«ឆាប់លេងគេភ្លាម» ជុងហ្គុក ក៏ចេញពីឡានជាមួយនិងមុខកំណាចគឺវាខុសគ្នាឆ្ងាយជាងពេលនៅជាមួយ ថេយ៉ុង។ ភ្នែករបស់គេឡើងក្រហមដូចជាភ្លើង
«ជុង» គ្រាន់តែឃើញនាយក្រាស់ភ្លាម រាងតូចក៏ចាប់ផ្តើមមានសង្ឃឹមឡើងវិញ
រាងតូចបានខាំដៃរបស់ជនមិនស្គាល់មុខនោះ រួចក៏រត់ទៅរក ជុងហ្គុក មនុស្សជាទីស្រឡាញ់របស់ខ្លួនតែភ្លាមនោះ...ផាំង*
សម្លេងគ្រាប់កាំភ្លើងបានបន្លឺឡើង ចាក់ទម្លុះស្បែករបស់រាងតូចពីក្រោយដែលធ្វើអោយ ថេយ៉ុងត្រូវដួលភ្លាមៗ
«ថេយ៍...*ផាំង* » នាយក្រាស់ស្រែកមួយទំហឹង មុននុងងាកមុខទៅបាញ់សម្លាប់មនុស្សដែលប្រហើនបាញ់សំណព្វចិត្តរបស់នាយ ដែលនាយថែដូចកែវភ្នែករបស់នាយ
«ថេយ៍... ឆាប់ភ្ញាក់ឡើងមក ហឹក» ទឹកភ្នែកនៃការឈឺចាប់ក៏ហូរចុះមកដែលនាយមិនដែលសូម្បីសម្រកវា ហើយពេលនេះជាក៏ហូរមកដោយស្វ័យប្រវត្ត
«អឹក...ជុង...» រាងតូចបានបើកភ្នែកសម្លឹងទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ទាំងញញឹម
«ថេយ៍ កុំបិទភ្នែក ទ្រាំសិនណា បងនិងនាំអូនទៅព្យាបាល»
«អត់ប្រយោជន៍ទេ ជុងហ្គុក... អឹក អូនសង្ឃឹមថា ពេលដែលអូនមុននៅបងអាចរស់នៅដោយមានក្តីសុខណា អឹក អូនស្រឡាញ់បង» រាងតូចនិយាយទាំងក្តីឈឺចាប់ និងយកដៃទៅអង្អែលមុខដ៏សង្ហាររបស់មនុស្សដែលខ្លួនស្រឡាញ់
«កុំនិយាយទៀត ថេយ៍» នាយក្រាស់ក៏បីរាងតូចដាក់ទៅលើឡាន ដោយអោយជេកជាអ្នកបើកឡានដោយល្បឿនលឿនបំផុត
«ជុង...»
«សូំអង្វរអូនកុំនិយាយអីទៀតណា» នាយនិយាយទាំងទឹកភ្នែកហូរមកប្រណាំងជាមួយនិងរាងតូច បើគេអាចឈឺជំនួសរាងតូចបាន គេនិងព្រមឈឺ
«អូនងងុយគេងណាស់ ជុង» រាងតូចបញ្ចេញស្នាមញញឹមជាលើកចុងក្រោយមុននិងបិទភ្នែក
«ហឹក អត់ទេ ថេយ៍...ងើបឡើង» នាយទះមុខរាងតូចតិចៗ ដើម្បីដាស់រាងតូច
«ជេកបន្ថែមល្បឿន» នាយស្រែកគំហកយ៉ាងខ្លាំង
«បាទ» នាយជាជំនុតក៏បើកល្បឿនដែលលើសកំណត់
YOU ARE READING
កម្មសិទ្ធរបស់បង🔞🔥
Short Storyចន ជុងគុក X គីម ថេយ៉ុង JK: ឯងគ្មានថ្ងៃចេញពីយើងបាននោះទេ ។ ឯងគឺជារបស់យើងតែម្នាក់គត់ Kim Taehyung Jk Top TH BTT {15.06.2021}