Part 37 លោកកជាអ្នកណា?

3K 209 24
                                    

បន្ទាប់ពីរាងក្រាស់ស្រែកយំ និងបញ្ចាកូនចៅនិងខាងគ្រូពេទ្យអោយទៅរកឈាមដើម្បីមកអោយរាងតូចនោះនាយក៏បានទៅក្រុមហ៊ុនផលិតស្រាដ៏ល្បីមួយ

«អាយ៉ុនហ្គី» នាយបានមកស្រែកហៅឈ្មោះមិត្តតែម្នាក់ដែលនាយរាប់អានតាំងពីតូចៗមក

«ខ្យល់អីបក់ឯងមកទីនេះ?» មីន យ៉ុនហ្គី ជាមិត្តរបស់ ចន ជុងហ្គុក ដែលត្រូវជាម្ចាស់ក្រុមហ៊ុនស្រាដ៏ល្បីមួយនេះ

«ឯងមានស្គាល់មនុស្សដែលមានឈាមប្រភេទ AB ដែរទេ?» នាយក្រាស់និយាយទាំងអស់កម្លាំងជាខ្លាំង

«ឯងរកធ្វើអី?»

«យើងបានអោយគេដើររកអស់ហើយប៉ុន្តែកម្រមានអ្នកដែលមានឈាមប្រៅេទនេះណាស់។ យើងរកអោយប្រព័ន្ធយើង» នាយនិយាយរៀបរាប់ទាំងក្តីអស់សង្ឃឹម

«អាចង្រៃឯងមានប្រព័ន្ធតាំងពីពេលណា ហើយយើងលឺថាឯងឥឡូវឡើងធ្វើជាម៉ាហ្វៀផងហេស?» គ្រាន់តែលឺនាយក្រាស់និយាយថាមានប្រព័ន្ធ យ៉ុនហ្គី ចាប់ផ្តើមបើកភ្នែកធំៗ

«កុំសួរច្រើន ឯងមានស្គាល់មនុស្សមានឈាមប្រភេទនិងទេ?» នាយចាប់ផ្តើមបង្ហាញទឹកមុខមិពេញចិត្តឡើងមក (គេមកសួររកឈាមដល់ល្បងនោះសួរទៅដល់ណាដល់ណី-,-)

«អឺ យើងស្គាល់តើ គឺសំណព្វចិត្តយើងមានឈាមប្រភេទនេះ»

«ហាស? មែនក៏អី អាស្លេក» គ្រាន់តែលឺភ្លាមនាយ សប្បាយចិត្តឡើងមកមុននិងហក់ទៅអោបមិត្តរបស់នាយ

«អឺ»

«ហើយគេនៅឯណា?»

«ឯងចាំផ្ញើរទីតាំងមន្ទីរពេទ្យមក ពេលដែលយលងចប់ការងារ យើងនាំគេទៅ»

«អឺៗ សម្រេចចឹងចោះ! ថេយ៍អូនមានសង្ឃឹមហើយ» នាយនិយាយទាំងញញឹមមុននិងដើរចេញពីក្រុមហ៊ុនរបស់ យ៉ុនហ្គី សម្តៅទៅមន្ទីពេទ្យ

      _________________________________
មន្ទីរពេទ្យ*

«ថេយ៍ បងរកអ្នកដែលមានឈាមដូចអូនបានហើយ ពេលដែលអូនជា បងនុងមើលថែអូនអោយល្អជាងនេះ យើងនិងរៀបការជាមួយគ្នាណា» នាយនិយាយនិងកាន់ដៃរបស់រាងតូច

ពេលល្ងាចបានមកដល់ យ៉ុនហ្គី ក៏បានមកដល់មន្ទីរពេទ្យនិងនាំមនុស្សម្នាក់ដែលមានឈាមប្រភេទដូចជា ថេយ៉ុង

ក្រាក*

«យើងមកហើយ» យ៉ុនហ្គី

«ហាស ថេយ៍? នេះជា ថេយ៉ុង ពិតមែន! ហេតុអីក៏គេក្លាយជាបែបនេះ?» ផាក ជីមីន ដែលត្រូវជាមិត្តរបស់ថេយ៍ ហើយក៏ជាសង្សាររបស់ យ៉ុនហ្គីដូចគ្នា

«ឯងស្គាល់ ថេយ៉ុង ដែរហេស?» ជុងហ្គុក សួរទៅកាន់ ជីមីន ទាំងទឹកមុខឆ្ងល់

«គេជាមិត្តខ្ញុំ»

«ល្អណាស់ ចឹងពេទ្យចាប់ផ្តើមទៅ» នាយនិយាយទៅកាន់ក្រុមគ្រូពេទ្យ ហើយក៏យក ជីមីនទៅគេងជិត ថេយ៉ុង និងបង្ហូរឈាមរបស់ជីមីនចូលទៅកាន់ ថេយ៉ុង

មិនយូរប៉ុន្មាន ការផ្តល់ឈាមក៏ត្រូវបានបញ្ចប់

«ជីមីន អូនមិនអីទេហេស?» ដោយសារតែការផ្តល់ឈាមធ្វើអោយ ជីមីនរាងអស់កម្លាំង

«អាយ៉ុន ឯងយកសង្សារឯងទៅសម្រាកសិនទៅ ហើយក៏អគុណ ជីមីន ណាស់»

ពួកគេទាំង2ក៏ត្រឡប់ទៅវិញ ចំណែកនាយក្រាស់ក៏នៅមើលថែថេយ៉ុងរហូតដល់ថ្ងៃបន្ទាប់

«ហ្ហឹម ទឹក...ទឹក»

«ថេយ៍ នេះអូនដឹងខ្លួនហើយហេស?» គ្រាន់តែលឺសម្លេងរាងតូចភ្លាមធ្វើអោយនាយក្រាស់ភ្ញាក់ពីដំណេកយ៉ាងលឿន នាយខានលឺសម្លេងនេះរយៈពេល3ថ្ងៃទៅហើយ

«ទឹក...»

«នេះទឹក»

«អូនមានមិនស្រួលត្រង់ណាទេ?» បន្ទាប់ពីអោយទឹកថេយ៉ុងហើយ នាយក៏សួរទៅកាន់រាងតូចភ្លាមៗទាំងញញឹមបែបស្រទន់ដែលគ្មានអ្នកណាទទួលបានបែបនេះក្រៅពីរាងតូច

«លោកជាអ្នកណាគេ?»
    ____________________________________
Writer: Var SereyWath
Thank you so much for your reading
Pls don't forget to vote and comment
Comment ជាកម្លាំងចិត្ត admin ខ្លះមើល><

You've reached the end of published parts.

⏰ Last updated: Jul 11, 2022 ⏰

Add this story to your Library to get notified about new parts!

កម្មសិទ្ធរបស់បង🔞🔥Where stories live. Discover now