Part 22 : ដង្ហើមខ្សោយ..!!

2.6K 222 38
                                    

Morning ✨

ទីបំផុតថ្ងៃថ្មីក៏ចូលមកដល់ កម្លោះតូចកំពុងតែរៀបចំខ្លួនទាំងមានជុងហ្គុកនៅឈរចាំគេព្រោះមួយស្របក់មុននេះរឹងទទឹងមិនចង់ទៅផ្ទះសោះ គិតថានៅមន្ទីរពេទ្យគេអាចនឹងស្ត្រេសដូច្នោះគេមិចនឹងអាចឆាប់ជាទៅ ។

" ឆាប់ឡើងមកនៅថ្មឹងធ្វើអី ? " ជុងហ្គុកសួរឡើងពេលរាងតូចនៅឈរស្ងៀមដៃក៏អោបខ្នើយជាប់មើលមុខនាយភ្លឹសៗ

" យកកូនទៅដែរ ! " ថេហ្យុងឆ្លើយដៃក្រសោបខ្នើយស្អិតមិនព្រមលែងនេះប្រុងយកខ្នើយពេទ្យទៅឬយ៉ាងម៉េចនឹង 🤦🏻‍♀️

" យកមិនបានទេ ដាក់ចុះទៅគ្រែវិញ "
" អត់ទេ...នេះជាកូនខ្ញុំណា៎ " ថេហ្យុងខ្មើតទៅវិញសម្លឹងមុខនាយជាប់ថែមទាំងខាំមាត់ទៀតនេះគេឌឺតើ

" ឆាប់ឡើង.!!!! " ជុងហ្គុកដោយទ្រាំមិនបានក៏សម្លេងធំដាក់គេបែបដាក់កំហិត ទើបរាងតូចភ័យរហ័សយកទៅទុកវិញ ទាល់តែបែបនឹងទើបព្រមស្រួលបួលជាមួយមិនស្តាប់ ។ គេទាំងពីរក៏ដើរចេញពីបន្ទប់នោះទៅ ដោយមានថេហ្យុងដើរតិចៗនៅជំហៀងនាយចាំគ្រាៗគេផងខ្លាចរាងតូចអាចនឹងដួលឯថ្លៃមន្ទីរពេទ្យនាយក៏បង់រួចរាល់ ស្អែកពេទ្យហៅមកទទួលលទ្ធផលផង ។

នៅក្នុងឡានថេហ្យុងស្ងាត់មាត់ជ្រៀបមិននិយាយស្តីសោះ ទឹកមុខក៏ស្រពោនដូចគ្នា ជុងហ្គុកងាកទៅឃើញក៏សួរក្រែងល.គេចង់បានអី

" យ៉ាងម៉េច ចង់បានអីមែនទេ ? ឬចង់ទៅនៅមន្ទីរពេទ្យវិញ បើចឹងបានយើងជូនឯងទៅវិញមើលថែមកនេះហត់ខ្លាំងណាស់មិនដូចពីមុនទេ ហ្អើយ.." នាយសួរហើយក៏រអ៊ូរឡើងងូវៗ ព្រោះគេរាល់ថ្ងៃរវល់ការងារច្រើនសន្ធឹកនៅត្រូវមើលថែថេហ្យុងទៀត តែហត់កាយនាយក៏ហត់បានសំខាន់រាងតូចជាដូចដើមនោះជាបំណងរបស់គេ

" មើលថែមនុស្សឆ្គួតពិបាកណាស់មែនទេ ? " សំណួរមួយម៉ាត់សួរចាក់ដោតមកឱ្យនាយ ស្របនឹងទឹកមុខថេយ៌កាន់តែពិបាកចិត្តគេគិតក្នុងចិត្តថាព្រោះតែខ្លួនទៅជាបែបនឹងទើបជុងហ្គុកគេពិបាក ? ខ្លួនជាបន្ទុកនាយពេកហើយ

" ឈប់និយាយទៅ... " ជុងហ្គុកមិនបានតបមកវិញ ព្រោះនាយគ្មានចម្លើយដែលល្អឱ្យទៅវិញស្រាប់ហើយរួចក៏បន្តបើកឡានទៅ... ជិះបានមួយសន្ទុះក៏ឃើញហាងតុក្កតាមួយឈាងចូលទៅទិញមួយឱ្យថេហ្យុងព្រោះឃើញតែសម្លឹងរហូតមាត់ក៏និយាយកូនៗមិនដាច់ ។ ពេលបានតុក្កតាហើយគេក៏យកមកអោបហើយក៏គេងលក់បាត់ ប្រហែលមួយស្របក់ទើបជុងហ្គុកគេបើកឡានមកដល់ផ្ទះ

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now