Part 30 : អត់ទោសឱ្យបងគ្រប់យ៉ាង

3K 200 14
                                    

ស្នូរកាំភ្លើងលាន់ឡើងលឺខ្ទរខ្ទារពេញអគារទាំងមូល គ្រាប់កាំភ្លើងហោះបុកទម្លុះទ្រូងខាងស្តាំរបស់ប្អូនប្រុសជាទីស្រឡាញ់របស់ថេហ្យុង ឈាមហូរស្រក់តាមដានអាវពណ៌សរដូចគេចាក់ទឹកក្រោមសម្លេងទ្រហោយំយ៉ាងខ្លាំងអ្នកជាបងប្រុស ជីមីនដែលមកជាមួយរត់ទៅទ្រយ៉ាងរហ័សស្របនឹងទឹកភ្នែកគេក៏ហូរមកដូចគ្នា

" យ៉ុនហ្គីបងយ៉ាងម៉េចហើយ ហ្ហឹកៗ " ជីមីនសួរឡើងទាំងទឹកភ្នែករហាមអង្រួនខ្លួនប្រាណសង្សារខ្លួនតិចៗ គេសុំឱ្យតែនាយមិនអីព្រោះឈាមកំពុងហូរមកច្រើនណាស់

" ទេអាយ៉ុន...ទ្រាំសិនទៅណាហ្ហឹកៗ ជីមីនម្តេចបានពួកឯងមកទីនេះ ?? " ថេហ្យុងរត់មកកាន់ប្អូនក្រសោបមុខមនុស្សស្លេកស្លាំងជាប់មុននឹងបែរមុខទៅសួរជីមីន ហេតុអ្វីពួកគេមកដល់ទីនេះបាន នៅមានយ៉ុនហ្គីមករងគ្រាប់កាំភ្លើងជំនួសជុងហ្គុកទៀត

" ពួកខ្ញុំលឺមកពួកបងជួបគ្រោះថ្នាក់ហើយក៏មកដល់ទីនេះទៅ..តែបងប្រុស ?? បងប្រុសធំ ! " ជីមីនឈប់សម្តីងាករកជុងហ្គុកដែលបិះនឹងត្រូវគ្រាប់កាំភ្លើងអម្បាលមិញនេះ ក្រោយឃើញបងប្រុសខ្លួនត្រូវរបួសដោយសារការចាក់របស់នាយជេហាន គេក៏ស្ទុះទៅអោបបងប្រុសយ៉ាងលឿនទាំងជុងហ្គុកសភាពគេសរស្លេកទៅហើយព្រោះតែហូរឈាមច្រើនពេក

" បងប្រុសទ្រាំបានទេហ្ហឹកៗ..បងឈឺដែលទេពួកយើងទៅមន្ទីរពេទ្យណា ម៉ោះ " ជីមីននិយាយទាំងយំចាប់គ្រាជុងហ្គុកឡើងតែរាងក្រាស់គេមិនព្រមទៅ ទៅវិញដរាបណាដង្ហើមគេនៅដកគេមិនចាកចេញពីទីនេះដាច់ខាតបើមិនបានកម្ចាត់មនុស្សចោលម្សៀតដែលឈរញញឹមយ៉ាងសមចិត្តដូចនេះឡើយ នាយស្បត់ នាយសន្យា ហើយគេមកសេអ៊ូលគឺគម្រោងការសម្លាប់ពូខ្មៅត្រកូលម្នាក់នេះ

" បងមិនទៅទេ...ឯងនាំពួកគេចេញពីទីនេះទៅរួចជួយកូនរបស់បងទៅជាមួយផង បងត្រូវតែសម្លាប់ពូតេរឆ្ឆានម្នាក់នេះ ! " ជុងហ្គុក គេនិយាយរួចក៏ដកដៃចេញពីជីមីនប្រឹងងើបដែលដៃនៅខ្ទប់ឈាមកុំឱ្យហូរ កែវភ្នែកក្រហមតែត ខ្លួនប្រាណញ័រតតាត់ដោយក្តីខឹងកំហឹងពេញទ្រូងទើបគេអោនរើសកាំភ្លើងនៅក្បែរជើងតម្រង់ទៅនាយជេហានញ័រដៃទទ្រើកព្រោះគេសឹងទ្រាំទ្រលែងបានទៅហើយ

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Donde viven las historias. Descúbrelo ahora