" គួរតែយកគេទៅពេទ្យទៅ ! " សំនៀងរបស់ Delexth អ្នកជាមិត្តបន្លឺឡើងក្រោយខ្នងរបស់គេបន្ទាប់ពីបានបី tae មកដល់បន្ទប់ហើយក៏ដាក់គេទៅលើគ្រែមុននឹងយកភួយមកដណ្តប់ឱ្យរាងតូច
Jungkook ក៏បែរមកនិយាយជាមួយមិត្តទាំងអារម្មណ៍មិនពេញចិត្តព្រោះដឹងស្រាប់ហើយថាគេមិនចង់ឱ្យអ្នកណាមករវីរវល់នឹងក្មេងនេះឡើយ កុំសូម្បីតែអាណិត
" ឯងត្រឡប់ទៅវិញទៅ ! " គេពោលទាំងមុខស្មើរ
" យើងចង់នៅមើលគេសិនមិនបានឬ ? " Delexth ក៏លើកចិញ្ចើមសួរបកទៅវិញ នេះគិតថាមករក Tae នឹងមិត្តតែពេលនេះមិនទាន់ទាំងមកបានប៉ុន្មានផងក៏ដេញទៅវិញដាច់ចិត្តម្លេះ
" មិនបាន " jungkook តបទាំងសម្លេងធ្ងន់សម្លឹងមុខ Delexth ដូចសត្រូវពាន់ឆ្នាំទាំងដែលគេជាមិត្តរបស់ខ្លួនសោះ តែថាប្រាប់ហើយមិនឱ្យរវល់នឹងមនុស្សរបស់គេ គេមិនចូលចិត្ត
" ក៏បានៗ យើងនឹងទៅវិញពេល Taehyung ដឹងខ្លួនក៏ខលប្រាប់យើងផង ព្រោះចង់ដឹង " និយាយចប់តែប៉ុន្នឹងគេក៏ក្រឡេកភ្នែកមើលទៅ tae ដែលគេងសន្លប់ជាមួយទឹកមុខស្លេកស្លាំងបន្តិចទើបឈានជើងចេញពីបន្ទប់នោះបាត់ទៅ ។
ក្រោយ Delexth ចេញទៅបាត់ jk គេក៏ដើរទៅយកកូនកន្សែងតូចមួយនៅក្នុងទូរថតខាងក្រោមរួចដើរមកជិតនឹងរាងតូច ល.ដៃយកកន្សែងនោះជូតទៅលើដងខ្លួននឹងសក់ឱ្យស្ងួតខ្លាចគេនឹងឈឺ កំពុងតែជូតសុខៗស្រាប់តែ វុីស្យា ស្ទុះចូលមកបន្ទប់ចាប់ក្រឆក់កន្សែងចេញពីដៃគេមុននឹងនិយាយទាំងខឹង
" ហេតុអីក៏បងមើលថែវា ? " ស្រីតូចស្រែកច្រឡោតខ្លាំងៗសួររកចម្លើយពីសង្សារខ្លួន ក្មេងនោះជាស្អីនឹងគេបានជាខំខ្វាយខ្វល់ខ្លាំងម្លេះមិនសុខចិត្តទេណា៎
" វុីស្យា អូនចូលមកធ្វើអីឱ្យកន្សែងមកបងវិញ " jkងើបចេញពីគ្រែឧទានឡើងទាំងហុចដៃយកកន្សែងពី វុីស្យាតែនាងមិនឱ្យសោះថែមទាំងគប់វាចោលទៀតផងក៏ធ្វើឱ្យ jungkook គេខឹងជាខ្លាំងនេះចូលចិត្តបង្កររឿងណាស់ អាងតែនាយស្រឡាញ់ឬធ្វើស្អីក៏បាននោះ
" បងក៏រើសយកពីដីទៅជូតឱ្យវាទៅ " នាងឈរឱបដៃសម្លឹង jungkook ជាមួយកែវភ្នែកសម្លក់សម្លឹងឥតល្ហែរមើលទៅខឹងប៉ុណ្ណាទេណ៎ ។ តែ jungkook បែរជាមិនខ្វល់គេក៏ដើរទៅយកអាថ្មីមកវិញបន្តជូតខ្លួនឱ្យ Tae ធ្វើមិនដឹងដោយមិនខ្វល់ថា វុីស្យានាងខឹងចង់តឬសម្លាប់ក្មេងនេះឱ្យស្លាប់ឥឡូវនេះទេ
YOU ARE READING
ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2
Fanfictionមិនមែនស្រឡាញ់តែគឺត្រូវការ អ្វីដែលបាត់បង់ទៅហើយតែវានៅតែជាកម្មសិទ្ធិរបស់ចន ជុងហ្គុក !! ដដែលរង់ចាំណាជាមនុស្សរបស់យើងហើយក៏ជាប្រដាប់លេងរបស់យើងដូចគ្នា ជីវិតឯងនៅតែមិនផុតពីរង្វង់ដៃយើងដដែល គីម ថេហ្យុង !! ចន ជុងគុក × គីម ថេយ៉ុង ចន ជីមីន × មីន យ៉ុនហ្គី By :...