Part 28 : 1 ឆ្នាំដែលបងនឹកអូនរហូតមក.

3.2K 230 23
                                    


Seoul ......

ក្នុងបន្ទប់ខន់ដូរមួយកន្លែងដែលមានថេហ្យុងកំពុងគេងនៅលើគ្រែព្រោះពួកគេបានចុះពីលើយន្តហោះជាង 12 ម៉ោងមុននេះថ្មើរណេះវាក៏យប់ហើយដែរ ។ ចំណែកជីមីននឹងយ៉ុនហ្គីគឺគេងនៅបន្ទប់មួយផ្សេងទៀតដែលជាប់នឹងបន្ទប់ថេហ្យុងនេះឯង រឿងថេហ្យុងត្រូវពួកគេយកមកសេអ៊ូលវាគឺជាគំនិតរបស់ឌែលឡិចនឹងយ៉ុនហ្គី ព្រោះថារាងតូចកន្លងមកក៏ហត់ឆ្អែតឆ្អន់ច្រើនហើយគួរណាផ្តល់ពេលវេលាឱ្យគេបានសប្បាយចិត្តខ្លះ មួយវិញទៀតកូនក្នុងពោះផង

ក្រឡេកមើលមកជុងហ្គុកនៅឯមន្ទីរពេទ្យឯណេះវិញ គឺនាយចាប់ផ្តើមស្ងប់ស្ងាត់មិននិយាយស្តីទាល់តែសោះ សូម្បីបាយទឹកគេក៏មិនស្រែកដែរ ទាមទាររកតែរាងតូចទាំងខ្លួនឯងនៅគ្មានកម្លាំងហើយមើលអ្វីមិនឃើញទៀត តែល្អហើយដែលថេយ៌គេចាកចេញទៅនាយក៏មិនចង់ឱ្យរាងតូចឈឺចាប់ដោយសារគេពេកទេ 

" អូនយ៉ាងម៉េចហើយថេយ៌ ?? បងសុំទោសដែលមិនជឿអូន យើងស្រឡាញ់គ្នាតែបងបែរជាជឿរឿងប្រឌិតទាំងនោះទៅវិញ ខុសមកពីបងខ្លួនឯង តែពេលនេះបងចង់ជួបអូនណាស់ថេយ៌..." នាយនិយាយឡើងតិចៗតែម្នាក់ឯងក្នុងបន្ទប់ពេទ្យសែនស្ងាត់ជ្រងុំនោះ ស្មាណេះយប់ជ្រៅណាស់ទៅហើយតែប្រុសម្នាក់នេះកំពុងនឹកមនុស្សម្នាក់មិនឈប់ មិនព្រមគេង មិនញុាំ គ្រាន់តែគិតដល់រាងតូចគេឆ្អែតទៅហើយមិនឃ្លានទៀតទេ

" មនុស្សដូចឯងគ្មានអ្នកក្បែរវាត្រូវហើយ ចន ជុងហ្គុក សូម្បីមនុស្សដែលស្រឡាញ់ឯង កូនដែលជាឈាមរបស់ឯង ឯងថែមិនបានផង យើងជាមនុស្សអត់បានការ មនុស្សដូចជាយើងខ្វាក់បែបនឹងទើបសម!!"
ប្រាវ....នាយស្រែកចេញមកទាំងការឈឺចាប់ដៃក៏ក្រវាសរបស់ក្បែរដៃធ្លាក់បែកខ្ទិចអារម្មណ៌ឈឺមិនចាញ់ថេយ៌ដែលធ្លាប់ទេ ថេហ្យុងគេឈឺតែមានអ្នកក្បែរចុះខ្លួនគេវិញ ពេលនេះសូម្បីប្អូនប្រុសខ្លួនឯងក៏ចាកចេញទៅចោលដែរ ឬមកពីគេជាមនុស្សអត់បានការ ?? កាន់តែជាឪពុកគ្មានទំនួលខុសត្រូវ ?? មែនទេ ? មួយស្របក់ក្រោយអារម្មណ៍របស់គេក៏បានស្ងប់រួចក៏ទម្រេតខ្លួនគេងចុះស្របនឹងកែវភ្នែកនៅបើកនៅឡើយ ទោះជាគេគេង មិនគេងសម្រាប់នាយពេលនេះវាងងឹតគ្រប់ទីកន្លែងទាំងអស់ ។

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now