Part 4 ហ៊ាមមិនអោយនរណាប្រើឯង

3.1K 222 0
                                    

ពីវិនាទីក៏ទៅជានាទី ពីនាទីរបស់ទៅដល់ម៉ោង រហូតក៏ដល់ម៉ោងសម្រាករបស់បុគ្គលិកវេនទី1 ក៏ចូលមកដល់បុគ្គលិកវេនទី2 ឯអ្នកខ្លះទៀតក៏ធ្វើទាំង2វេនដូចជារាងតូចជាដើមតែគេក៏មានពេលសម្រាក1ម៉ោងរាល់4ម៉ោងម្តង រហូតដល់ម៉ោង10យប់ទើបបានមកផ្ទះសម្រាក

រាងតូចមិនចង់ធ្វើខ្លួនអោយទំនេរនោះទេគឺគេធុញនិងការមិនធ្វើអីនោះទេ ហេតុនេះហើយទើបរាងតូចធ្វើការពីម៉ោង8ព្រឹកដល់ម៉ោង10យប់

«ហ្ហើយបានសម្រាកហើយ»រាងតូចក៏ដើរចំងាងដៃចំងាងជើងពេញនិងព្រោះគេចុករោយពេញខ្លួនហើយដោយសារតែដើរមើលការខុសត្រូវរបស់ភ្ញៀវVIPមិនអោយឃ្នាស់ចិត្តឡើយ

«លោក Jakie »រាងតូចកំពុងើតែដើរក៏ស្រាប់តែឃើញជំនិតរបស់នាយក្រាស់ក៏ស្រែកហៅ

«យ៉ាងមិចហេសថេយ៉ុង?»Jakie

«គឺចង់ញាំអីអត់?ខ្ញុំទៅទិញអោយ»ដោយសារតែក្នុងសណ្ធាគារនេះរាងតូចមិនស្គាល់នរណាច្រើនឡើយ ទើបមកសួរJakie ទៅ!

«ចាំបន្តិច ខ្ញុំទៅសួរចៅហ្វាយសិន ព្រោះកំពុង់តែខ្ចិលទៅទិញអោយគាត់ផងហិហិ»នាយជាជំនិតក៏និយាយដោយសើចក៏រៀងរអៀសចិត្តដែរ ដែលត្រូវមកប្រើរាងតូចបែបនេះតែមកពីគេមានចិត្ត

«ចៅហ្វាយ ត្រូវការអាហារថ្ងៃត្រង់ដែរទេ?»Jakie

«នរណាទៅទិញ?»JK

«គឺ...ថេយ៉ុងជាអ្នកទៅទិញចៅហ្វាយ»Jakie នាយកម្លោះក៏អោនក្បាលចុះព្រោះក្នុងចិត្តប្រាកដជាដឹងថាចៅហ្វាយខ្លួននិងស្តីអោយ

«ហៅគេចូលមកក្នុងបន្តិច»នាយក្រាស់មិនស្តីនាយកម្លោះជាជំនិតតែបែរជាអោយហៅរាងតូចចូលមកវិញ ហ្ហើយ...ដឹងតែត្រូវមាត់របស់ចៅហ្វាយហើយថេយ៍អើយ

«ថេយ៍ ចៅហ្វាយអោយហៅចូលទៅក្នុង Office » Jakie

«មានរឿងអី? បានជាគាត់ហៅខ្ញុំ?»<មានរឿងស្អីទៅបានជាមកហៅទៅបែបនេះ ហ្ហើយដឹងតែរឿងទៀតហើយ។>
នៅពេលដែលសួរទៅនាយជាជំនិតតែគេបែរជាមិននិយាយត្រឹមតែក្រវីក្បាលបញ្ជាក់ថានាយក៏មិនដឹងដែរ

រាងតូចក៏ដើរទៅរកនាយក្រាស់តាមបញ្ជាពិតមែន

«លោកមានការអីដែរមែនទេ?»រាងតូចរក្សារគម្លៀតពីនាយក្រាស់រៀងឆ្ងាយបន្តិច និយាយទាំងអោនគំនាប

«ឯងជាស្អីបានជាមកអោយគេប្រើបានតាមចិត្ត?»នាយក្រាស់និយាយបែបគំហកទៅកាន់រាងតូច។

«ខ្ញុំគ្រាន់តែសួរលោកJakie តែម្នាក់តើ»រាងតូចតបទៅវិញទាំងមិនយល់ ហេតុអីគ្រាន់តែយកអស្សាអ្នកដទៃក៏ខុសដែរមែនទេ?

«យើងហ៊ាម! ហ៊ាមមិនអោយនរណាប្រើឯងដាច់ខាតក្រៅពីយើង»JK

«ហឹម...ហេតុអី? ចឹងលោកមិនហ៊ាមខ្ញុំមិនអោយមានមិត្តដែរទៅ»រាងតូចលើសពីហួសចិត្ត នេះអាងខ្លួនជាចៅហ្វាយមកបញ្ចាបានគ្រប់បែបចឹងឬ <មិនដឹងថាធ្វើការបានយូរអត់ទេអាញ់ បើជួបមុខចៅហ្វាយថ្ងៃដំបូងដូចឆ្កែខាំគ្នាបែបនេះ>

«ឯងចង់ផ្កើនយើងហេស?»នាយក្រាស់ស្រាប់តែទម្លើងសម្តីដាក់រាងតូចព្រមទាំងដើរទៅកញ្ឆក់ដៃរាងតូចមួយទំហឹងអោយមករកខ្លួន

«លោកយ៉ាងមិចនិង? នេះអាងខ្លួនជាចៅហ្វាយបញ្ចាគេគ្រប់សព្វចឹងហេស?»រាងតូចនិយាយទាំងអួសដើម.ក គេមិនខ្លាចទេថានាយក្រាស់គំហកដាក់គេ តែពេលនេះដៃគេឈឺណាស់ព្រោះតែនាយច្របាច់ដៃគេខ្លាំងពេក

_____________________
Var SereyWath (Jussii)
Thank you so much for reading🙆‍♀️❤️
Pls don't forget to vote 🥺💗

កម្មសិទ្ធរបស់បង🔞🔥Donde viven las historias. Descúbrelo ahora