ភាគទី ២ [ ចុងឈើរីក្រហមហើយក្រពុំទៀត ]

517 20 0
                                    

៊រាងស្តើងមិនខ្វល់ថានៅខាងមុខនឹងមានរឿងអីកើតឡើងសម្រាប់នាងនោះទេតែនៅពេលនេះនាងត្រូវតែគេចចេញអោយផុតពីមនុស្សអស់នោះអោយទាល់តែបាន ។ រាងស្តើងរ៉ូសុីកាប្រញាប់បើកទូដែលជាកន្លែងសម្រាកសម្រាប់ស្រីៗនាងប្រមូលរបស់របរនាងទាំងកាបូបទាំងខោអាវគឺនាងមិនបានផ្លាសខោអាវបុគ្គលិកចេញនោះទេខ្លាចក្រែងថាចេញមិនទាន់ទើបនាងទាញអាវក្រៅយកមកពាក់ហើយរត់ចេញពីអាគារនោះតាមរយះទ្វារក្រោយឆ្ពោះទៅចំណតចតឡាន ។ ទីបំផុតនាងក៏រត់ចេញបានសម្រេចនាងបានហៅតាក់សុីហើយសុំអោយតាក់សុីបើកចេញអោយលឿនតាមដែលអាចធ្វើបាន នាងឆ្លាតណាស់ពួកមេការគ្រប់គ្រង់តាមមិនទាន់អោយមនុស្សអាក្រក់ម្នាក់នោះក៏តាមនាងមិនទាន់ដែល ... ។

     " រួចកម្មនឹងគ្នាចុះ " រ៉ូសុីកាដកដង្ហើមធំបន្ធូអារម្មណ៍
ត្រឡប់ទៅមើលខាងនោះវិញថេយ៉ុងអង្គុយលើសាឡុងថ្ងួចថ្ងូរទាំងមុខស្អុយប៉ែមួយជើងរបស់ស្រីល្អម្នាក់នោះធ្វើអោយគេឈឺ ឈឺណាស់ចំណាំការឈឺមួយនេះទៅដល់ជាតិក្រោយទៀត ។

     " ចៅហ្វាយទៅពេទ្យរឺអត់ទាន ? " រ៉ាហ្វាល់
     " អោយយើងប្រាប់ពេទ្យថាយើងឈឺពងក្*មេនទេ ? " នាយគំហកដាក់កូនចៅខ្លាំងៗក៏ព្រោះតែចេះសួរបែរមកមកលើគេទៅរួច ? អោយទៅពេទ្យចុះបើពេទ្យសួរថាឈឺអីអោយប្រាប់ថាឈឺបែបនោះអាម៉ាស់នៅចំពោះមុខពេទ្យស្លាប់ហើយមុខមាត់គេធំផង ។

     " សំទោសចៅហ្វាយ ខ្ញុំឃើញចៅហ្វាយពិបាកពេក "
     " អាចង្រៃឯងមិចបណ្តោយអោយស្រីជើងល្អនោះរត់រួច ? "
     " ខ្ញុំបារម្ភពីចៅហ្វាយជាងទាន យ៉ាងណានាងមិនចង់លេងជាមួយចៅហ្វាយស្រាប់ទៅហើយគួរតែដោះលែងទាន " ម្នាក់នេះមុខកាចចិត្តដាច់ព្រោះប្រឡូកក្នុងវិស័យបងធំមកយូឆ្នាំដែលហើយតែចរិកគេមិនដូចមុខក៏ព្រោះតែគេចិត្តព្រះណាស់មនុស្សណាដែលគួរលេងបើគេលេងហើយគឺមិនដោះលែងអោយមានសេរីភាពទេតែបើមនុស្សមិនគួរលេងគេក៏ដោះលែងអោយរួចខ្លួនដូចរ៉ូសុីកាអញ្ចឹង ។

     " ដោះលែងក្បាលឯង វចនានុក្រមយើងដែលមានពាក្យដោះលែងដែលទេ ? ទៅកុំអោយយើងមានអារម្មណ៍មិនល្អជាងនេះ "
     " ឆាប់ទៅសើុបស្រីជើងល្អនោះនៅកន្លែងណា យើងត្រូវតែដឹងកន្លែងរស់នៅរបស់នាងក្នុងរយះពេល5នាទីបើមិនបានត្រៀមងាប់អោយហើយទៅ " ថេយ៉ុងគម្រាមកូនចៅជាមួយទឹកមុខកំណាច អោយដោះលែងស្រីជើងល្អម្នាក់នោះយ៉ាងមិច ? បើដោះលែងមួយជើងដែលនាងទាត់នោះបានអ្នកណាជាអ្នកសងនៅមានបំណុលនាងជំពាក់ទៀត ដាច់ខាតសម្រាប់ថេយ៉ុងគឺមិនអោយស្រីជើងល្អម្នាក់នេះរួចខ្លួនឡើយ

កំហុសនឹងវិប្បដិសារីWhere stories live. Discover now