Part 29 បងមិនលែងអូនទៅជាលើកទី2 ទេ

1.7K 154 14
                                    



ង៉ោង*
កំពុង់តែដើរសុខៗឡានទំនើបមួយគ្រឿងក៏មកស្ទាក់ពីមុខអ្នកទាំង 2 ប៉ុន្តែ ថេយ៍ដឹងច្បាស់ណាស់ថាជាឡានរបស់អ្នកណា

«ប៉េម...យើងទៅហាងវិញសិនទៅ» ថេយ៍ទាញដៃប៉េមមកកាន់រួចក៏បែរខ្នងដើរទៅក្រោយវិញតែ....

«ថេយ៍...» នាយក្រាស់ចុះពីលើឡាននិងស្រែកហៅថេយ៍មួយទំហឹង

ការខឹងនិងអន់ចិត្តក៏នៅតែមានក្នុងចិត្តរបស់ថេយ៉ុង រាងតូចក៏នៅតែបន្តដើរទៅមុខជាមួយ ប៉េមប៉េម ប៉ុន្តែគិតហេសថាគេចពីនាយក្រាស់រួច?

«ថេយ៍ឈប់សិន» ជុងហ្គុក រត់ទៅកាត់មុខ ថេយ៉ុង និងលូកដៃទៅកាន់ដៃរបស់ថេយ៉ុងមួយខាង ជាមួយនិងកែវភ្នែកដ៏ស្រទន់

«លែងដៃខ្ញុំ»

«ទេ...បងមិនលែង ទាល់តែអូនព្រមស្តាប់បងសិន» នាយក្រាស់មិនលែងដៃរាងតូចងាយៗនោះទេ បើគេមិនព្រមស្តាប់ការមកស្រាយរបស់ខ្លួននោះ

«លែងដៃគេ» ពេលនោះ ប៉េមប៉េម  ក៏លូកដៃទៅចាប់ទាញដៃរបស់ ថេយ៉ុង តែក៏ត្រូវនាយក្រាស់ក្រវ៉ាត់ដៃរបស់ ប៉េមប៉េម ចេញមួយទំហឹង

«បើឯងមិនចង់ស្លាប់ទេកុំចេះដឹងរឿងយើង» នាយក្រាស់និយាយជាមួយនិងទឹកមុខកំណាចដែលធ្វើអោយរាងតូចឃើញនិងទឹកមុខរបស់នាយក្រាស់លើកដំបូង

«ចំណេក ថេយ៍ មកជាមួយបង» មិនចាំយូរនាយក្រាស់ក៏លើករាងតូចដាក់លខ្នងនិងដើរសម្តៅទៅរកឡាន

«លែងខ្ញុំ...»

ផាច់* «នៅអោយស្ងៀម» ដោយខ្នាញ់និងការនៅមិនស្ងៀមរបស់រាងតូច នាយក្រាស់ក៏វាយគូទរបស់រាងតូច ចំណែកឯរាងតូចក៏នៅស្ងៀមដូចគេបេះ-,-

នៅក្នុងឡានអ្នកទាំង2មិននិយាយរកគ្នាសម្បីតែមួយម៉ាត់
ចំណាយរយៈពេលជាច្រើនម៉ោង ចន ជុងហ្គុក បាននាំ គីម ថេយ៉ុង មកភូមិគ្រឹះរបស់ខ្លួនវិញ

ដោយសារតែការជិះយូរនិងអស់កម្លាំងផង ថេយ៉ុងបានគេងលង់លក់បាត់ទៅហើយ
នាយក្រាស់ក៏បីរាងតូចចូលទៅក្នុងបន្ទប់របស់ខ្លួនវិញ ដែលបាត់ម្ចាស់វាអស់រយៈពេលខ្លីនេះ (បន្ទប់នឹកម្ចាស់><)

ថ្ងៃបន្ទាប់*
ពន្លឺរស្មីរះជាពន្លឺដ៏ត្រជះត្រចង់ ជះចូលតាមបង្អួចធ្វើអោយរាងកាយតូចភ្ញាក់ឡើង

«ហេតុអីក៏មកនៅទីនេះ?» រាងតូចងាកឆ្វេងងាកស្តាំក៏សង្កេតឃើញថាខ្លួននៅក្នុងបន្ទប់របស់ ជុងហ្គុក

«ភ្ញាក់ហើយហេស? បងអោយគេរៀបចំអាហារសម្រាប់អូនរួចហើយ អូនចូលទៅសម្អាតខ្លួនទៅ» នាយក្រាស់ដើរចូលមកចំពេលដែលរាងតូចភ្ញាក់ល្មម

«មិនឃ្លានទេ ចេញទៅ» រាងតូចនិយាយទាំងងាកមុខចេញ មិនមើលមុខនាយក្រាស់សម្បីតែបន្តិច

«អូននៅមិនទាន់បាត់ខឹងបងទៀតហេស?»

«កុំចូលមកជិតខ្ញុំ» រាងតូចថយក្រោយពេលដែលនាយក្រាស់ដើរចូលមកកាន់តែជិត

«អូនស្តាប់បងសិនបានទេ?» នាយក្រាស់ចាប់ដៃរាងតូចដើម្បីកុំអោយគេគេចចេញពីខ្លួនទៀត

«ឃើញច្បាស់បែបនេះហើយ នៅចង់បកស្រាយអីទៀត បានហើយលែងខ្ញុំទៅ» រាងតូចនិយាយទាំងគំហកជាមួយនិងទឹកភ្នែកហូរមកឥតឈប់

ដឹងទេ គេឈឺណាស់ ឈឺនៅពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់នៅស្និតស្នាលជាមួយនិងអ្នកដៃជាពិសេសពេលដែលខ្លួនឃើញទង្វើមិនគប្បីបែបនេះ

«បងមិនលែងអូនទៅជាលើកទី2ទេ» នាយក្រាស់ ប្រែទឹកមុខពីភាពអង្វរ.កទៅជាកំណាចវិញ
នាយគ្មានថ្ងៃអោយ គីម ថេយ៉ុង ចាកចេញពីនាយជាលើកទី2នោះទេ...

«លោកដឹងទេ? ខ្ញុំឈឺណាស់» ថេយ៉ុង យកដៃមួយខាងមកស្ទាបបេះដូងរបស់ខ្លួនដែលកំពុង់តែឈឺផ្សារជាខ្លាំង

____________________
នឹក Admin អត់?
សុំទោសណាដែលចេញរឿងយឺត ព្រោះតែ admin រវល់តែប្រឡង តែពេលនេះ admin មកវិញហើយ
Write by: Var SereyWath (Jussii)
Fb: Park Seonchae (Korean name)

កម្មសិទ្ធរបស់បង🔞🔥Donde viven las historias. Descúbrelo ahora