ប្រហែលជា3ម៉ោងក្រោយ ចន ជុងហ្គុក ក៏បានមកដល់មន្ទីពេទ្យវិញព្រោះតែខាងមន្ទីពេទ្យបានតេហៅ
«ប្រពន្ធយើងយ៉ាងមិចហើយ?» នាយមកដល់ក៏ឆ្លេឆ្លាសួររករាងតូច
«គឺអ្នកជំងឺកង្វះឈាមខ្លាំងណាស់ហើយមានឈាមកកក្នុងខួរក្បាលទៀតផង(ពេលថេយ៉ុងដួលនិងត្រូវបោកក្បាលនិងថ្នាល់)ហើយខាងមន្ទីពេទ្យគ្មានឈានប្រភេទAB នោះទេ ហើយឈាមនេះមានតែមនុស្ស5%លើពិភពលោកប៉ុណ្ណោះដែលមានប្រភេទឈាមនេះ» លោកដុមទ័រ និយាយរៀបរាប់យ៉ាងក្បោះក្បាយទៅកាន់នាយក្រាស់
«មិនថាអ្វីក៏ដោយ ត្រូវតែរកឈាមមកព្យាបាលប្រពន្ធយើងអោយបាន» នាយក្រាស់និយាយគំហកខ្លាំងៗធ្វើអោយអ្នកជុំវិញខ្លួនរបស់គេនាំគ្នាភ័យជាមួយនិងទឹកមុខរបស់នាយពេលនេះ
«លោកចន ខាងមន្ទីពេទ្យពិបាកនិងរកឈាមប្រភេទនេះខ្លាំងណាស់» លោកដុកទ័រលេបទឹកមាត់ក្អឹកៗមុននិងក្លាហានឆ្លើយតបទៅកាន់នាយក្រាស់
«ពួកឯង ទៅតាមរកមនុស្សដែលមានឈាមប្រភេទ AB មកអោយយើង» នាយងាកក្រោយបញ្ចាទៅកាន់កូនចៅរបស់ខ្លួន
«បាទ លោកម្ចាស់»
«ចំណែកពួកឯងត្រូវមើលថែប្រពន្ធយើងអោយបានល្អ មិនចឹងពួកឯងងាប់មិនស្អាតនោះទេ» នាយនិយាយតែប៉ុណ្ណេះក៏ដើរទៅមើលរាងតូចដែលគេងមិនដឹងខ្លួននោះ
ក្នុងបន្ទប់សម្រាកព្យាបាល*
«មិនថាមានរឿងអ្វីក៏ដោយ អូនត្រូវតែរស់នៅជាមួយបងជារៀងរហូត បងនិងជ្រែកភពជ្រែកជាតិតាមរកអូនគ្រប់ៗជាតិ» នាយកាន់ដៃរាងតូចយកមកថើប
ទោះជាពេលវេលាកន្លងយ៉ាងណាស្នេហាសម្រាប់ ចន ជុងហ្គុក ចំពោះ គីម ថេយ៉ុង គឺមិនប្រែឡើយនាយនៅអង្គុយមើលថែរាងតូចរហូតដល់ពេលល្ងាចក៏ចាត់អោយកាន់ចៅនៅមើលរាងតូច ចំណែកនាយក៏បើកឡានចេញទៅគុកងងឹតវិញ
«លោកម្ចាស់» ជេកក៏អោនគោរពលោកម្ចាស់របស់ខ្លួន
«នាងយ៉ាងមិចហើយ?»
«គឺពេលដែលភ្ញាក់ឡើងស្រែកពេញនិង»
«យកកាំបិតមកអា.ក នាងសម្លាប់ទាំងរស់ទៅ» នាយថាចង់ទុកនាងអោយរស់នៅយ៉ាងវេទនាសិនសឹមសម្លាប់ក្រោយតែនៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់ត្រូវរងរបួសព្រោះតែស្រីកំណាចម្នាក់នេះស្ទើស្លាប់ ចឹងនាយក៏អោយជេកសម្លាប់នាងដោយការឈឺចាប់វិញម្តង
«អាក....» សម្រែកនៃការឈឺចាប់បានបន្លឺឡើង ហើយទីបំផុតនាងក៏ស្លាប់មិនស្អាតដូចពាក្យដែលរាងក្រាស់និយាយពិតមែន
«មិនថាអ្នកណាក៏ដោយ ក៏មិនអាចយក គីម ថេយ៉ុង ពីយើងបានដែរ» ពេលនេះនាយប្រៀបដូចជាមនុស្សដែលបាត់បង់សតិយ៉ាងចឹង
«លោកម្ចាស់ សាកសពរបស់នាងនេះគិតយ៉ាងមិច?»
«យកទៅបោះក្នុងអាងក្រពើទៅ»
___________________________
កន្លងទៅ2ថ្ងៃហើយ គ្មានអ្នកណារកឈាមប្រភេទ AB នោះឃើញទេ
ចំណែកឯថេយ៉ុងគឺគេងនៅលើគ្រែទាំងមុខស្លេកស្លាំងគ្មានឈាមនៅក្នុងខ្លួន«ថេយ៍ បងមិនដឹងថារកឈាមប្រភេទដែលអូនមាននោះនៅឯណាទៀតទេ» នាយបានតាមរកខ្លួនឯងផង បញ្ចាកូនចៅអិយតាមរកផង តែគ្មានសម្បីដំណឹងថារកឃើញ
«តែអូនកុំបារម្ភ បងនិងតាមរកអោយឃើញហើយពួកយើងនិងរស់នៅជាមួយគ្នាណា សឺត» នាយ និយាយទាំងញញឹមខ្សោះ
តុកតុក*
«លោក ចន នេះរយៈពេល2ថ្ងៃហើយខាងមន្ទីពេទ្យក៏រកឈាមដែល អ្នកប្រុស គីម មានមុនឃើញនោះទេ។ តែទុកអោយយូរជាងនេះ អ្នកប្រុសគីម អាចនុងបាត់បង់ជីវិត ព្រោះកង្វះឈាមហើយបើរកឈាមប្រភេទ AB ឃើញ អ្នកប្រុសគីម ដឹងខ្លួន គាត់អាចនិងបាត់បង់ការចងចាំព្រោះតែឈាមកកក្នុងខួរក្បាល» រយៈពេល 2ថ្ងៃមកនេះខាងមន្ទីពេទ្យព្យាយាមតានដានពីសុខភាពរបស់រាងតូចខ្លាំងណាស់
«គីម ថេយ៉ុង គ្មានថ្ងៃទៅចោលយលងនោះទេ» នាយបានស្រែកគំហកទៅកាន់ដុកទ័រម្នាក់នោះ
«លោកចន សម្រួលអារម្មណ៍សិន»
«មិនពិតទេ។ ពួកឯងឆាប់រកឈាមមកអោយ ប្រពន្ធ យើយអោយបានបើមិនចង់ងាប់ទាំងអស់គ្នា» នាយស្រែកយំ បញ្ចាទៅកាន់កូនចៅផងនិងខាងមន្ទីពេទ្យផង
___________________
Writer: Var SereyWath
Pls don't forget to vote and comment
ជួយពឹងអ្នកទាំងអស់គ្នាទៅ Add Friend អាខោនរបស់ខ្ញុំម្នាក់មួយផងណា><
YOU ARE READING
កម្មសិទ្ធរបស់បង🔞🔥
Short Storyចន ជុងគុក X គីម ថេយ៉ុង JK: ឯងគ្មានថ្ងៃចេញពីយើងបាននោះទេ ។ ឯងគឺជារបស់យើងតែម្នាក់គត់ Kim Taehyung Jk Top TH BTT {15.06.2021}