Part 17 យើងស្រឡាញ់ឯង យើងគ្មានថ្ងៃក្បត់ឯងនោះទេ

2.2K 174 2
                                    

«ជុង...»ថេយ៉ុងក៏ហារមាតើហៅឈ្មោះមនុស្សម្នាក់ដែលពេលនេះកំពុង់តែធ្វើអោយខ្លួនឈឺចាប់ជាខ្លាំង

«ថេយ៍...»ជុងហ្គុកកាលណាលឺសម្លេងអ្នកដែលហៅឈ្មោះខ្លួន គេក៏ងាកទៅមើលហើយក៏បើកភ្នែកធំៗព្រោះម្នាក់នោះគឺជាសំណព្វចិត្តរបស់ខ្លួន
ជុងហ្គុកគេក៏រុញ ឆន មីននីអោយដួលអុកគូទមួយទំហឹងមុននិងដើរសម្តៅទៅរកថេយ៍

ថេយ៉ុងមិននិយាយអ្វីច្រើនក៏ដើរថយក្រោយគេចចេញពីនាយសង្ហារ

«ថេយ៍...ថេយ៍ឈប់សិន»នាយក្រាស់ព្យាយាមតាមរាងតូចតែក៏មិនទាន់ព្រោះតែមានបិសាចមកតោងដៃនិងបង្អាក់

«លោកចន កុំទៅខ្វល់និងគេអី មកធ្វើរឿងយើងបន្តវិញមក»ឆន មីននី

«ឆាប់ចេញទៅ! ហើយភាគហ៊ុនដែលអ្នកនាងចូលរួម អញ្ចើញដកចេញវិញទៅ!»និយាយចប់នាយក្រាស់ក៏រត់ទៅតាមថេយ៍

«អេ លោកចន ធ្វើចឹងមិចនិងបាន ហ្ហើយ អាឆ្កួតមកកាត់ចង្វាក់យើងអស់»ឆយ មីននី គេបានលួចជេប្រទិចទៅកាន់ថេយ៉ុងដែលមកបំផ្លាញគំរោងការរបស់ខ្លួន
______________________________
ងាកមកមើលថេយ៉ុងវិញ ពេលនេះគេបានជិះតាក់សុីត្រឡប់មកភូមិគ្រិះរបស់ខ្លួនវិញ (មិនមែនភូមិគ្រិះចនទេ)

«ថេយ៍ ហេតុអីក៏កូនមកវិញ?»អ្នកដែលជាម្តាយពេលឃើញកូនត្រឡប់មកវិញបែបនេះក៏ចោទសួរ

«ម៉ាក់ បើមាននរណាមករកខ្ញុំប្រាប់ថាខ្ញុំមិននៅ»ថេយ៉ុងមិនតបនិងម្តាយបែរជាផ្តែរផ្តាំអ្នកជាម្តាយរួចក៏ឡើងទៅខាងលើបន្ទប់របស់ខ្លួនបាត់

ត្រឡប់មកមើលចន ជុងហ្គុកវិញ ពេលនេះគេបានធ្វើដំណើរមកភូមិគ្រឹះរបស់ខ្លួនដើម្បីរកថេយ៉ុងសំណព្វចិត្តរបស់គេ

«ថេយ៍នៅឯណា?»មកដល់ភ្លាមនាយក្រាស់ក៏ស្រែកសួររកថេយ៉ុងភ្លាមៗ

«អឺ លោកចន លោកប្រុសតូចមិនទាន់មកវិញទេ»ម៉ែដោះក៏ដើរមកប្រាប់និងនាយក្រាស់

«ហ្ហើយ ថេយ៍អើយថេយ៍...តើឯងនៅឯណា?»នាយក្រាស់ជ្រោកសក់របស់ខ្លួនយ៉ាងតប់ប្រមល់និងគិតថាពេលនេះថេយ៍នៅឯណា...!

«ភូមិគ្រិះគីម....មែនហើយ...!»មិនចាំយូរ ជុងហ្គុកក៏ជិះឡានដ៏ថ្លៃដែលអាចទិញផ្ទះបាន3 ជិះទៅភូមិគ្រឹះគីម

កម្មសិទ្ធរបស់បង🔞🔥Where stories live. Discover now