បន្ទាប់ពីឱបគ្នានិយាយរឿងក្នុងចិត្តអស់នោះ ថេហ្យុងគេក៏ត្រូវទៅមើលយ៉ុនហ្គីវិញម្តងមិញលឺមកថាគេដឹងខ្លួនហើយក៏ទុកឱ្យថេហ្វីនៅជាមួយជុងហ្គុកព្រោះជាប៉ាកូនគ្នានោះអី ។ រាងតូចចេញទៅបាត់ក្មេងស្រីដែលគេងនោះក៏ភ្ញាក់ឡើងព្រោះជុងហ្គុកនៀកមករំខានដំណេកក្មេង" ជុប ជុប កូនស្រីអ្នកណាទេលោកស្អាតណាស់ " គេជ្រុបមកទៅថើបថ្ពាល់កូនស្រាលៗស្រង់ក្លិនរបៀបក្មេងក្រអូបៗនោះ មុននឹងភ្នែកម៉ក់ៗទាំងគូតសម្លឹងមកនាយមិនដាក់
" កូនរបស់ Appa tae ! " ថេហ្វីឆ្លើយម៉ាត់ៗមកវិញធ្វើឱ្យអ្នកជាប៉ាធំអត់ក្នាញ់មិនបាន
" ក៏ជាកូនរបស់ប៉ាដែល " jk
" ប៉ា ? ប៉ាៗមែនទេ " ថេហ្វី
" បាទ..ពូជាប៉ារបស់កូនហើយក៏ជាប្តីរបស់ Appa tae "
" ហឹម..ប្តី ? ហ្វីហ្វីមិនយល់ទេ " ក្មេងមិនដឹងអីតបមកវិញជ្រួញមុខជ្រួញមាត់កើតចម្ងល់ឡើងមក ប្តីយ៉ាងម៉េចគេមិនដែលដឹងពីមុនមកទេរួចក៏មិនដែលឃើញមុខនាយពីមុនមកដែរ" កុំបាច់ឆ្ងល់កូនជាក្មេងតែពីពេលនេះទៅហៅពូថាប៉ាលឺទេ កូនសម្លាញ់ " ជុងហ្គុកប្រើសម្លេងស្រាលៗបង្ហាញស្នាមញញឹមស្រស់ស្រទន់ចំពោះមុខកូនស្រីដែលនាយធ្លាប់ធ្វើអំពើមិនគួរដាក់កូន ធ្លាប់ជាឪពុកមិនទទួលខុសត្រូវតែពេលនេះនាយសុំ នាយសន្យាថាមើលថែកូនតូចនឹងថេហ្យុងឱ្យល្អ ប៉ះប៉ូវសងគ្រប់យ៉ាង
" ប៉ាៗ ហិហិ " ថេហ្វីហៅជុងហ្គុកថាប៉ាភ្លាមក្រោយខ្លួនប្រាណគេបាននៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់មនុស្សម្នាក់នេះ គេមានអារម្មណ៍ថាកក់ក្តៅនឹងមាននិស្ស័យជាមួយណាស់ទើបនាងតូចមិនមានអារម្មណ៍ខ្លាចជុងហ្គុកនោះ ពេលបានលឺពាក្យថាប៉ាចេញពីមាត់កូនភ្លាមទឹករំអិលក៏រមៀលធ្លាក់ចេញពីក្រឡង់ភ្នែករបស់រាងក្រាស់ព្រោះនាយមានអារម្មណ៍ថារំភើបនឹងក្តីសុខណាស់ជាពិសេសបានឱបកូនស្រីដែលជាឈាមខ្លួនឯង ជាកូនរបស់នាយពិតប្រាកដមិនមែនរបស់អ្នកដទៃ អារម្មណ៍ខុសក៏កើតមកស្របពេលនោះដូចគ្នា គេសួរខ្លួនឯងចុះបើពេលនោះនាយមិនដឹងការពិតតើកូននេះនឹងទៅជាយ៉ាងណា ? តើគេមានសង្ឃឹមអាចឱបកូនបែបនេះទេ ? តែពេលនេះនាយធ្វើបានហើយ ធ្វើឱ្យជីវិតក្មេងតូចនេះទទួលការកក់ក្តៅពីគ្រួសារដ៏ពេញលេញ ទោះពេលនេះសភាពខ្លួនកំពុងឈឺជុងហ្គុកគេក៏គ្មានអារម្មណ៌ថាឈឺចាប់ឡើយ ...
YOU ARE READING
ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2
Fanfictionមិនមែនស្រឡាញ់តែគឺត្រូវការ អ្វីដែលបាត់បង់ទៅហើយតែវានៅតែជាកម្មសិទ្ធិរបស់ចន ជុងហ្គុក !! ដដែលរង់ចាំណាជាមនុស្សរបស់យើងហើយក៏ជាប្រដាប់លេងរបស់យើងដូចគ្នា ជីវិតឯងនៅតែមិនផុតពីរង្វង់ដៃយើងដដែល គីម ថេហ្យុង !! ចន ជុងគុក × គីម ថេយ៉ុង ចន ជីមីន × មីន យ៉ុនហ្គី By :...