ពាក្យថាស្រលាញ់វាមានន័យខ្លាំងណាស់សម្រាប់មនុស្សម្នាក់ តែវាក៏ឈឺនៅពេលមានគេមកកម្ទេចវាឬមកបំផ្លាញ ។ ស្នេហាដូចដងកាំបិតមុតស្រួចចឹង បើជ្រុលខ្លួនហើយនោះទោះឈឺចាប់ខ្លាំងប៉ុណ្ណាក៏ត្រូវទ្រាំព្រោះតែពាក្យថាស្រឡាញ់តែមួយម៉ាត់គត់ ។ Tae បន្ទាប់ពី រុំរបួសហើយក៏ឡើងមកបន្ទប់ដាក់ខ្លួនអង្គុយនៅចំហៀងគ្រែបែរមុខទៅបង្អួច ឯទឹករំអិលក៏ហូរមកដាច់ៗក្រសោបភាពឯការជាមួយបេះដូងកំពុងទទួលយកការឈឺចាប់ពឺតៗដែលទើបចាប់ផ្តើមបន្តិចម្តងៗ
" បើលោកគង់តែធ្វើបែបនេះជួយខ្ញុំធ្វើអីទៅ " Tae និយាយឡើងតិចៗម្នាក់ឯងក្នុងបន្ទប់ស្ងាត់ជ្រងុំ លឺតែសម្លេងខ្យល់រសៀកៗចូលមកតាមបង្អួចធំ វាសែនឯការខ្លាំងណាស់ , ជួយធ្វើអ្វី ជួយហើយក៏ធ្វើបាបចឹងមានតែឈឺដដែលៗនឹង ។
" ហេតុអីខ្ញុំត្រូវមានអារម្មណ៍ល្អជាមួយលោក ? ហើយមកធ្វើល្អជាមួយខ្ញុំធ្វើអី ? ហេតុអីក៏ធ្វើឱ្យខ្ញុំស្រឡាញ់លោកទៅកើត ហុឹក..ហុឹក...!! " Tae យំចេញមកមិនឈប់សួរខ្លួនឯងទេគឺសួរប្រុសម្នាក់នោះថាហេតុអីធ្វើឱ្យគេស្រឡាញ់ហើយក៏បំផ្លាញវាដូច្នេះទោះស្នេហានេះទើបតែចាប់ផ្តើមក៏ដោយ ឬមួយតាំងពីដើមមកដូចអ្វីដែលគេគិតខ្លួនគ្មានឋាន:អ្វីតាំងពីឈានជើងចូលទីនេះដំបូងម្លេះ
" ខ្ញុំអត់បានស្រឡាញ់លោកទេ...ខ្ញុំស្អប់..ស្អប់ " Tae ឧទានឡើងមុាំងៗអួលណែនត្រង់ទ្រូងខាងឆ្វេងមិនឈប់ ទឹកភ្នែកហូរមិនដាច់កែវភ្នែកកល់ទៅដោយទឹកសន្សើមសម្លឹងមើលផ្កាយដែលកំពុងរះនៅលើមេឃវាសែនស្រស់ស្អាតនឹងភ្លឺថ្លាណាស់ តែវានៅមិនអាចបំពេញការលួងលោមភាពឈឺចាប់មួយនេះបានដដែល ។ តើគេអាចដូចជាផ្កាយមួយដួងនោះឬអត់ ? គេអាចមានសរីភាពជាមួយនឹងជីវិតតូចមួយនេះបានទេ ? កន្លងទៅកន្លះម៉ោង Tae ក៏បានលង់លក់បាត់ព្រោះអង្គុយយំឡើងគេងលក់ថ្មើរណាមិនដឹងទាំងទឹកភ្នែកនៅមិនទាន់ស្ងួតនៅឡើយ ។ បានបន្តិចក៏លិចឡើងវត្តមាន jungkook ព្រោះគិតចង់មកមើលរបួសក្មេងនេះបន្តិច នាយដើរទៅក្បែរគ្រែក៏ចាប់ត្រកងរាងតូចឱ្យគេងស្រួលបួលទើបដាក់ភួយដណ្តប់ឱ្យ
" ស្រឡាញ់យើងចឹងហ្អេស៎អាល្អិត ? " នាយនិយាយឡើងស្រាលៗក្បែរកាយកំពុងគេងលក់មិនដឹងអីនោះ ដៃក៏លូកទៅផ្តិតជូតទឹកភ្នែកថ្នមៗពីថ្ពាល់រលោងឱ្យស្អាត នឹកឃើញដល់ពាក្យដែលរាងតូចនិយាយអម្បាញ់មិញគឺគ្រប់ម៉ាត់ គេលឺទាំងអស់ព្រោះមួយម៉ោងមុននេះគេបានមកឈរនៅខាងមុខបន្ទប់ tae ដោយមិនបានចូលមកខាងក្នុងឡើយ បានស្តាប់លឺពេញៗត្រចៀកៗថាក្មេងនេះស្រឡាញ់គេ គេបង្ហូរទឹកភ្នែកព្រោះតែស្រលាញ់នាយ ប្រអប់ទ្រូងក៏ចាប់ថប់ៗដែលគេមិនដឹងថាវាជាអារម្មណ៌អ្វីឱ្យប្រាកដ
YOU ARE READING
ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2
Fanfictionមិនមែនស្រឡាញ់តែគឺត្រូវការ អ្វីដែលបាត់បង់ទៅហើយតែវានៅតែជាកម្មសិទ្ធិរបស់ចន ជុងហ្គុក !! ដដែលរង់ចាំណាជាមនុស្សរបស់យើងហើយក៏ជាប្រដាប់លេងរបស់យើងដូចគ្នា ជីវិតឯងនៅតែមិនផុតពីរង្វង់ដៃយើងដដែល គីម ថេហ្យុង !! ចន ជុងគុក × គីម ថេយ៉ុង ចន ជីមីន × មីន យ៉ុនហ្គី By :...