Part 24 ម្នាក់នេះខ្ញុំស្រឡាញ់

2K 180 16
                                    

បន្ទាប់ពីធ្វើលំហាត់ប្រាណរួចរាល់អស់ហើយ ជុងហ្គុកក៏បីថេយ៉ុងទៅកាន់ភូមិគ្រិះវិញ ដើម្បីអោយនាយតូចងាយស្រួលក្នុងការគេង

មកដល់ភូមិគ្រិះនាយក្រាស់ក៏នៅតែបីរាងតូចដដែលតែថាមិនទាន់បានទៅដល់កាំជណ្តើផងក៏ត្រូវអាក់ព្រោះតែវត្តមានរបស់អ្នកស្រីចន

«កូនជុង អ្នកណានិង?»មនុស្សវ័យប្រមាណ40ក៏សួរទៅកូនប្រុស

«គេជាមនុស្សរបស់កូន»ជុងហ្គុក

«ចាំបាច់បីដែរហេស?»អ្នកស្រីចន

«ចាំបន្តិចម៉ាក់ កូននាំគេទៅសម្រាកសិន»ដោយឃើញថារាងតូចចាប់ផ្តើមជ្រួញចិញ្ចើមព្រោះដោយសារតែការនិយាយមិញនេះរំខានដល់នាយតូចណាស់

បន្ទាប់ពីដាក់រាងតូចទៅលើពូកទន់ៗរួចរាល់ហើយ រាងក្រាស់ក៏ចុះទៅខាងក្រោមដើម្បីនិងយាយជាមួយអ្នកម្តាយ

«ម៉ាក់មកតាំងពីពេលណា?»តាមពិតទៅម៉ាក់របស់ជុងហ្គុកគាត់រស់នៅជាមួយប្តីរបស់គាត់នៅឯកាណាដាឯណោះដោយទុកការងារនៅប្រទេសកូរ៉េអោយជុងហ្គុកជាអ្នកកាន់កាប់

«ម៉ាក់មកនេះចង់ណែនាំអោយឯងស្គាល់មនុស្សម្នាក់ ព្រោះម៉ាក់ឃើញឯងមិនទាន់មានគូរស្រ.កនោះអី

«សួស្តីបងជុង»និយាយមិនទាន់ចប់ផង ស្រីស្រស់រាងតូចច្រលឹង(ចាញ់ឆីថេយ៍ទេ)ពាក់សំពត់ត្រឹមភ្លៅ អាវវាលទ្រូងបញ្ចេញដើមទ្រូងទ្រលុកទ្រលុន់មកអោយឃើញច្បាស់ៗ

«មិនបាច់រកទេម៉ាក់ កូនមានមនុស្សដែលកូនស្រឡាញ់ហើយ»គ្រាន់តែឃើញមនុស្សស្រីដែលដើរចូកមកនោះ ធ្វើអោយនាយមិនពេញចិត្តបាត់ទៅហើយ (សុំទោសអូនស្រី ឆាប់ថយចេញទៅយ៉ាត់ងាប់ -_-)

«កូនមានហើយហ៎ ណាគេដែរ?»លោកស្រីចន

«គឺមនុស្សដែលកូនបីគេទៅសម្រាកមិញនេះ»ជុងហ្គុក

«ហាស?ជាប្រុសនិងហេស?»លោកស្រីចនសឹងតែឆ្លក់ទឹកមាត់និងបើកភ្នែកធំៗ អាចទៅរួចដែរហេស?ប្រុសនិងប្រុស?

«មែនហើយម៉ាក់ សម័យនេះហើយគ្មានអ្នកណាប្រកាន់ភេទនោះទេ ម៉ាក់ក៏ដឹងមែនទេ?»ជុងហ្គុក

កម្មសិទ្ធរបស់បង🔞🔥Where stories live. Discover now