នាយសង្ហារពីរនាក់ចៅហ្វាយនឹងកូនចៅ អង្គុយធ្វើមុខស្មូញទាំងម្នាក់ៗកំពុងលាបថ្នាំឱ្យគ្នាទៅវិញទៅមក ក្រោយថេហ្យុងបញ្ចេញកំហឹងរួច ។« អួយ...តិចៗមើល »
« សុំទោសចៅហ្វាយ ! »
« ថេយ៍សាហាវណាស់ មិនស្មានសោះថាប្រពន្ធយើងកើតជាខ្លាតាំងពីពេលណា » ជុងហ្គុករៀបរាប់នឹកដល់ថេហ្យុងដែលតែងនៅក្រោមអំណាចគេ បង្ហូរទឹកភ្នែកសន្ធឹកដោយសារគេតែពេលនេះគេបែរជារអានឹងនាយតូចទៅវិញ ។
« ចៅហ្វាយជាម៉ាហ្វៀ យ៉ាងណាចៅហ្វាយតូចនៅតែរអាជាមួយចៅហ្វាយដែលទាន » អេរិចនិយាយបណ្តើរបន្តលាបស្នាមជាំឱ្យជុងហ្គុកបណ្តើរ ។
« ច្បាស់ហើយព្រោះយើងនៅលើ »
« នៅលើ ? លើអីចៅហ្វាយ ? »
« ឯងនេះល្ងង់បែបនឹងហើយទើបគ្មានស្រីស្រឡាញ់នោះ »
« ហេ៎...ចុះឡើងៗមកថាឱ្យគ្នា សម្រស់អារិចប៉ុន្នឹងដែលខ្វះអីស្រីស្នេហ៍នោះបាទ » អេរិចវាចាកាយវិការច្រងេងច្រងាងបង្ហាញអួតភាពសង្ហារខ្លួនឱ្យជុងហ្គុកបានឃើញ ។
« បានប៉ុន្មាននាក់ហើយ »
« មួយមិនទាន់លិតផង »
« អាតាណើប ! »
« ចៅហ្វាយបង្រៀនផងទៅបានទេ »
« ចង់ញ៉ែស្រី ? »
« បាទ ស្រី មិនមែនប្រុសទេ »
« យើងដឹងហើយ លុតដំភាពក្លាហានឱ្យបានច្រើន ញ៉ែមិនរើសមុខ »
« ស្ទាយព្រាននារី ..ទេ ! ខ្ញុំស្មោះ »
« ស្មោះសុីកើតទេ ? »
« អត់កើតទេ »
« ចឹងធ្វើតាមយើងទៅ »
« បាទ » អេរិចក៏ងក់ក្បាលស្មក់ៗហើយក៏បន្តលាបកន្លែងជាំឱ្យអស់ ។ក្រោយលាបថ្នាំរួចភ្លាមៗទូរស័ព្ទរបស់ជុងហ្គុកក៏រោទិ៍ឡើង នាយក៏លើកមកទទួលឃើញថាជាលេខរបស់យ៉ុនហ្គី
« អាយ៉ុន ? »
" ហ៊ា..? "
« ឯងមានការអី ? »
" នៅឃ្លាំងមានទំនិញក្លែងក្លាយ ពេលនេះខាតបង់អស់ច្រើនណាស់ "
« ចង្រៃយ៍ ប្រហែសតែបន្តិចសោះ »
" ពេលនេះក៏ចាប់មកសួរនាំហើយ "
« ល្អ ! សួរពួកវាឲ្យបានចម្លើយសមស្រប បើមិនសារភាពមិនបាច់ទុកទេ »
« យល់ហើយហ៊ា » ទឺត ទឺត ទូរស័ព្ទកាត់ផ្តាច់ ។
« អេរិច យកឡាន »
« បាទ » និយាយចប់គេក៏រហ័សទៅប្តូរសម្លៀកបំពាក់នឹងបានទៅដោះស្រាយនៅឃ្លាំងឯអេរិចក៏រត់ទៅត្រៀមឡាន ។ដែលយ៉ុនហ្គីហៅជុងហ្គុកថាហ៊ាព្រោះគេទាំងពីរមិនត្រឹមជាប្អូនថ្លៃបងថ្លៃទេ តែជុងហ្គុកក៏ទុកគេដូចជាប្អូនប្រុសយ៉ាងចឹង យ៉ាងណាយ៉ុនហ្គីក៏មិនមែនប្អូនបង្កើតថេហ្យុងនោះដែរ ។ អូ៎..មែនហើយមិនត្រឹមតែប៉ុន្នឹង យ៉ុនហ្គីបានក្លាយជាម៉ាហ្វៀជំនាន់ថ្មី ដែលស្ថិតក្រោមការហ្វឹកហាត់របស់ជុងហ្គុក ពេលនេះអាចថាគេជិតជាម៉ាហ្វៀពេញតួហើយ ។
YOU ARE READING
ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2
Fanfictionមិនមែនស្រឡាញ់តែគឺត្រូវការ អ្វីដែលបាត់បង់ទៅហើយតែវានៅតែជាកម្មសិទ្ធិរបស់ចន ជុងហ្គុក !! ដដែលរង់ចាំណាជាមនុស្សរបស់យើងហើយក៏ជាប្រដាប់លេងរបស់យើងដូចគ្នា ជីវិតឯងនៅតែមិនផុតពីរង្វង់ដៃយើងដដែល គីម ថេហ្យុង !! ចន ជុងគុក × គីម ថេយ៉ុង ចន ជីមីន × មីន យ៉ុនហ្គី By :...