Part 33 បងមានរឿងអ្វីលាក់បាំងអូន?

1.6K 145 17
                                    

ពេលរសៀល បន្ទាប់ពីប្រតិបិត្តការនៅលើសាឡុងរួចរាលហើយ><

«ថេយ៍ អូនងើបឡើងមក» បន្ទាប់ពីខ្លួនធ្វើការងារហើយ នាយក៏ទៅដាស់រាងតូចដែលគេងនៅលើសាឡុង (គេពាក់ខោអាវហើយ)

«ហឹម...នេះម៉ោងប៉ុន្មានហើយបង?» រាងតូច ងើបឡើងទាំងមីងមាំង ព្រោះនៅអស់កម្លាំងនៅឡើយទេ

«ម៉ោង 12ហើយក្មេងកម្ចិល» អត់មិនបាន នាយក្រាស់ក៏ផ្ទាត់ដៃរបស់ខ្លួនទៅលើថ្ងាស់រាងតូចតិចៗ

«បីអូនទៅញាំអីទៅ អូនឃ្លានហើយ» ថេយ៉ុងនិយាយញិកញក់ដាក់នាយថែមទាំងលើកដៃ ដើម្បីអោយ ជុងហ្គុកចូលមកបី

«អឹប ហេតុអីឥឡូវអូនធ្ងន់មេស?» មែនណា នាយទើបតែចាប់អារម្មណ៍ទេថាឥឡូវរាងតូចធ្ងន់ជាងមុន

«បងចង់ថាអូនជ្រូកហេស?» រាងតូចបែរទៅសម្លក់នាយក្រាស់ដូចចង់សុីសាច់ចឹង

«អត់ទេ សឺត» ថើបមួយសិន ><
___________________________
មកដល់កន្លែងញាំអី*

អ្នកទាំង2 កំពុង់តែកម្ម៉ង់អាហារសុខៗស្រាប់តែមានមនុស្សស្រីម្នាក់រត់មក បើតាមចាំគឺជាមនុស្សស្រីដែលនាយក្រាស់ដេញចេញពីសណ្ធាគាររបស់ខ្លួននោះ

«លោកចន សូមអង្វរកុំដេញខ្ញុំចេញអី» នាងរត់មកអង្គុយជិតនាយក្រាស់ថែមទាំងយកដៃរបស់នាងមកប៉ះលើដៃនាយក្រាស់ អង្រួនចុះឡើងជាការអង្វរ.ក

«ខ្ញុំបានដេញនាងចេញហើយ» ជុងហ្គុក និយាយទាំងទឹកមុខមាំ

«ខ្ញុំបានធ្វើអ្វីខុសមែនទេ? ហឹក សុំអង្វរកុំដេញខ្ញុំចេញអី» បើអង្វរធម្នតាមិនបាន យំម៉ងទៅដើម្បីធ្វើអោយគេឆាប់អាណិត-,-

«នាងមិនបានធ្វើអ្វីខុសទេ តែខ្ញុំចង់ដេញនាងចេញ» នាយសុខចិត្តថាខ្លួនជាអ្នកដេញនាងទៅចុះ (ស៊ូរងទុកដើម្បីអូន><)

«តែខ្ញុំមិនបានធ្វើអ្វីខុសនោះទេ»

«នែ៎នាងបបូរក្រហម! គេដេញចេញហើយនៅមុខក្រាស់ម្លេះ?» អត់មិនបានទេ រាងតូចមិនមែនជាម៉ាឡេកាំងឯណា! ដោយទ្រាំមិនបានក៏និយាយចេញមកម៉ងទៅ

«ឯងចេះស្អីដែរ»

«ប្តីសម្លាញ់មើលនាងនិយាយមិនល្អដាក់អូន» រាងតូចមិនចង់តបជាមួយនាងនោះទេតែបែរទៅញិកញក់ដាក់នាយក្រាស់វិញដើម្បីអោយនាយស្តីអោយនាងម្នាកើនោះវិញ

«នាងឆាប់ចេញពីមុខខ្ញុំភ្លាមទៅ កុំថាខ្ញុំមិនបានប្រាប់» ដឹងស្រាប់ហើយថានាយក្រាស់តាម ថេយ៉ុង ប៉ុណ្ណា អ្វីក៏គេហ៊ានធ្វើដែរ ដើម្បីមនុស្សដែលនាយស្រឡាញ់

«បាន... លោកចាំមើលថាលោកនិងស្តាយក្រោយដែលបោះបង់ចោលខ្ញុំ» នាងឈប់អង្វរ.ក តែក៏ងើបឈររួចនិយាយដោយកំហឹងទៅវិញ

«ហឹស...» នាយក្រាស់ញញឹមចុងមាត់ បែបលាក់កំនួច!

ក្រោយពី មីន ឆយនី ចេញទៅបាត់ រាងតូចក៏ចាប់ផ្តើមអង្គុយថ្មឹងថ្មាតតែម្នាក់ឯង មិនដឹងថាកំពុង់តែគិតពីអ្វីនោះទេ

«អូនកើតអីមែនទេ?»

«អូនមិនអីទេ» រាងតូចពិតជាមាន តែគេមិនចង់និយាយនៅកន្លែងញាំអាហារនោះទេ វានាំអោយបរិយាកាសអួលអាប់

បន្ទាប់ពីញាំអីហើយ រាងតូចក៏អោយ នាយក្រាស់ជូនមកភូមិគ្រិះវិញ ដោយថា មានរឿងនិយាយជាមួយនាយក្រាស់។

ក្នុងបន្ទប់*

«អូនមានរឿងអ្វីមែនទេ?»

«ពាក្យដែលនាងនិយាយថា បងបោះបង់នាងនោះជាអ្វី?» មែនហើយ រាងតូចអង្គុយគិតពីពាក្យសម្តីរបស់ មីន ឆយនី ខ្លាំងណាស់ជាពិសេសអាពាក្យបោះបង់នោះតែម្តង

«ហេតុអីអូនចង់ដឹងពីវា? វាគ្មានអ្វីនោះទេ»

«បងមានរឿងអ្វីលាក់អូនមែនទេ?» សុខៗទឹកភ្នែកក៏កលមកដោយឯកឯង ហេតុអ្វីក្នុងខ្លួនគេមានអារម្មណ៍មិនល្អបែបនេះ

«បងគ្មានរឿងអ្វីដែលត្រូវលាក់អូននោះទេ» នាយក្រាស់និយាយមួយៗនិងដើរមកជិតរាងតូចបន្តិចម្តងៗ នាយពិតជាមិនចង់អោយរាងតូចដឹងពីអតីតកាលរបស់គេនោះទេ

«ទេ! បងមាន» រាងតូចស្រាប់តែស្រែកយកតែម្តង តែគេមិនដឹងខ្លួនឯងនោះទេ វាគ្រាន់តែសុខៗក៏បញ្ចេញមក

«ថេយ៍... ហេតុអីអូនរឹងរុសបែបនេះ»

«បងថាអូនរឹងរុស? មែន អូនវារឹងរុសព្រោះតែបងនិងហើយ» ពេលនេះទឹកភ្នែកក៏ទប់លែងជាប់ដែរ វាស្រាប់តែហូរយកៗ ។ មិនមែនគេមិនដឹងនោះទេថា មីន ឆយនី ម្នាក់នោះជាអ្នកណា
_____________________________
មីន ឆយនីជាអ្នកណា?
វាមានអាថ៍កំបាំងអ្វីដែលយើងមិនទាន់ដឹងជាច្រើន
Writer: Var SereyWath
Pls don't forget to vote and comment

កម្មសិទ្ធរបស់បង🔞🔥Donde viven las historias. Descúbrelo ahora