ភ្លើងភ្លឺព្រោងព្រាយតាមដងវិថីលម្អទេសភាពឱ្យស្រស់ត្រកាលជាមួយនឹងព្រះច័ន្ទភ្លឺចែងចាំងបំភ្លឺព្រឿងៗនាពេលយប់ ...... ពន្លឺបានចាំងចូលក្នុងបន្ទប់មួយដែលងងឹតឈឹងមានត្រឹមតែពន្លឺរបស់ព្រះច័ន្ទអាចអោយមើលឃើញរាងកាយតូចដែលកំពុងអង្គុយឱបក្បាលជង្គង់យ៉ាងស្ងៀមស្ងាត់" ប្រហែលជាគេនៅមិនទាន់មកទេ ខ្ញុំគួរតែទៅញុាំអីបន្តិចហើយ ល្វើយក្នុងខ្លួនណាស់ " tae និយាយរួចក៏ទម្លាក់ជើងចុះពីលើគ្រែថ្នមៗទាំងពិបាក ព្រោះនៅឈឺត្រង់ចង្កេះមិនទាន់បាត់នៅឡើយ ឈានជើងចុះទៅខាងក្រោមយ៉ាងលំបាកលំបិន
_______
" ប្អូនថេយ៌ ? " អ្នកបម្រើស្រីក៏ឧទានហៅឈ្មោះថេយ៉ុងក្រោយឃើញរាងតូចកំពុងតែដើរចុះមកដូចអ្នកពិការចឹង ព្រោះគេឈានជើងសឹងតែមិនចង់បាន នាងក៏ចម្លែកចិត្តព្រោះកន្លះថ្ងៃហើយបាត់ថេយ៉ុងស្មើរណេះទើបតែឃើញទៅវិញ
" បងស្រី ! " Tae ចុះមកដល់ក៏តបទៅវិញ មុននឹងដើរយឺតៗមករកនាង
" ឯងកើតអី ? កុំប្រាប់ថាអ្នកប្រុសធំធ្វើបាបឯងទៀតហើយ "
" ទោះខ្ញុំមិនប្រាប់ក៏បងដឹងដែលត្រូវទេ ? " Tae ចោតសួរទៅវិញទាំងសម្លឹងមុខនាងជាមួយកែវភ្នែកដក់ជាប់ទឹករំអិលដែលរៀបនឹងហូរមកនោះ អ្នកបម្រើស្រីចាប់កែវភ្នែកស្រទន់កើតចិត្តអាណិតថេយ៉ុងដែលត្រូវមកជួបរឿងបែបនេះ ហើយនាងសឹងតែហូរទឹកភ្នែកនៅពេលឃើញស្នាមជាច្រើននៅលើដងខ្លួនថេយ៌ ហើយថេយ៉ុងគឺកាន់តែស្គមហើយគេគេងមិនសូវគ្រប់ញុាំក៏មិនទៀងទាត់នៅមកត្រូវជុងហ្គុកធ្វើបាបមិនលោះពេលទៀត ក្រោយសម្លឹងថេយ៌បានមួយសន្ទុះទើបនាងហាស្តីម្តងទៀត
" ឯងឃ្លានដែលទេបងទៅរៀបចំឱ្យណា ? "
" បាទ អរគុណខ្ញុំកំពុងតែចុះមករកអីញុាំល្មម "
" ឯងទៅអង្គុយទៅតិចទៀតខ្ញុំលើកអាហារទៅឱ្យ"
" ...... " Tae ញញឹមជាការឆ្លើយតបបន្តិចទើបនាងដើរទៅចង្ក្រាន្តបាយរៀបចំអហារអោយថេយ៉ុង គេក៏ដើរទៅអង្គុយកន្លែងតុអាហារទៅ កំពុងតែអង្គុយសុខៗកែវភ្នែកក៏លួចចោលសម្លឹងទៅមាត់ទ្វារដោយមិនបានតាំងចិត្ត គំនិតក៏គិតដល់អ្នកដែលបាត់ចេញទៅពីផ្ទះតាំងពីថ្ងៃត្រង់ឥឡូវជិតយប់ជ្រៅទៅហើយបែរមិនទាន់ឃើញ បារម្ភឬ ?
YOU ARE READING
ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2
Fanfictionមិនមែនស្រឡាញ់តែគឺត្រូវការ អ្វីដែលបាត់បង់ទៅហើយតែវានៅតែជាកម្មសិទ្ធិរបស់ចន ជុងហ្គុក !! ដដែលរង់ចាំណាជាមនុស្សរបស់យើងហើយក៏ជាប្រដាប់លេងរបស់យើងដូចគ្នា ជីវិតឯងនៅតែមិនផុតពីរង្វង់ដៃយើងដដែល គីម ថេហ្យុង !! ចន ជុងគុក × គីម ថេយ៉ុង ចន ជីមីន × មីន យ៉ុនហ្គី By :...