ភាគទី ១២ [ ស្រមោលអតីតកាល ]

301 14 0
                                    

ថេយ៉ុងរងចាំអោយគ្រូពេទ្យរៀបចំទុកដាក់រ៉ូសុីកាអោយស្រួលចប់រួចរាល់ហើយគេក៏ដើរចូលទៅមើលនាងនៅក្នុងបន្ទប់បន្តខ្លាចក្រែងថាមិនទាន់បានល្អឥតខ្ចោះ ។ ថេយ៉ុងឃើញថាគេពេញចិត្តហើយគេក៏ខលទៅរករ៉ាហ្វាល់ដែលមុននោះគេដេញអោយរ៉ាហ្វាល់ទៅអោយឆ្ងាយបាត់ អោយរ៉ាហ្វាល់ជួយយកសម្លៀកបំពាក់អោយគេមួយឈុតព្រោះសម្លៀកបំពាក់ដែលកំពុងតែពាក់នេះមានប្រឡាក់ឈាម រ៉ូសុីកាមិនទាន់ដឹងខ្លួននៅឡើយខ្លាចមានមេរោគនៅលើខ្លួនគេឆ្លងដល់នាង ។

លោកស្រីម្ចាស់គីមហេតុតែចង់ស្វែងយល់ពីកូនប្រុសអោយបានច្បាស់ចង់ដឹងថាកូនប្រុសពេញចិត្តក្មេងស្រីដែលរងគ្រោះម្នាក់នោះពិតប្រាកដពិតមេនរឺក៏អត់ ? លោកស្រីម្ចាស់គីមក៏តាមចូលមកមើលដល់ក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់មិនរំខានដល់ថេយ៉ុងឡើយ

     " សុំតែរឿងម្យ៉ាងទេ កុំបំបែកនាងចេញពីខ្ញុំ "
     " ព្រោះខ្ញុំស្រលាញ់នាងណាស់ " ថេយ៉ុងនិយាយការពារទុកជាមុន ពួកត្រកូលអ្នកមានតែងតែស្រវារកកូនប្រសារណាដែលមានត្រកូលដូចគ្នាថេយ៉ុងដឹងច្បាស់ថាលោកស្រីម្ចាស់គីមប្រាកដជាបានដឹងរឿងមួយចំណែកធំដែលពាក់ព័ន្ធជាមួយនឹងរ៉ូសុីកាទើបបានជាគេនិយាយ

     " ឯងគឹតថាម៉ាក់គឹតអី ? "
     " ឃើញកូនមានក្តីសុខម៉ាក់ជួយអរ "
     " ណ្ហើយ មើលថែនាងអោយល្អម៉ាក់មកលេងកូរ៉េមួយអាទិត្យ អាទិត្យក្រោយទើបម៉ាក់ហោះទៅអុីតាលីវិញ ម៉ាក់ទៅហើយ " លោកស្រីម្ចាស់គីមញញឹមហើយក៏ដើរចេញព្រោះមើលទៅកូនដូចជាចង់នៅតែពីរអ្នកស្ងាត់ៗ ។ ថេយ៉ុងមិនទាន់ហា៊នចូលក្បែររ៉ូសុីកានៅឡើយទេក៏ព្រោះតែខ្លាចឆ្លងមេរោគទៅនាង គេក៏អង្គុយគម្លាតឆ្ងាយសម្លឹងមើលនាងមិនដាក់ក្រសែរភ្នែក ។

              SKIP !

ពេលយប់ក៏បានមកដល់ ថេយ៉ុងនៅកំដររ៉ូសុីកាពេញមួយថ្ងៃមិនទៅណាទោះបីជាយប់ទៅហើយក៏ថេយ៉ុងនៅកំដរនាងដែល ។ នៅក្បែរនាងបានរយះពេលពីរថ្ងៃ ថ្ងៃទីមួយក៏បង្ខិតបង្ខំអោយនាងធ្វើរឿងដែលនាងមិនពេញចិត្តថ្ងៃទីពីរបន្តក៏ធ្វើបាបនាងពេញមួយថ្ងៃទង្វើរលើសពីសត្វធាតុទៅទៀត ធ្វើដល់ថ្នាក់នាងស្អប់បាត់បង់ជំនឿលែងចង់រស់នៅលើពិភពលោកបន្ត ។ ទើបតែស្គាល់នាងតែបង្ខំអោយនាងធ្វើតាមចិត្តរបស់ខ្លួនឯងគ្រប់បែបយ៉ាង អារម្មណ៍ឆ្កួតមួយនោះធ្វើអោយគេគ្រប់គ្រងខ្លួនឯងលែងបានយកមកគឹតពេលណាក៏ស្អប់ខ្លួនឯងយ៉ាងខ្លាំង

កំហុសនឹងវិប្បដិសារីWhere stories live. Discover now