Part 34 ឆាប់លេងគេភ្លាម

1.3K 127 0
                                    

«ថេយ៍ អូនកុំអត់ហេតុផលបានទេ» ដោយឃើញរាងតូចយំ និងនៅតែទាយកចម្លើយពីនាយ ដែលនាយមិនចង់អោយរាងតូចដឹង

«អូនក្លាយជាមនុស្សអត់ហេតុផលហើយហេស? ហឹស» លើកទីមួយហើយដែលនាយក្រាស់ហ៊ាននិយាយថាខ្លួនគេជាមនុស្សអត់ហេតុផល ហើយពាក្យសម្តីនេះក៏ធ្វើអោយរាងតូចឈប់យំតែបែរជាមកសើចចំអកថាអោយខ្លួនឯងទៅវិញ

«ថេយ៍ បងសុំទោស ឈប់យំទៅណា» នៅពេលដែលដឹងថាខ្លួនបានស្តីអោយមនុស្សដែលខ្លួនស្រឡាញ់ក៏ចូលទៅជិតរាងតូចនិងអោបលួងលោមគេអោយឈប់យំ ដឹងទេពេលឃើញរាងតូចយំដោយសារខ្លួនបែបនេះគឺវាឈឺចាប់ណាស់

មិនយូរប៉ុន្មានរាងតូចក៏គេងលក់(យំដល់គេងលក់)

«បងនិងការពារអូន សឺត» នៅពេលដែលឃើញរាងតូចគេងលក់ហើយ នាយក៏ថើបសៀតផ្ការបស់រាងតូចបន្តិចមុននិងនិយាយពាក្យថា ការពារ ព្រោះគេដឹងច្បាស់ណាស់ថាទៅមុខនិងមានរឿងអីកើតឡើង

ពេលព្រឹកក៏បានមកដល់*
«ថេយ៍ បងទៅសណ្ធាគារហើយណា អូនចង់ទៅជាមួយបងទេ?»

«អូនអត់ទៅទេ បងទៅចុះ» រាងតូចញញឹមខ្សោះដាក់នាយក្រាស់

«បើមានការអីតេមកបងណា» នាយញញឹមតែបន្តិចក៏ដើរចេញទៅ!

មួយសន្ទុះក្រោយក៏មានលេខចម្លែកមួយតេមករាងតូច

«ជំរាបសួរ ខ្ញុំ គីម ថេយ៉ុង និយាយ»

«ថេយ៍ នេះយើងណាគឺ ជីមីន» អ្នកដែលមាននាមជាមិត្តក៏និយាយឡើងទាំងសប្បាយចិត្ត

«ហើយឯងកើតអី? មើលទៅដូចជាសប្បាយចិត្តដល់ហើយ»

«ឯងមករកយើងនៅកន្លែងដើមមក យើងចង់ណែនាំមនុស្សម្នាក់អោយស្គាល់»

«អឹម យើងនិងទៅ» រាងតូចនិយាយតែប៉ណ្ណេះក៏រៀបចំខ្លួនចេញទៅ តែមុននិងទៅគឺគេតេទៅប្រាប់ ជុងហ្គុក ជាមុនដើម្បីជាដំណឹងព្រោះមិនចង់អោយគេបារម្ភ

ឡានទំនើបត្រកូល ចន បានបើកលើដងផ្លូវដ៏ធំនៃប្រទេសកូរ៉េ

«ខ្ញុំមានអារម្មណ៍ថាដូចជាមានឡានគេបើកតាមយើង» តៃកុងឡាននិយាយឡើងនៅពេលឃើញឡាននោះចេះតែបើកតាមរហូត

«ប្រហែលគេទៅផ្លូវតែមួយជាមួយយើងទេដឹង» រាងតូចងាកទៅក្រោយមើល

ផាំង*
សម្លេងគ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់មកចំកង់ឡានដែលរាងតូចកំពុង់ជិះ ធ្វើអោយឡានទៅមុខមិនរួច

«អ្នកប្រុសនៅក្នុងនិងហើយ» បន្ទាប់ពីប្រាប់ ថេយ៉ុង រួចហើយ តៃកុងឡានក៏ដកកាំភ្លើងមកចេញតតាំងជាមួយនិងជនដែលមិនស្គាល់មុខ

«ហឹក...អាឡូ ជុង ហឹក» រាងតូចដែលនៅក្នុងឡានក៏តេទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ មនុស្សដែលតែងតែការពារគេ

«ថេយ៍...អូនកើតអី ហេតុអីក៏យំ?» គ្រាន់តែលឺសម្លេងរាងតូចភ្លាម ធ្វើអោយនាយក្រាស់ចាប់ផ្តើមមានអារម្មណ៍ថា កំពុង់តែមានអ្វីកើតឡើងលើសំណព្វចិត្តរបស់ខ្លួនហើយ

«ជុង ហឹក អូនខ្លាច *ផាំង* អាយយ» រាងតូចនិយាយត្រដាក់ត្រដុប ហើយពេលនោះគ្រាប់កំភ្លើងក៏បានទំលុះកញ្ចក់ឡានដែលរាងតូចកំពុង់តែអង្គុយនេះ

«ថេយ៍ នេះមានរឿងអី?» ជុងហ្គុក ចាប់ផ្តើមស្លន់ស្លោរហើយនៅពេលលឺសម្លេងគ្រាប់កាំភ្លើង
នៅពេលដែលនាយសួរទៅកាន់រាងតូចម្តងទៀត ក៏គ្មានការឆ្លើយតប

«ជេក ទៅចាប់យកទីតាំងពីទូរស័ព្ទ ថេយ៍» នាយក្រាស់ស្រែកបញ្ចាកូនចៅទាំងក្នុងខ្លួនកំពុង់បារម្ភពី ថេយ៉ុង ជាខ្លាំង

ងាកមកមើល ថេយ៉ុង ឯណេះវិញ កំពុង់តែក្រាបខ្លួនពួននៅក្នុងឡាន ចំណែកតៃកុងឡានក៏ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ទៀត។
រាងតូចក៏សសៀរលូកដៃចូលថតមួយដែលនៅជិតខ្លួនរួចក៏ទាញកាំភ្លើងមកទុកការពារខ្លួន (គេភ័យតែគេមិនល្ងង់ទេ)

ផាំង*

«ឯងឆាប់ចុះភ្លាម» បុរសពាក់មួកខ្មៅក៏បាញ់កញ្ចាក់ឡានរួចក៏ទាញ ថេយ៉ុង ចេញមក

ផាំងៗៗ*
ភ្លាមៗនោះឡានប្រហែលជា10គ្រឿងបានបើកមកនិងនាំគ្នាបាញ់ទៅកាន់ពួកដែលកំពុង់ចាប់ថេយ៉ុងនោះអស់ នៅសល់តែម្នាក់ប៉ុណ្ណោះដែលកំពុង់តែកាន់កំាភ្លើងផ្ចុងមករាងតូច(គម្រាម)

«បើឯងហ៊ានតែបាញ់យើង វាក៏ងាប់ជាមួយយើង»

«ឆាប់លេងគេភ្លាម» ជុងហ្គុក ក៏ចេញពីឡានជាមួយនិងមុខកំណាចគឺវាខុសគ្នាឆ្ងាយជាងពេលនៅជាមួយ ថេយ៉ុង។ ភ្នែករបស់គេឡើងក្រហមដូចជាភ្លើង
_______________________
Writer: Var SereyWath
Please don't forget to vote and comment

កម្មសិទ្ធរបស់បង🔞🔥حيث تعيش القصص. اكتشف الآن