Part 21 : ស្រមោលឈឺចាប់ !!

2.8K 234 27
                                    

 
  ថ្ងៃត្រង់ ~~

ព្រះអាទិត្យចែងចាំងរស្មីកាន់តែខ្លាំង តែសកម្មភាពក្នុងទីក្រុងអង់គេ្លសនេះនៅតែមមាញឹករកតែពេលឈប់សម្រាកគ្មាន ។ ដោយឡែកនៅឯមន្ទីរពេទ្យឯណេះវិញរាងតូចដែលគេងមកកន្លះថ្ងៃនោះស្មើណេះគេនៅមិនទាន់ភ្ញាក់ ពេទ្យក៏ទើបចូលមកចាក់ថ្នាំឱ្យគេរួចអម្បាញ់មិញនេះដូចគ្នា ។

" មិនស្មានសោះថាគាត់ទៅជាយ៉ាងនេះ " សំនៀងស្រទន់ស្រាលៗគ្រលឡើងទើបដឹងថាជាជីមីនដែលបានដំណឹងពី Delexth ថាថេហ្យុងចូលមន្ទីពេទ្យទើបប្រញាប់នាំគ្នាមកមើល ។ មិនចម្លែកទេឬ ថាហេតុអ្វីបានជាពួកគេដឹង គឺមកពីថ្ងៃនោះពួកគេជួបនឹងឌែលឡិចដោយចៃដន្យទើបនិយាយគ្នា យ៉ុនហ្គីក៏ពឹងឱ្យសុើបសួរពីបងប្រុសខ្លួនប្រាប់ទៅគេ រាល់សុខទុក្ខថេហ្យុងគេសុតតែដឹងចឹងហើយបានជាឌែលឡិចគេឧស្សាហ៌មករកថេយ៌នោះ

" នៅបន្តបែបនេះបងមិនដឹងថាបងប្រុសនឹងជួបអ្វីទៀតទេ ! " យ៉ុនហ្គីតបរាងស្តើងវិញរួចក៏អោនមុខចុះ

" យ៉ុន....បងគិតធ្វើយ៉ាងម៉េច ? អូនដឹងថាបងប្រុសធំគាត់ស្អប់បងថេយ៌តែនេះបងថេយ៌មានកូនរបស់គាត់រឿងវាកាន់តែយ៉ាប់ហើយ នៅមានស្រីចង្រៃនោះរស់នៅក្នុងផ្ទះទៀត ឱ្យតែបានជួបខ្ញុំប្រឡេះនាងមិនខានទេ "

" បងក៏គិតមិនចេញពេលនេះមានតែចាំ tae hyung ដឹងខ្លួនប៉ុណ្ណោះ " យ៉ុនហ្គីបញ្ឈប់សម្តីនឹងអារម្មណ៌ទាល់ច្រក គ្រប់យ៉ាងថេយ៌គឺជាអ្នកជួយគេតែពេលថេយ៌ពិបាកខ្លួនជួយអ្វីមិនបានទៅវិញ បើនាំរត់ចុះកូន ? កូនក្នុងពោះនឹងមានវាសនាយ៉ាងណាគេក៏មិនដាច់ចិត្តឱ្យក្មួយកំព្រាឪពុកដែរ ។

បន្តិចក្រោយមកថេហ្យុងក៏បានភ្ញាក់ឡើង កែវភ្នែកតូចៗសន្សឹមបើកឯមាត់ក៏ហារសួររកកូនភ្លាមនេះភ្ញាក់មិនទាន់ដឹងអីផង

" កូន... "
" បងថេយ៌ ? " ជីមីនលឺក៏រហ័សខិតខ្លួនមកជិត
" អ្នកណា ? ពួកឯងជាអ្នកណា ចង់មកយកកូនយើងមែនទេ ចេញទៅៗ " ថេយ៌ស្រែកឡើងចាចពេលសម្លឹងទៅជាមនុស្សមិនស្គាល់ធ្វើឱ្យគេភ័យស្ទុះហើបអង្គុយទាញខ្នើយមកអោបជាប់ដូចខ្លាចគេយកទៅណា ឃើញសភាពថេយ៌បែបនេះជីមីនគេក៏ភ័យឡើង

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now