ាមឃាត់ថេយ៍ ឈប់អោយធ្វើទៀតព្រោះខ្លាចថាថេយ៍និងកើតអីឡើង

លុះមកដល់ពេលល្ងាចក៏ដល់ពេលដែលត្រូវបិទហាង
ថេយ៉ុងនិងប៉េមប៉េមក៏រៀបចំបិទហាងនិងដើរទៅផ្ទះវិញជាមួយគ្នា (ថេយ៍នៅជាមួយប៉េម)

ង៉ោង*
កំពុង់តែដើរសុខៗឡានទំនើបមួយគ្រឿងក៏មកស្ទាក់ពីមុខអ្នកទាំង 2 ប៉ុន្តែ ថេយ៍ដឹងច្បាស់ណាស់ថាជាឡានរបស់អ្នកណា

«ប៉េម...យើងទៅហាងវិញសិនទៅ» ថេយ៍ទាញដៃប៉េមមកកាន់រួចក៏បែរខ្នងដើរទៅក្រោយវិញតែ....

«ថេយ៍...» នាយក្រាស់ចុះពីលើឡាននិងស្រែកហៅថេយ៍មួយទំហឹង
________________________
Writter: Var SereyWath (Jussii)
Thank you for your reading
Pls don't forget to vote

កម្មសិទ្ធរបស់បង🔞🔥Donde viven las historias. Descúbrelo ahora