Evening 🌃
ពេលវេលាហួសទៅអស់កន្លះថ្ងៃពេលនេះក៏ម៉ោងជាង 6 ទៅហើយ jungkook ក៏កំពុងតែនៅធ្វើការក្នុងបន្ទប់សៀវភៅឯណោះ ហើយវុីស្យាវិញនាងបានដើរចូលមកក្នុងផ្ទះជាមួយនឹងឥវ៉ាន់ខ្លះៗមកជាមួយព្រោះប៉ុន្មានម៉ោងមុននេះនាងមានអារម្មណ៌អផ្សុកទើបចេញទៅផ្សារទំនើបដើរទិញរបស់ជាច្រើន
" យកទៅទុកឱ្យខ្ញុំតិច " នាងយួរឥវ៉ាន់ទាំងនោះដើរមករក Suu ដែលកំពុងធ្វើម្ហូបសម្រាប់អាហារពេលល្ងាច
" អ្នកនាងជួយយកទៅទុកខ្លួនឯងទៅ " Suu នាងក៏បកទៅវិញរួចក៏បែរមកបន្តការងារនាងវិញ មិនខ្វល់ទេរបស់ទិញមកដោយខ្លួនឯងគួរណាយកទៅទុកដោយខ្លួនឯងមកប្រើមនុស្សដែលកំពុងរវល់អត់ភ្នែកទេដឹង
" មិនលឺយើងប្រើទេហ្អេស៎ ? " វុីស្យាក៏ច្រឡោតឡើងក្រោយ Suu មិនព្រមធ្វើតាមនាង ។
" ចុះអ្នកនាងមិនឃើញទេថាខ្ញុំរវល់ធ្វើម្ហូប "
" យើងមិនខ្វល់ឆាប់យកទៅទុកទៅ " វុីស្យាក៏ហុចរបស់ទាំងអស់ទៅឱ្យ Suu តែនាងរុញឱ្យទៅវិញប្រាប់ហើយតើថារវល់អត់ចេះស្តាប់គ្នាសោះ
" អ្នកនាងមានដៃជើងដូចតែគ្នាតើមិនចឹង ? " Suu ក៏បែរមកនិយាយឌឺ វុីស្យា ព្រោះតាំងពីព្រឹកមកនាងលេងឫកមើលតែព្រះនាងទៅហើយ នេះបើ jimin នៅនាងប្រហែលឈ្លោះគ្នាផ្អើលភូមិគ្រិះមិនខាន ព្រោះគេទាំងពីរធ្លាប់ជួបគ្នាទាស់គ្នាមិនលាស់ពេលទេ
" តែយើងដើរមួយថ្ងៃហត់ ចង់ឱ្យនាងយកទៅ បើមិនស្តាប់តាមយើង យើងប្រាប់ជុងហ្គុកឱ្យដេញនាងចេញហើយ ! " គេក៏លើកជុងហ្គុកមកគម្រាមព្រោះនាងដឹងច្បាស់ថានាងចង់បានស្អីនាយគឺឱ្យទាំងអស់ចុះគ្រាន់តែដេញអ្នកបម្រើម្នាក់មានអីត្រូវស្ទាក់ស្ទើរ
" សម្លេងស្អីឡូឡាម្ល៉េះ ? " ខណៈនោះសម្លេងធ្ងន់ប្តហើរបានហោះមកប៉ះនឹងស្លឹកត្រចៀកស្រីតូចទាំងពីតដែលឈរឡែតៗដាក់គ្នាលឺដល់ខាងលើបន្ទប់ជុងហ្គុក ឯណោះទើបនាយចុះមកមើលថាមានរឿងអី
" Kookie ហ្អា៎....!! " វុីស្យាឃើញជុងហ្គុកចុះមកនាងក៏រហ័សរត់ទៅឱនដៃគេជាប់មុននឹងនិយាយឡើងទាំងងរងក់
ŞİMDİ OKUDUĞUN
ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2
Hayran Kurguមិនមែនស្រឡាញ់តែគឺត្រូវការ អ្វីដែលបាត់បង់ទៅហើយតែវានៅតែជាកម្មសិទ្ធិរបស់ចន ជុងហ្គុក !! ដដែលរង់ចាំណាជាមនុស្សរបស់យើងហើយក៏ជាប្រដាប់លេងរបស់យើងដូចគ្នា ជីវិតឯងនៅតែមិនផុតពីរង្វង់ដៃយើងដដែល គីម ថេហ្យុង !! ចន ជុងគុក × គីម ថេយ៉ុង ចន ជីមីន × មីន យ៉ុនហ្គី By :...