ភាគទី ២០ : អូនស្រលាញ់បង !!!!

13 0 0
                                    


ថ្ងៃថ្មីជាបន្តទៀត !!!
នូវព្រឹកនេះដែលរ៉ូសុីកាក៏ឈរជួតខ្លួនថ្នាក់ថ្នមមើលថែថេយ៉ុងក៏ព្រោះតែនាងបានជំពាក់គុណរបស់គេ ម្តងនេះនាងធ្វើដោយចេញពីចិត្តមិនបានបង្ខិតបង្ខំឡើយក្រោយពីត្រូវមនុស្សអាក្រក់ម្នាក់នោះបោកចិត្តអស់រយះពេលជាយូថ្ងៃនេះនាងក៏ភ្ញាក់ដឹងខ្លួនវិញថែមទាំងយល់ចិត្តប្រើក្រសែរភ្នែកមើលបុរសម្នាក់នេះម្តងទៀតក្នុងផ្លូវដែលល្អ ។

     " រ៉ូ- រ៉ូសុីកា " ថេយ៉ុងបើកត្របកភ្នែកយឿតៗគេសម្លឹងឃើញមានមនុស្សស្រីនៅក្បែរគេទាំងស្រពិចស្រពិលមើលមិនសូវជាច្បាស់តែដោយសារចំណាំក្លិនកាយទើបគេដឹងថាជានាង ...។

     " លោក ! លោកដឹងខ្លួនហើយមេនទេ " រ៉ូសុីកាញញឹម នាងទាញកៅអីមកដាក់ក្បែរគ្រែរបស់គេបន្ទាប់មកនាងក៏អង្គុយហើយក៏ចាប់ដៃរបស់គេជាប់ជាមួយនឹងស្នាមញញឹមរងចាំគេបើកភ្នែកសម្លឹងមកនាងកាន់តែច្បាស់ ។ កាលពីយប់មិញលឺគ្រូពេទ្យផ្តល់ដំណឹងថាគេឆ្លងផុតដំណាក់កាលគ្រោះថ្នាក់នាងក៏ញញឹមសប្បាយចិត្តណាស់ទៅហើយដល់បានឃើញគេឆាប់ដឹងខ្លួនរហ័សបែបនេះទៀតនាងក៏រឹតតែសប្បាយចិត្តលើសដើម ...។ 

     " រ៉ូសុីកា " ថេយ៉ុងញញឹមស្រាលៗ
     " កុំក្រោកអីរបួសលោកមិនទាន់ប្រសើរទេ " នាងឃើញគេបំណងរកក្រោកនាងក៏រហ័សហាមឃាត់របួសរបស់គេនេះពេទ្យហាមមិនអោយប៉ះពាល់រយះពេល3ថ្ងៃខ្លាចថាបើដាច់ថ្នេរហើយពិបាកនឹងដេរភ្ជាប់សារជាថ្មីសូម្បីតែគ្រឿងក្នុងក៏មានការប៉ះពាល់ដែល ...។

     " យប់មិញ ! យប់មិញមានកើតអីដែលទេ ? "
     " ពួកវា...មានធ្វើអីនាងដែលទេ " ថេយ៉ុងប្រឹងសួរទាំងដែលខ្លួនឯងមិនទាន់អូខេនៅឡើយគេនេះមិនបារម្ភពីខ្លួនឯងឡើយក្រោកដឹងខ្លួនហើយក៏សួរសុខទុក្ខនាងជាពិសេស ។ មនុស្សសំខាន់ក៏ត្រូវតែបែបនេះខ្លួនឯងយ៉ាងមិចក៏យ៉ាងនឹងចុះអោយតែនាងផុតភ័យពេញមួយជីវិតនេះគេស្ងប់សុខពេកហើយ ...។

     " អត់ទេខ្ញុំមិនកើតអីទេ "
     " លោកនៅឈឺត្រង់ណាទេថេយ៍ ! ហេតុអីក៏យប់មិញក្លាហានយ៉ាងនេះ ? លោកមិនខ្លាចស្លាប់ទេរឺមួយក៏យ៉ាងមិច ? " នាងរំភើបនឹងភាពជាបុរសដើមទ្រូងប្រាំហត្ថរបស់គេតែនាងមិនចង់អោយគេប្រថុយគ្រោះថ្នាក់ហ៊ានប្តូរសូម្បីតែជីវិតនោះឡើយ ...។
     " ស្លាប់ខ្ញុំមិនខ្លាចទេ "
     " ខ្ញុំខ្លាចតែម្យ៉ាងគឺមួយជីវិតនេះមិនអាចរស់ក្បែរនាងណារ៉ូសុីកា ខ្ញុំអាចប្តូរជីវិតស្លាប់បានព្រោះមនុស្សអាក្រក់ដូចជាខ្ញុំស្លាប់ហើយនឹងរស់វាក៏ដើរទន្ទឹមគ្នាស្រាប់ទៅហើយ តែសម្រាប់នាងគឺខ្ញុំមិនដាច់ចិត្តអោយនាងកើតអ្វីនោះទេរ៉ូសុីកា " ថេយ៉ុងទម្លាយអារម្មណ៍ដែលប្រឹងលាក់នោះចេញមកអោយនាងស្តាប់ទាំងអស់អោយនាងយល់ពីចិត្តរបស់គេថាគេស្រលាញ់នាងមិនបានលេងសើចជាមួយនាងឡើយ ពេលមុនគេអាចអាក្រក់គេឃោឃៅព្រោះគេជំនះបិសាចនៅក្នុងខ្លួនមិនបានតែនៅពេលនេះគឺគេបានកែរអស់ហើយបិសាចលែងមានទៀតហើយគេកែប្រែគ្រប់យ៉ាងព្រោះតែនាងម្នាក់គត់ ...។

     " ថេយ៉ុង " រ៉ូសុីកាស្រក់ទឹកភ្នែក
     " សំទោស ! សំទោសដែលធ្វើអោយលោកមានអារម្មណ៍មិនល្អ "
     " សំទោសគ្រប់យ៉ាង ខ្ញុំយល់ពីបេះដូងរបស់លោកហើយ អ្ហឹកកកអ្ហឹកកក " ប្រុសម្នាក់នេះធ្លាប់ធ្វើអោយនាងឈឺចាប់ខ្លាំងហើយប្រុសម្នាក់នេះក៏ជាមនុស្សតែម្នាក់ដែលធ្វើអោយនាងរំភើបខ្លាំងណាស់ដែល រ៉ូសុីកាអោបថេយ៉ុងយ៉ាងណែនត្រចៀករបស់នាងដាក់លើដើមទ្រូងខាងឆ្វេងរបស់គេនាងស្តាប់លឺចង្វាក់បេះដូងរបស់គេយ៉ាងច្បាស់ ថេយ៉ុងញញឹមទាំងគ្មានកម្លាំងនៅក្នុងខ្លួនសោះក្រោកពីស្លាប់ហើយក៏មានដំណឹងល្អទីបំផុតក៏យកបេះដូងរបស់អូនបានសម្រេចហើយ ។

     " កុំសំទោសបង ! អោយតែអូនយល់ពីអារម្មណ៍ "
     " នឹងចិត្តស្មោះរបស់បងប៉ុណ្ណឹងបងសប្បាយចិត្តណាស់ "
     " ថេយ៉ុង !!! " បាតដៃក្តៅគគុកទាំងសងខាងរបស់នាងក្រមុំលើកមកក្តោបសាច់ថ្ពាល់របស់ថេយ៉ុងទាំងសងខាង ។ ថេយ៉ុងក៏បានចាប់អារម្មណ៍នឹងស្នាមម្យ៉ាងដែលនៅលើក៏របស់រ៉ូសុីកា ស្នាមពណ៍កុលាបដឹតច្បាស់ណាស់ថាកើតចេញពីការ ....

     " ក៏អូនត្រូវនឹងអ្វីមក ? "
     " អូនថាអូនមិនអីហេតុអីក៏មានស្នាម ? "
     " កុំចាប់អារម្មណ៍អី អូនស្រលាញ់បង " រ៉ូសុីកាអោនមុខទៅរកថេយ៉ុងហើយបន្ទាប់មកនាងក៏ប្រថាប់បបូរមាត់របស់នាងទៅលើបបូរមាត់របស់ថេយ៉ុង នាងបើុតជញ្ជក់លើបបូរមាត់ថេយ៉ុងខ្លាំងៗយ៉ាងស្ទាត់ជំនាញដោយរសនិយមក្តៅគគុកអោយថេយ៉ុងបំភ្លេចពីស្នាមចង្រៃមួយនោះ ...។ អោយអូនប្រាប់បងបែបណាទៅ ? ប្រាប់បងមានតែធ្វើបាបបងបន្ថែម ? អូនខ្លាចបងស្អប់អូនក៏ព្រោះតែរឿងអាស្រូវម្តងហើយម្តងទៀតរបស់អូន ... ~~~ ។

=============================
ល្អក៏ដោយអាក្រក់ក៏ដោយ បរិសុទ្ធក៏ដោយខូចខាតក៏ដោយ មានសិទ្ធក្នុងការស្រលាញ់ស្មើរគ្នា ❤

✨ឆេមីន♡

កំហុសនឹងវិប្បដិសារីWhere stories live. Discover now