នៅពេលដែលគេចេញទៅបាត់នាងក៏លើកដៃអង្អែលសាច់ភ្លៅដែលមានស្នាមរលាកបារីនាងឈឺផ្សារខ្លាំងណាស់ទឹកភ្នែកហូរមកឥតស្រាកស្រាន្តទីនេះជានរក នាងមិនចង់រស់នៅក្នុងនរកមួយនេះទៀតទេ ។ ម្ចាស់កាយស្តើងទម្លាក់ជើងជាន់កម្រាលទន់ល្វើយពណ៍ប្រផេះដែលក្រាលជាទ្រនាប់ពេញបន្ទប់នាងល្វើយនាងអស់កម្លាំងនាងស្ទើរតែដួលម្តងៗតែយ៉ាងណានាងក៏ប្រឹងជំនះតស៊ូងើបតោងនេះតោងនោះយោងខ្លួនឯងអោយចាកចេញពីនរកមួយនេះអោយទាល់តែបាន
ក្រិកក ( នាងមូលស្រយ៉ូវទ្វារ )
" អត់ចាក់សោរទេ បើកបាន " ខ្នងដៃលើកជួតទឹកភ្នែកអោយស្អាតចេញពីថ្ពាល់ជាមួយនឹងស្នាមញញឹម នាងមិនមេនជាមនុស្សទីនេះនាងមកដោយមិនសុខចិត្តយ៉ាងណានាងត្រូវតែចាកចេញអោយបាន" ចង់ទៅណា " ប្រុសម្នាក់ដើរចេញមកជាមួយមុខមាំទាំ
" ខ្ញុំគ្រាន់តែចេញទៅមើលខាងក្រៅ "
" ចៅហ្វាយមានអនុញ្ញាតដែលទេ ? "
" ខ្ញុំគ្រាន់តែទៅមើលខាងក្រៅបន្តិចទេ កុំចិត្តអាក្រក់ពេក " មេនហើយមនុស្សនៅទីនេះគឺដូចគ្នាទាំងអស់ ទាំងអាក្រក់ហើយក៏ឃោឃៅជាទីបំផុតសូម្បីតែទឹកមុខរបស់ពួកគេធម្មតាក៏មើលទៅគួរអោយខ្លាចដែលពាក្យសំដីរឹងកំព្រឹងមិនគួរអោយចង់នៅក្បែរទាល់តែសោះ" ហាមធ្វើអីផ្តេសផ្តាសអោយសោះ " ប្រុសម្នាក់នោះគ្រាន់តែនិយាយប៉ុណ្ណឹងហើយគេក៏ដើរទៅកន្លែងផ្សេងបាត់ ។ រ៉ូសុីកាឈានជើងយឿតៗបោះជំហានចុះទៅជាន់ខាងក្រោមតាមរយះការសង្កេតរបស់នាងឃើញថាពិបាករកផ្លូវគេចខ្លាំងណាស់ក៏ព្រោះតែកន្លែងរបស់គេមានមនុស្សយាមយ៉ាងតឹងតែង អង្គរក្សរបស់គេមិនតិចក្រោម200អ្នកទេ
" ធ្វើយ៉ាងមិចទៅ ? អ្ហឹកកកក "
រ៉ូសុីការណែនទ្រូងណាស់ក៏ព្រោះតែនាងធុញថប់ចំពោះស្ថានការអាក្រក់មួយនេះបើអោយនាងរស់ក្នុងកន្លែងមួយនេះអោយនាងទៅស្លាប់វិញទៅប្រសើរជាជាង ។ រស់ក្បែរមនុស្សដែលយើងស្អប់ស្របពេលយើងមានមនុស្សជាទីស្រលាញ់ហើយគឺឈឺចាប់ណាស់ព្រោះតែនាងជាមនុស្សចំណូលថ្មីហើយថេយ៉ុងក៏មិនទាន់អោយឋានះនាងជាអ្វីអោយគេបានដឹងលឺដែលអញ្ចឹងក្រៅពីអង្គរក្សទៅគឺមិនមានអ្នកណានិយាយរកនាងនោះទេ សូម្បីតែអ្នកបម្រើក្នុងផ្ទះក៏មិនអើពើដែលទុកនាងប្រៀបបីដូចជាវិញ្ញាណអញ្ចឹង ។ រ៉ូសុីកាដើរជារឿយៗដោយប្រុងប្រយ័ត្ននាងសង្កេតឃើញកន្លែងមួយគឺបរិវេណក្រោយផ្ទះមិនមានអង្គរក្សណាយាមនោះទេហើយបរិវេណខាងក្រោយនេះក៏មានទ្វារមួយដែលតែគួរអោយស្តាយមិនអាចបើកបានព្រោះជាប់សោរ
YOU ARE READING
កំហុសនឹងវិប្បដិសារី
Romance" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "