" គុកបងមិនខ្លាចទេតែបងខ្លាចគេមើលងាយអូន !!! "
" បងថេយ៍ " ព្រះជាម្ចាស់អើយស្តាប់ពាក្យសម្តីគេនិយាយចុះ ពាក្យសំដីមួយឃ្លានេះពិតជាមហាសែនមានន័យខ្លាំងណាស់ដល់ថ្នាក់រ៉ូសុីកាត្រូវបង្ហូរទឹកភ្នែកចេញមកទាំងរំភើប ។" គ្រប់យ៉ាងគឺបងធ្វើដើម្បីអូនទាំងអស់ "
" អ្នកណាមើលងាយគ្រាប់ពេជ្រមានតម្លៃរបស់បង បងក៏មិនទុកជាដែល " ប្រអប់ដៃក្រាស់ឃ្មឹកលើកទៅអង្អែលសរសៃសក់ទន់រលោងខ្មៅក្រិបរបស់នាងថ្នមៗដោយក្តីស្រលាញ់នាងដឹងដែលទេថានាងពិតជាសំខាន់សម្រាប់គេខ្លាំងណាស់គេអាចជាប់គុកបានតែគេមិនអោយអោយកិត្តិយសរបស់នាងធ្លាក់ទាបនោះឡើយ កាលណាដែលនាងស្ថិតក្នុងដៃជាកែវភ្នែកសំណព្វរបស់គេហើយគេនឹងលើកតម្កើននាងអោយខ្ពស់ហួសមេឃដូចជាកេរ្តិ៍ឈ្មោះរបស់គេយ៉ាងអញ្ចឹង ...។" បងធ្វើដើម្បីអូនច្រើនយ៉ាងនេះ អូនអាម៉ាស់ណាស់ថេយ៍ " រ៉ូសុីកាទម្លាក់ទឹកមុខចុះនឹកឃើញរឿងដែលនាងធ្លាប់គម្រោះគម្រើយដាក់ថេយ៍ធ្វើអោយនាងមានវិប្បដិសារីថេយ៉ុងល្អយ៉ាងនេះមិនគួរណានាងមើលរំលងស្នេហារបស់គេថែមទាំងធ្វើអោយគេឈឺចាប់ទេ ។
" មនុស្សយើងត្រូវតែដើេរទៅមុខណាអូនសម្លាញ់ "
" រឿងអតីតកាលបងក៏ធ្លាប់ខុសដាក់អូន អូនក៏ធ្លាប់ខុសដាក់បង "
" ពេលនេះយើងរួចគ្នាហើយណាអូនសម្លាញ់ចាប់ពីថ្ងៃនេះទៅយើងនឹងរស់នៅជាមួយគ្នាកាន់ដៃគ្នាអោយជាប់ដើរលើវិថីមួយដែលមានឈ្មោះថាប្តីហើយនឹងប្រពន្ធអស់មួយជីវិតណា "
" ហឹមមមមម " រ៉ូសុីកាងក់ក្បាលថេយ៉ុងទាញនាងមកអោបហើយក៏ថើបសក់ក្បាលរបស់នាងដោយក្តីស្រលាញ់អស់ពីចិត្ត ។ ដៃរ៉ូសុីកាក៏បានប៉ះទៅលើស្នាមរបួសថេយ៉ុង ឈាមក៏បានជ្រាបប្រឡាក់ដៃរបស់នាងទើបនាងដឹងថាថេយ៉ុងដាច់ថ្នេររបួសកំឡុងពេលមានរឿងមិនខាន" ថេយ៍បងហូរឈាម ! បងព្រោះតែអូនឈឺខ្លួនទៀតហើយ "
" បងអត់ឈឺទេកុំធ្វើមុខរកយំ "
" ជាប្រពន្ធបងធំរឿងបន្តិចបន្ធួចកុំយំលឺដែលទេ " ថេយ៉ុងអង្អែលក្បាលរបស់នាងគេចង់បង្រៀនអោយនាងនឹងមាំដូចកាលពីមុនមិនងាយរំជួលចិត្តមិនងាយនឹងបង្ហូរទឹកភ្នែក ។ ជាប្រពន្ធរបស់បងធំមានឧបសគ្គបន្តិចហើយពេលខ្លះត្រូវគេឆ្មក់វ៉ៃរបួសលើសនេះក៏មានត្រូវដាច់ដៃដាច់ជើងក៏មានម្លោះហើយត្រូវតែធ្វើចិត្តអោយរឹងមាំ" ថេយ៍ !!! " នាងបង្អូសសម្លេង
" ហៃយ៉ាបងដូចជាឈឺណាស់ពួកយើងទៅបន្ទប់វិញទៅ "
" ហឹមមចាស៎ប្រញាប់លាងរបួសកុំអោយហូរឈាមច្រើនជាងនេះ " បាតដៃតូចរបស់នាងខ្ទប់មុខរបួសដើម្បីទប់ស្កាត់ឈាមមិនអោយហូរចេញពីររាងកាយរបស់ប្រុសជាទីស្រលាញ់អស់ច្រើនជាងនេះ ។ នៅពេលដែលទៅដល់បន្ទប់រ៉ូសុីកាដាក់អោយថេយ៉ុងគេងនៅលើពូកអោយស្រួលហើយបន្ទាប់មកនាងក៏ហៅគ្រូពេទ្យអោយមកជួយមើលរបួសអោយថេយ៉ុង ...។|| មួយម៉ោងក្រោយ ... ||
ថេយ៉ុងត្រូវបានពេទ្យអូសចូលបន្ទប់សង្គ្រោះមួយទៀតសារជាថ្មីដើម្បីសំអាតមុខរបួសទាំងប្រព័ន្ធគ្រឿងក្នុងហើយនឹងថ្នេរសាច់ខាងក្រៅ របួសគេនេះត្រូវថ្នមណាស់តែគេមិនស្តាប់ឡើយទាល់តែចូលសង្គ្រោះហើយនឹងដេរសារជាថ្មីបែបនេះទើបដឹងប្រឹង ...។" គ្រូពេទ្យអើកក ! ស្វាមីខ្ញុំគាត់យ៉ាងមិចហើយ ? "
" លោកគីមពេលនេះអស់អីហើយ គ្រូពេទ្យបានដេររបួសអោយគាត់សារជាថ្មីរួចហើយឃើញថាប្រក្រដីវិញល្អខ្លាំងណាស់ "
" ចាស៎អរគុណខ្លាំងណាស់លោកគ្រូពេទ្យ " សុីកាញញឹម
" តែគ្រូពេទ្យសង្កេតឃើញរឿងមួយទៀតមិនប្រក្រដី "
" រឿងអ្វីទៅ ? " រ៉ូសុីកាជ្រួញចិញ្ចើម
" គ្រូពេទ្យបានសង្កេតឃើញថាសរសៃប្រសាទផ្នែកខួរក្បាលរបស់លោកគីមមួយចំនួនដូចជាមិនសូវប្រក្រដីតើជាធម្មតាលោកគីមមានអាការះចម្លែកដែលទេ ? ដូចជាឆេវឆាវខុសធម្មតា " សំនួររបស់គ្រូពេទ្យចាប់ផ្តើមធ្វើអោយរ៉ូសុីការបុកពោះភ័យ ថេយ៉ុងមិចនឹងអាចអោយមានរឿងបែបនេះកើតឡើងទៅ ? នាងម្នាក់ហើយនាងដឹងថាវាពិបាកខ្លាំងណាស់ទម្រាំតែឆ្លងកាត់បានមួយដំណាក់កាលៗ ។" ក៏មានខ្លះដែល " រ៉ូសុីកាឆ្លើយតាមការពិត
" បើបែបនោះខាងគ្រូពេទ្យនឹងពិនិត្យផ្នែកខួរក្បាលលោកគីមអោយបានល្អិតល្អន់បើមានរឿងមិនល្អកើតឡើងសុំអោយទទួលការវះកាត់ជាបន្ទាន់ភាគរយនៃក្តីសង្ឃឹមអាចមាន50នឹងក្រោម50 " គ្រូពេទ្យ===========================
ស្រីឆេមកបង្ហើបថារឿងមួយនេះអាច Sad Ending 😬✨ឆេមីន♡
YOU ARE READING
កំហុសនឹងវិប្បដិសារី
Romance" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "