part 4 : អ្នកបម្រើរាត្រី....

3.5K 230 0
                                    


មកដល់បន្ទប់សៀវភៅអារម្មណ៍របស់គេកាន់តែមិនស្ងប់គឺចេះតែគិត គិតឡើងចង់ប្រេះខួរទៅហើយ ជុងគុកបើកទ្វារចូលបន្ទប់បិទវិញលឺសូរតែគ្តាំងដូចមនុស្សគ្មានសតិគេដើរទៅអង្គុយនៅតុសៀវភៅជាមួយទឹកមុខមិនល្អ

" ហុើយ ហេតុអីឯងទៅប៉ះក្មេងនោះឆ្គួតមែនទែនហើយវើយ... ! "

គេយកដៃច្បូតសក់ទៅក្រោយជាមួយនឹងអារម្មណ៍មិនសុខក្នុងខ្លួន ដែលសុខៗមកចេញទង្វើរបែបនេះ ។ សម្រាប់ជុងគុកវាមានអារម្មណ៌បែបនឹង តែ
បើសម្រាប់ថេយ៉ុងវិញនោះវាធ្វើអោយគេរអើមខ្លួនឯងណាស់ --- ហេតុអីទង្វើរគ្រប់យ៉ាងធ្លាក់មកលើគេដូច្នេះទាំងដែលគេមិនបានខុសអ្វីសោះ

" មើលទៅយើងគួរតែដោះស្រាយហើយ "
ថារួចក៏បានងើបចេញសម្តៅទៅបន្ទប់
ថេយ៉ុងម្តងទៀត ក្រោយពីបានគិតមួយសន្ទុះរួចមក .....

#បន្ទប់~~

" ហឹក ហឹក ខ្ញុំចង់ទៅផ្ទះ ... "
ថេយ៉ុងយំសស្រាក់សស្រាំជាមួយនឹងសម្លេងខ្សួលៗលាយឡំនឹងការឈឺចាប់ ភ្លាមៗទ្វារបន្ទប់ក៏របើកផ្តាច់ទឹកភ្នែករបស់គេអោយបែរមុខទៅមើលមាត់ទ្វារ

" អ្ហឹក លោកមកទីនេះធ្វើអីទៀតហើយ ? "

ថេយ៉ុងស្រែកសួរទៅនៅពេលឃើញដំណើរជុងគុកដើរចូលមក ។ គេបោះជំហានស្មើរៗមកកាន់ថេយ៉ុងមុននឹងហាមាត់វាចា

" យើងមិនបានមកធ្វើអីទេ គ្រាន់តែចង់ប្រាប់ថាយើងគ្មានបំណងធ្វើវាទេ រអើមណាស់ ! "

" ហឹស បើរអើមលោកប៉ះខ្ញុំធ្វើអីទៅ ? លោកចង់បានស្អីទៀត ដោះលែងខ្ញុំទៅណាជុងគុកខ្ញុំសុំអង្វរលោក "
ថេយ៉ុងពេបមាត់ទឹកភ្នែកដាបជាប់ពេញកែវភ្នែកក្រឡង់នោះ ជាមួយពាក្យអង្វរងោចៗទាំងញ័រមាត់តតឹត គេពិតជាចង់ចេញពីនរកនេះខ្លាំងណាស់គេមិនចង់នៅទ្រាំអោយគេធ្វើបាបនោះឡើយ....។

" យើងប្រាប់ឯងប៉ុន្មានដងទៀត ? ខណៈពេលណាដែលជីមីននៅមិនទាន់មកវិញឯងគ្មានសិទ្ធិចាកចេញពីទីនេះនោះទេ ! "
ជុងគុកដែលមុននេះទឹកមុខធម្មតាសោះពេលនេះក៏ប្រែជាចងចិញ្ចើមយ៉ាងកំណាចអោយតែលឺពាក្យថាដោះលែងចេញពីមាត់ថេយ៉ុង ដែលប្អូនរបស់ខ្លួនបានបាត់ទៅប៉ុន្មានថ្ងៃដោយសារប្អូនប្រុសរាងតូចនោះ !
ថេយ៉ុងគ្រានោះក៏រហ័សចាប់ក្រសោបដៃជុងគុកជាមួយទឹកភ្នែកដែលកំពុងតែហូរ

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Donde viven las historias. Descúbrelo ahora