Part 9 : ខ្ញុំខ្លាចហើយជុងហ្គុក !

3K 274 0
                                    

Taehyung ដើរមកវិញជាមួយនឹងទឹកមួយកែវចូលមកការិយាល័យដើម្បីឲ្យវាទៅ វុីស្យា ។ រាងតូចកាន់កែវទឹកតម្រង់ទៅមនុស្សពីនាក់ដែលកំពុងអង្គុយស្និទ្ធស្នាលគ្នានៅលើសាឡុង គេដើរទៅដោយមិននិយាយអ្វីនោះទេ

" នេះទឹកអ្នកនាង " ថេយ៉ុងនិយាយឡើងហើយក៏ដាក់កែវនៅលើតុ

" អរគុណហើយ " ស្រីតូចងាកចេញពីជុងហ្គុកទើបឈោងដៃទៅយកទឹកមកផឹក ទាំងមានជុងហ្គុកនៅក្រសោបចង្កេះនាងនៅឡើយ

" អូនសុំទៅនៅផ្ទះបងបានទេ kookie ? " បន្ទាប់ពីផឹកទឹករួចនាងក៏បែរមកនិយាយជាមួយជុងហ្គុក ព្រោះនាងចង់នៅក្បែរជុងហ្គុកអោយបានច្រើនអាចថាចង់នៅមួយជីវិតក៏បាន ជុងហ្គុកស្រឡាញ់នាងយ៉ាងនេះ នាងសុំគេនៅជាមួយក៏ប្រហែលគេមិនប្រកែកដែរ ។ ជុងហ្គុកញញឹមឡើងតិចៗទាញវុីស្យាបែរមុខទល់នឹងគេមុននឹងឆ្លើយសំណួរសង្សារជាទីស្រឡាញ់

" ក៏បានណាស្វាគមន៍អូនជានិច្ច " គេនិយាយហើយក៏លើកដៃច្បិចច្រមុះនាងថ្នមៗបែបក្រឺតក្នាញ់ ចំពោះនាងនាយគ្មានពាក្យប្រកែកស្រាប់ហើយ វុីស្យា ក្រោយជុងហ្គុកអនុញ្ញាតិហើយនោះនាងក៏ស្ទុះអោបគេភ្លាមៗដោយអារម្មណ៌សប្បាយចិត្ត នាងដឹង ថាជុងហ្គុកនឹងមិបដិសេធនឹងនាងទេ ។ ក្នុងទិដ្ឋភាពដ៏រីករាយរបស់គេទាំងពីបានបង្ហាញនៅចំពោះមុខថេយ៉ុងអោយរាងតូចឈរមើលរាល់ទង្វើរដែលគេមិនដែលឃើញពីមុន ចេញពីកាយវិការជុងហ្គុកបុរសឃោឃៅព្រៃផ្សៃ តែមិនស្មានថានាយសប្បាយចិត្តនឹងទន់ភ្លន់ពេលនៅជាមួយវុីស្យាសោះ ។ jungkook ជាមនុស្សដែលផ្តាច់ការ តឹងរឹង ឃោឃៅក៏ពិតមែនតែឱ្យតែអ្វីដែលគេស្រឡាញ់ឬរបស់អ្វីដែលជាកម្មសិទ្ធិរបស់គេគឺនាយហួសហែងខ្លាំងណាស់ ហើយក៏កុំគិតថាចង់ប៉ះពាល់សូម្បីតែចុងសសៃសក់ ។

" ឯងឈរធ្មឹងធ្វើអី ? ច្រណែនយើងទាំងពីរមែនទេ " ជុងហ្គុកស្រាប់តែសួរឡើងខណ:ដែលថេយ៉ុងកំពុងឈរសម្លឹងមកពួកគេមិនព្រិចភ្នែកទាល់តែសោះ

" ត្រូវការអ្វីមែនទេ ? " ថេយ៉ុងភ្ញាក់ពីភ្លឹកភ្លាំងរហ័សតបជុងហ្គុកចាក់បណ្តោយក្រៅប្រធានបទហើយ ព្រោះតែគេមិញនេះរវល់គិតពីអ្វីដែលខ្លួនជួបបានជាស្តាប់មិនបានថាជុងហ្គុកគេនិយាយអ្វី ។ លឺរាងតូចឆ្លើយដូច្នោះជុងហ្គុកចាប់ជ្រួញចិញ្ចើមក៏ងើបចេញពី វុីស្យាដើរមករករាងតូច ឯថេយ៉ុងឃើញចឹងក៏អោនមុខភ្លាមៗឈានជើងថយក្រោយយ៉ាងរហ័សព្រោះចាប់មានអារម្មណ៌មិនស្រួលសោះ

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now