ចរិកឃោឃៅរបស់គេកំពុងតែកើតឡើងទៀតហើយបើសិនជាគីមថេយ៉ុងមិនអាចដើរហើរចេញទៅខាងក្រៅបានរ៉ូសុីកាប្រាកដជាសន្និដ្ឋានថាគេប្រាកដជាវិញ្ញាណបិសាចដែលមិនទាន់ទៅចាប់ជាតិអញ្ចឹង ។ គេអាថ៍កំបាំងគេគួរអោយខ្លាចចរិកខុសពីមនុស្សទូទៅទាំងស្រុង
" ហេតុអីក៏លោកតម្កល់ធាតុទុកនៅក្នុងផ្ទះ "
" ហេតុអីក៏ស្ថានភាពគួរអោយខ្លាចបែបនេះ " រ៉ូសុីកាមានអារម្មណ៍ស្រៀវៗឆ្អឹងខ្នងយ៉ាងមិចក៏មិនដឹងនាងមានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែសម្លឹងមកកាន់នាងគ្រប់ពេញអញ្ចឹង ។ បេះដូងនាងលោតញាប់ណាស់មួយវិនាទីលោតស្ទើរតែមិនដល់គ្នា នាងភិតភ័យខ្លាំងចំពោះរូបថតស្រីម្នាក់ដែលកំពុងញញឹមមានកាំបិទដោតជាប់ថែមទាំងមានដាមឈាមជោគជាំមួយនោះ សម្លឹងឃើញហើយគឺខ្លាច" មនុស្សដែលយើងស្រលាញ់គួរតែនៅក្បែរយើងមិនថាអញ្ចឹង "
" ទោះនៅសល់ត្រឹមវិញ្ញាណក៏ត្រូវតែនៅក្បែរ "
" ដូចជានាងអញ្ចឹង ខ្ញុំចង់បានគឺត្រូវតែបាន " ថេយ៉ុងញញឹមកំណាចមកកាន់រ៉ូសុីកាទៀតហើយ គេរោគចិត្តវិកលចរិកដល់កំពូលហើយមនុស្សធម្មតាមិនមែនឆ្កួតងប់ងល់ដូចគេបែបនេះទេ ។" លោកឆ្កួតហើយថេយ៉ុង លោកល្មមភ្ញាក់ហើយ "
" ខ្ញុំមិនមេនជាមនុស្សរបស់លោកទេ មិនមេនទេ "
រាងស្តើងរ៉ូសុីកាស្រែកចេញមកខ្លាំងៗនៅក្បែរគេកាន់តែស្និតគេកាន់តែចេញចរិកចម្លែកៗដាក់នាង ពេលនេះនាងដឹងហើយថាគេវិកលចរិកធ្ងន់ធ្ងរនាងមិនអាចរួចរស់នៅជាមួយគេបានទេ ។ ពេលគេល្អគេថ្នមនាងគេនិយាយថាត្រូវការនាង ចុះប្រសិនបើគេគ្មានសតិរោគរបស់គេរើឡើងគេមិនកាន់កាំបិទអារក៎នាងអោយស្លាប់ទេ ? ជាតិនេះគ្មានទេគ្មានវាសនារួមរស់ជាមួយគ្នាដាច់ខាត ...។" មិចក៏នាងនិយាយថាមិនមេន ? "
" នាងជាស្រីរបស់ខ្ញុំហើយ ជាប្រពន្ធរបស់ខ្ញុំហើយ " ថេយ៉ុងនិយាយរួចក៏ហូតដាវចេញពីចន្លោះណាមិនដឹងមុខរបស់វាឡើងស៎ស្ញាចគួរអោយញញើតជាទីបំផុត គេតម្រង់ដាវមករកក៎របស់នាងតែនាងធ្វើអោយគេឃ្នើសចិត្តដោយប្រការណាមួយគេគ្រវាសដាវតែបន្តិចធានាថាក្បាលរបស់នាងប្រាកដជាដាច់ជាមិនខាន ។
YOU ARE READING
កំហុសនឹងវិប្បដិសារី
Lãng mạn" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "