Part 22 ខ្ញុំហត់និងរស់នៅជាមួយលោកហើយ

2K 161 2
                                    

«ថេយ៉ុង»ជុងហ្គុកនិយាយទៅកាន់ថេយ៉ុងដោយកំហឹងជាមួយនិងភ្នែកក្រហមក្រឹប!

«ស្អី អុះជុង?»ដោយការធុញទ្រាន់រាងតូចក៏ស្រែកតែមិនដឹងថាអ្នកណាហៅខ្លួនពេលដែលងាកទៅទើបដឹងថាជាមនុស្សដែលធ្វើអោយគេអន់ចិត្តសោះ

«ឆាប់ក្រោកមក...»ជុងហ្គុក

«មិន! លោកចង់ទៅណាក៏ទៅៗ មិនបាច់ខ្វល់ពីខ្ញុំទេ»ថេយ៉ុងចាប់ផ្តើមនិយាយបែបគំហកទៅវិញ
ដឹងទេថាពេលដែលនាយធ្វើបែបនេះគេមានអារម្មណ៍ថាមិនល្អនោះទេ អារម្មណ៍អន់ចិត្តក៏កើតមានឡើង នេះហេសជាស្នេហា?

«គីម ថេយ៉ុង....លឺយើងប្រាប់ទេ»ជុងហ្គុកគំហកកាន់តែខ្លាំងទៅថេយ៉ុងជាមួយនិងការខាំធ្មេះក្រឺតក្រត

«ហើស...»ថេយ៉ុងក្រោកឈរដើរទៅវឹងជាមួយនិងកែវភ្នែករលីងរលោម
រាងតូចចាប់ផ្តើមឈឺចាប់ជាមួយការគំហករបស់រាងក្រាស់

នៅក្នុងឡានគ្មានអ្នកណានិយាយជាមួយអ្នកណានោះទេ ឯថេយ៉ុងអង្គុុយនៅក្បែមាតើទ្វា គម្លាតពីរាងក្រាស់និងបែរមុខទៅបង្អួចជាមួយនិងទឹកភ្នែកដែលចេះតែហូរមក

មកដល់ភូមិគ្រិះចន រាងតូចដើរចុះពីលើឡានទៅត្រុយឡើងទៅលើបន្ទប់និងចាក់សោរបន្ទប់

តុកតុក*
នាយក្រាស់បានគោះទ្វាបន្ទប់រហូតដល់ថេយ៉ុងបានបើកទ្វា ព្រមជាមួយនិងការស្លៀកពាក់យ៉ាងស្អាតមិនដឹងថាចង់ចេញទៅណា!?

«ទៅណា?»ជុងហ្គុក

«...»ថេយ៉ុងមិនតប បម្រុងនិងដើរចេញផុតពីបន្ទប់ហើយជុងហ្គុកក៏ទាញដៃរាងតូចមួយទំហឹងអោយមកបុកនិងទ្រូងមាំរបស់ខ្លួន

«លឺយើងសួរទេ?»ជុងហ្គុក

«ខ្ញុំចង់ទៅណាវាជាសិទ្ធរបស់ខ្ញុំ!»ថេយ៉ុង

«តែឯងជាកម្មសិទ្ធរបស់យើង»ជុងហ្គុក

«បានហើយ ចេញទៅ!»ថេយ៉ុងរុញរាងក្រាស់ ប៉ុន្តែគិតហេសថាឈ្នះនិងរាងក្រាស់?

«ស្ងៀមភ្លាមថេយ៉ុង!»ជុងហ្គុកចាប់ផ្តើមដាក់គំហិតទៅលើថេយ៉ុង

«បើពួកយើងនៅជាមួយគ្នាមិនកើតមិនបាច់នៅទៀតទេ ខ្ញុំហត់និងនៅជាមួយលោកហើយ»ថេយ៉ុងនិយាយស្សាវៗមិនរើមិនស្រែកតែនៅស្ងៀម

កម្មសិទ្ធរបស់បង🔞🔥Where stories live. Discover now