Part 20 : បាត់បង់សតិ !!

3.1K 233 16
                                    

   [ មន្ទីរពេទ្យ ]

Tae ត្រូវគេងលើគ្រែស្តូកស្តឹងនឹងមានពេទ្យពីបីនាក់នាំទៅបន្ទប់សង្គ្រោះថែមមានជុងហ្គុកតាមរហូតដល់មាត់បន្ទប់ ពេទ្យក៏ឱ្យនាយរង់ចាំនៅខាងក្រៅរួចទ្វារក៏បានបិតជិត ជុងហ្គុកនៅខាងក្រៅដើរទៅវិញទៅមកទាំងអារម្មណ៌បារម្ភពីរាងតូចដែលនៅខាងក្នុងឯណោះ

ទ្រឺងៗ.... ភ្លាមៗទូរស័ព្ទរបស់គេក៏រោទិ៍ឡើងទើបដឹងថាជាលេខរបស់ចនសាន់នាយក៏រហ័សទទួល

" ហាឡូ... "
[ ចៅហ្វាយនៅឯណា ? ពេលនេះការប្រជុំជិតចាប់ផ្តើមហើយទាន ]
" រំសាយចោលទៅ... "
[ ថាម៉េច រំសាយមែនទេមិនកើតទេចៅហ្វាយបើបែបនោះខូចខាតខ្លាំងណាស់ ]
" យើងចេះដោះស្រាយហើយ "
[ បាទ ! ] ទូរស័ព្ទក៏កាត់ផ្តាច់ទំនាក់ទំនង ពេលនេះថេយ៌មានរឿងគេមានអារម្មណ៍ណាទៅប្រជុំនោះ ដរាបណារាងតូចមានសុវត្ថិភាពទើបគេធូរចិត្ត ។ នេះជិតកន្លះម៉ោងហើយគ្រូពេទ្យនៅមិនទាន់ចេញមក ជុងហ្គុកគេកាន់តែរសាប់រសល់ក្នុងខ្លួននៅមិនសុខ

" ឯងកុំកើតអីឱ្យសោះអាល្អិត... " គេពោលឡើងទាំងដៃនៅសន្ធឹងញ័រៗនៅឡើយ...អារម្មណ៍កាន់តែច្របូកច្របល់ទៀត ។ មួយសន្ទុះមកទីបំផុតទ្វាបន្ទប់សង្គ្រោះក៏បានបើកឡើងជាថ្មី នាយសង្ហារក៏ប្រញាប់រត់ទៅព្រោះចង់ដឹងពីលទ្ធផលរាងតូចនោះឯង

" គ្រូពេទ្យ..គេយ៉ាងម៉េចហើយ ? " នាយសួរពេលគ្រូពេទ្យដើរមកជិត

" សូមលោកទៅនិយាយនៅខាងណោះបន្តិច ! "
" ល្អ " ពេទ្យថាហើយក៏ដើរទៅមុនទើបជុងហ្គុកទៅតា មពីក្រោយ...មកដល់ការិយាល័យមន្ទីរពេទ្យនាយសង្ហារដាក់ខ្លួនអង្គុយគងទាក់ខ្លាលើកៅអីជិតនោះព្រមជាមួយទឹកមុខបែបមនុស្សចង់ដឹងចង់លឺនេះហៅគេមកទីនេះមានការអ្វីឬ ?

" លោកជាអ្វីនឹងអ្នករបួស ? "
" ក៏ជាសមាជិកក្នុងផ្ទះជាមួយគ្នា "
" គេប៉ះទង្គិចត្រូវក្បាលខ្លាំងណាស់នៅមានហូរឈាមច្រើនទៀតផង បើតាមខ្ញុំសន្និដ្ឋានគេអាចនឹងបាត់បងស្មារតីឬឈានដល់ការបាត់ការចងចាំក៏អាច ណាមួួយវិញទៀត..... " ពេទ្យឈប់សម្តីត្រឹមនេះជាហេតុឱ្យជុងហ្គុកឆ្ងល់ឡើងតែពេទ្យបានបង្ហាញនៅក្រដាសមួយសន្លឹកហុចមកឱ្យគេ ជុងហ្គុកក៏ទទួលយកមកមើល

ទណ្ឌកម្មស្នេហ៍ម៉ាហ្វៀ + រដូវកាលទី 2Where stories live. Discover now