ភាគទី ២៣ : នៅពីក្រោយភាពស្រស់ស្អាត !!!

22 0 0
                                    


រាងកាយក្រាស់ត្រូវបានផ្លាស់ប្តូរមកបន្ទប់ធម្មតាវិញបន្ទាប់ពីទទួលបានការព្យាបាលសំអាតលើមុខរបួសនឹងដេរមុខរបួសបន្ថែមរួចហើយ រាងស្តើងវិញក៏ដូចគ្នាក្រោយពីពិគ្រោះជាមួយគ្រូពេទ្យពីការវិវត្តន៍ជំងឺរបស់ថេយ៉ុងហើយនាងក៏ត្រឡប់មកបន្ទប់ដើម្បីមើលថេយ៉ុងវិញ 

     " បងសម្លាញ់ "
     " ហេតុអីក៏ពួកយើងមានរឿងពិបាកច្រើនយ៉ាងនេះ ? "
     " អូនជាមនុស្សស៊យទេដឹងទើបបងមានរឿងជាបន្តបន្ទាប់ ? "
រ៉ូសុីកាយល់ថាខ្លួនឯងនាំរឿងអោយថេយ៉ុងពេកហើយមិនដឹងឡើយថានាងហើយនឹងថេយ៉ុងជាគូគាប់នឹងគ្នាពិតប្រាកដរឺមួយក៏ត្រឹមតែជាគូកម្មដែលមកដោះកម្មដែលជាប់ជំពាក់ជាមួយនឹងគ្នានោះទេ !?! បើអោយគិតសារឡើងវិញនាងពិតជាមានអារម្មណ៍ថាស្តាយក្រោយខ្លាំងណាស់ ជាកម្មពាររបស់នាងដែលកើតមកគ្មានទីពឹងត្រូវពឹងខ្លួនឯងនឹងដៃទាំងគូដើម្បីរក្សាជីវិតខ្លួនឯងមកទាល់នឹងសព្វថ្ងៃ ថ្ងៃមួយនាងស្រាប់តែឈឺចូលមន្ទីពេទ្យហើយក៏ទទួលបានដំណឹងរន្ធត់ម្យ៉ាងគឺនាងមានសាច់ដុំដុះនៅក្នុងខួរក្បាលដែលយូៗទៅវាបម្លែងទៅជាមហារីកដំណាក់កាលស្រាលមួយ ។ កាលគ្រានោះនាងត្រឹមតែជាបុគ្គលិកថ្នាក់ទាបទទួលបម្រើភ្ញៀវនៅកាសុីណូមិនមានលុយទាំងដុំមកវះកាត់ឡើយតែពេលនោះក៏សំណាងដែល ដែលបានម្ចាស់កាសុីណូគឺថេយ៉ុងនេះឯងអោយប្រាក់នាងខ្ចីដោយបឹទបាំងមុខមាត់ពិតរបស់ខ្លួនឯងរ៉ូសុីកាក៏ទទួលបានការវះកាត់ជាលើកដំបូងតែក៏មិនទាន់ធូស្រាលគឺនៅមានការវះកាត់ជាលើកទីពីរជាបន្តទៀតនាងទាល់ច្រកលុយជំពាក់កាសុីណូក៏ច្រើនមិនហ៊ានខ្ចីម្តងទៀតសុខៗនិស្ស័យក៏បណ្តាលអោយនាងជួបគ្រូពេទ្យសង្ហារថាងសុីងដែលទទួលបន្ទុកផ្នែកសរសៃប្រសាទនឹងខួរក្បាល តែថានិស្ស័យកម្មក៏បានដែលក្រោមរូបរាងមុខមាត់សង្ហារតែចិត្តតិរច្ឆានល្មោភតណ្ហាជាទីបំផុត ។ ព្រោះតែគ្មានលុយដើម្បីព្យាបាលបន្តជីវិតរ៉ូសុីកាក៏ខាំមាត់អត់ទ្រាំដេកធ្វើជាស្រីកម្ចាយអារម្មណ៍របស់គេនាងមិនបានគឹតវែងឆ្ងាយជីវិតសំខាន់ជាងអនាគតទើបនាងយល់ព្រមគ្រប់យ៉ាងជាមួយនឹងគេ ដេកជាមួយគ្នាបានប្រហែលជាពីរដងនាងក៏សម្រេចចិត្តចាប់បុរសម្នាក់នេះអោយជាប់គេយកព្រហ្មច្ចារីរបស់នាងបានហើយយ៉ាងណាក៏អនាគតស្វាមីរបស់នាងត្រូវតែជាគេទើបនាងឈឺចាប់យ៉ាងណាក៏មិនព្រមបោះបង់គេបើសូម្បីតែបានជួបនឹងថេយ៉ុងលើកដំបូងថេយ៉ុងផ្តល់សំណើរយ៉ាងខ្ពស់អោយនាងយ៉ាងណាក៏ដោយ ។ ទាំងនេះជាមូលហេតុដែលនាងខូចខ្លួនជាមួយនឹងថាងសុីងហើយក៏ជាប់ឈ្មោះថាជាស្រីមានប្រុសច្រើនដូចដែលថេយ៍ធ្លាប់យល់ច្រឡុំលើរូបនាងកាលពីដំបូងមក ... ព្រោះតែជីវិតទើបនាងប្រថុយតែបើសួរថានាងចង់ទេច្បាស់ណាស់ថានាងនឹងឆ្លើយថាមិនចង់ទេ ...។

កំហុសនឹងវិប្បដិសារីWhere stories live. Discover now