❗ បញ្ជាក់ ❗ : អេតមីនធ្វើការសរសេរចូលជាអាល់ប៊ុមសៀវភៅតែមួយតែម្តង ព្រោះមិនចង់បង្កើតជាសៀវភៅថ្មី ហើយវគ្គ 2 នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តទៅចុះ 💜
_______________________________ជីវិតគ្រួសារមានសុភមង្គលជាចំណែកមួយដែលមនុស្សគ្រប់គ្នាចង់បាននៃចំណែកក្នុងជីវិតរបស់ពួកគេ ។ ការរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់ ជឿទុកចិត្ត នឹងនៅក្បែរគ្នាការពារគ្នា មិនថារឿងអ្វីក៏តែងតែនៅក្បែរខ្លួនគ្រប់ពេលវេលា គ្រប់ដង្ហើមចេញចូល វាជាចំណងដ៏រឹងមាំមួយសម្រាប់ពួកគេ ។ អ្នកណាៗក៏ចង់បានគ្រួសារពេញលេញនឹងក្តីសុខដែល តែពេលខ្លះការប៉ងប្រាថ្នាវាមិនអាចក្លាយជាការពិតឡើយ កុំប្រាថ្នា កុំប៉ង បើនៅតែខំប្រឹងជ្រើសរើស ប្រឹងដើរចូលទៅជិត រឿងទាំងនោះអាចធ្វើឱ្យយើងឈឺចាប់ក៏ថាបាន ។
ចាំទេ ? ក្មេងកំព្រាម្នាក់ដែលធ្លោយខ្លួនទៅស្រឡាញ់ប្រុសម្នាក់ដែលធ្វើបាបគេ ទាំងមាក់ងាយ វាយដំ ទារុណកម្មរាល់សព្វអំពើ ប៉ុន្តែគេបានជម្នះបេះដូងបុរសម្នាក់នោះដោយការស្រឡាញ់ ការបារម្ភ ការអត់ធ្មត់ អត់ទ្រាំ អធ្យាស្រ័យឱ្យគេគ្រប់បែបយ៉ាង ខឹងស្អប់តែបេះដូងនៅតែឆ្លាក់គេទុក ខាំមាត់បង្ហូរទឹកភ្នែករួចកាន់តែឈានជើងចូលក្នុងជីវិតគេ គេស្រឡាញ់ គេចង់បាន ចង់បានគេមកក្លាយជារបស់ខ្លួន អាចថាគេល្ងង់ក៏បានប៉ុន្តែស្នេហាដែលចេញពីបេះដូងនោះវាកាត់ថ្លៃមិនបានទេ។
ហើយមិនមែនរាល់ការប៉ងប្រាថ្នាមិនបានសម្រេចឯណា បើស៊ូគង់តែបាន តែត្រូវចេះប្រមាណខ្លួនឯង រឿងខ្លះមិនមែនសុតតែបញ្ចប់ទៅដោយរីករាយទេ !
« ជុងហ្គុកហ្អា៎...!!. » សម្លេងស្រទន់របស់រាងតូចរូបស្រស់ស្រែកត្រដរហៅមនុស្សជាទីស្រឡាញ់ដែលកំពុងឈានជើងបន្តិចម្តងៗទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ ។ កែវភ្នែកតូចទាំងគូរចាប់ផ្តើមរលីងរលោងនៅពេលគ្មានសម្លេងឆ្លើយបកមកវិញពីអ្នកម្ខាងទៀតនោះទេ ។ ជុងហ្គុកមិនបានងាកមកឆ្លើយតបនឹងថេហ្យុងឡើយ តែនាយបែរជាកាន់តែដើរចូលទៅក្នុងទឹក កាន់តែជ្រៅទៅៗ
« ជុង...បងទៅណាកុំទៅទៀតអី ហ្ហឹកៗ » ថេហ្យុងទឹកភ្នែកជោកថ្ពាល់ ទ្រូងចាប់ផ្តើមថប់ៗព្រោះតែភ័យខ្លាចជុងហ្គុកគេគិតអ្វីផ្តេសផ្តាស មិនចាំយូរគេក៏រត់ទៅតាមអ្នកជាប្តីភ្លាម
أنت تقرأ
ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2
أدب الهواةមិនមែនស្រឡាញ់តែគឺត្រូវការ អ្វីដែលបាត់បង់ទៅហើយតែវានៅតែជាកម្មសិទ្ធិរបស់ចន ជុងហ្គុក !! ដដែលរង់ចាំណាជាមនុស្សរបស់យើងហើយក៏ជាប្រដាប់លេងរបស់យើងដូចគ្នា ជីវិតឯងនៅតែមិនផុតពីរង្វង់ដៃយើងដដែល គីម ថេហ្យុង !! ចន ជុងគុក × គីម ថេយ៉ុង ចន ជីមីន × មីន យ៉ុនហ្គី By :...