" បើបងមិនចេញអូនប្រុសធ្វើយ៉ាងមិច ? "
រាងកាយក្រាស់និយាយហើយធ្វើមុខស្មើរដាក់រាងស្តើងទឹកមុខរបស់គេបញ្ជាក់ថាមិនព្រមចុះញមហើយក៏មិនព្រមចុះចាញ់នាងដែល ។ រ៉ូសុីកាខាំមាត់គេរឹងណាស់នាងទាយដឹងរួចជាស្រេចមុនហើយថាត្រឹមពាក្យសម្តីសាមញ្ញរបស់នាងគឺមិនអាចដេញគេចេញបាននោះទេ ។" អញ្ចឹងទុកអោយខ្ញុំជាអ្នកចេញ " ចិត្តរបស់នាងក៏សឿងណាស់ដែលបើថាមិនចេញទេទុកអោយនាងជាអ្នកចេញព្រោះបើអោយនៅជាមួយគេទៀតនាងអាចជាថប់ខ្យល់ស្លាប់ក៏ថាបានដែល
" កុំ ! កុំធ្វើបែបនេះ " ថេយ៉ុងឃើញនាងបម្រុងនឹងទាញបណ្តាច់ខ្សែរសេរ៉ូមចេញពីដៃថេយ៉ុងស្រែកហើយរហ័សរត់ទៅឃាត់នាង ។ នាងក្បាលរឹងនាងសម្តីខ្លាំងមិនចេះក្រែងញញើតទេ
" លែងដៃ "
" មិន ! ចង់ដឹងណាស់ខ្លាំងបូកខ្លាំងនឹងចេញអ្វី ? " ថេយ៉ុងញញឹមគែមមាត់ដាក់រ៉ូសុីកា មើលទៅទឹកមុខរបស់នាងច្រម៉ក់នៅពេលនេះចុះឡើងរៀបស្មើរក្រសែរភ្នែកពោរពេញទៅដោយភ្លើងតែថេយ៉ុងចុះខ្សោយពេលណានាងច្បាស់ជាដុតថេយ៉ុងកម្លោចជាមិនខាន ។ នាងឆ្នាស់នាងរឹងលូណាគ្មានឡើយចរិកដូចជាសុីកា បែបនេះហើយទើបអ្នកក្រោយដែលចូលក្នុងជីវិតម្នាក់នេះទោះស្អប់មិនស្រលាញ់គេក៏ដោយក៏គេជំនះយកនាងមកក្នុងដៃអោយទាល់តែបាន ធ្លាប់លឺគេនិយាយដែលទេរបស់ដែលពិបាកយកជារបស់ដែលមានតម្លៃបំផុត" លោកគួរអោយស្អប់ ឃើញមុខហើយគឺខ្ញុំស្អប់ "
" អាពេទ្យម្នាក់នោះវាក៏គួរអោយស្អប់ដែល "
" ខ្ញុំនិយាយពីលោករឿងអីទាញគេមកពាក់ព័ន្ធឆ្កួតហើយតើមេនទេ " ទៀតហើយអោយគេចាប់បានទៀតហើយ សូម្បីតែនិយាយពេទ្យតែមួយម៉ាត់មិនទាំងបានបញ្ជាក់ឈ្មោះផងក៏នាងការពារដែល ថាមិនចង់សង្ស័យធ្ងន់នោះទេតែនាងបង្ហាញផ្លូវដល់គេខ្លួនឯង ។" ឆ្កួត ! ឆ្កួតព្រោះហួងហែង "
" ចង់ដឹងលទ្ធផលសត្រូវរបស់បងនឹងក្លាយជាបែបណានោះទេ ? ស្លាប់ដោយរាងកាយដាច់ជាបំណែក ? ស្លាប់រកសាកសព្វមិនឃើញ ? រឺមួយក៏ស្លាប់ដោយវេទនាជាទីបំផុត ប៉ុណ្ណឹងទ្រួសៗនោះទេ "
" អូនមិននិយាយអូនទុកអោយបងទាយក៏បាន "
" តែបើបងទាយដឹងហើយគឺស្លាប់នឹងស្លាប់តែមួយមុខគត់ " មិនចូលចិត្តគម្រាមចោលតែគម្រាមចេញហើយគឺត្រៀមធ្វើពិតទាំងស្រុង ដៃរបស់គេប្រឡាក់ឈាមតាំងពីដើមឡើយមកហើយលើកនេះប្រឡាក់ឈាមម្តងទៀតក៏គ្មានបញ្ហាដែល ។ រ៉ូសុីកាចាប់ក្របួចក៏អាវរបស់ថេយ៉ុងចង់ធ្វើអ្វីក៏ដោយ ចង់ធ្វើដាក់អ្នកណាដែលមិនជាប់សម្ព័ន្ធអ្វីក៏ដោយតែនាងដឹងហើយគឺនាងនឹងរារាំងដល់ទីបញ្ចប់
YOU ARE READING
កំហុសនឹងវិប្បដិសារី
Romance" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "