" លោក !!! " រ៉ូសុីកាអស់អ្វីនឹងនិយាយបន្តគេចង់បាននាងហើយទោះបានដោយវិធីបែបណាចាប់បង្ខំបែបណាគេត្រូវតែយកនាងអោយបានដែលចង់ប្រកែកអោយស្លាប់ទាំងខ្លួនទៀតក៏គេនៅតែយកនាងធ្វើជាប្រពន្ធរបស់គេដែល ។
" បបរមកហើយទាន " រ៉ាហ្វាល់ទាញតុសម្រាប់ដាក់បបរហើយបន្ទាប់មកក៏រុញទៅអោយរ៉ូសុីកា
" បបរមួយចាននេះខ្ញុំទទួលតែលោកខ្ញុំមិនទទួលទេ "
" កុំមកផ្តាច់ការពេក "
" អត់ផ្តាច់ការផង តែចាប់បង្ខំ " គេនិយាយយកឈ្នះនាងទៀតហើយគីមថេយ៉ុងប្រសិនបើនាងមិនធ្វើអោយគេខឹងមិនដាស់ចិត្តបិសាចរបស់គេអោយភ្ញាក់ឡើងមកគេក៏បែបនេះ ពូកែនិយាយបន្តិច សម្តីផ្អែមហើយមានពេលខ្លះក៏គួរអោយស្រលាញ់ណាស់ដែល" កុំឈ្លោះគ្នាអីណាកូន ចាស់ៗប្រកាន់ "
" បើឈ្លោះញឹកមានកូនញឹកចុងឆ្នាំមួយដើមឆ្នាំមួយ " សូម្បីតែលោកស្រីម្ចាស់គីមក៏ពូកែនិយាយលេងសើចដែលគាត់មិនសង្ស័យថាកូនប្រុសទៅជំពាក់ចិត្តអីលើមនុស្សស្រីធម្មតាម្នាក់នេះនោះទេ អោយតែឃើញកូនបានសុខម្តាយចេះតែអរហើយមានស្នាមញញឹមតាម ។" លោកស្រី !!! " ឡាដា
" ម៉ាក់មកគឺមានតែប៉ុណ្ណឹងទេពួកឯងបន្តតែពីរអ្នកទៀតចុះ "
" ឆាប់ជាណាអនាគតកូនប្រសារម៉ាក់ឆាប់រៀបការមានកូនមានចៅអោយប៉ាម៉ាក់ពរ ប៉ាម៉ាក់ចាស់ៗហើយតោះរ៉ាហ្វាល់ទៅវិញ "
" បាទលោកស្រីម្ចាស់ " រ៉ាហ្វាល់មានជំនាញដៃឯងខាងវ៉ៃហើយក៏រហ័សម្លោះហើយទើបថេយ៉ុងចាត់អោយដើរតាមអ្នកម៉ាក់មួយរយះកំឡុងពេកគាត់នៅសេអ៊ួលយ៉ាងណាគេក៏នៅជាប់ជាមួយអនាគតប្រពន្ធរបស់គេស្រាប់ហើយគឺមិនត្រូវការអោយរ៉ាហ្វាល់តាមនោះទេ ។លោកស្រីម្ចាស់គីមហើយនឹងរ៉ាហ្វាល់ក៏ដើរបណ្តើរសើចញញឹមញញែមបណ្តើរកម្រមានពេលវេលាមានក្តីសុខបែបនេះខ្លាំងណាស់" មកបងបញ្ចុក "
" មិនបាច់ទេមានដៃហើយ "
" កំណាញ់ខ្លួនម្លេះក្លាយជារបស់គេហើយ " ដឹងរឺអត់នាងកាន់តែមាត់រឹងគេកាន់តែចង់ញ៉ោះចង់លេងជាមួយ ! ខណះពេលដែលគេផ្អែមល្ហែមនាងកាន់តែលេងរឹកសម្តីមិនចេះបាត់សូម្បីតែមួយម៉ាត់តែមិនជាបញ្ហានោះទេសំខាន់អោយតែនាងនៅក្នុងដៃគេទៅបានហើយ" លោកចេញទៅឃើញមុខលោកខ្ញុំលេបមិនចូលទេ "
" ឃើញលោកហើយរឹតតែស្អប់ " វ៉ៃនាងចាប់នាងបោះទម្លាក់ចូលទឹកនាងស្រែកអង្វរកក៏គេមិនខ្វាយខ្វល់ពេលនេះក៏ស្រាប់តែមកចុះញមលូងលោមនាងតែសំទោសនាងមិនព្រមបំភ្លេចរឿងចាស់ឡើយ ។" សំទោសរឿងកាលពីមុន អោយឱកាសម្តងបានរឺអត់ ? "
" បើធ្វើខុសហើយចេះតែសំទោសរួចហើយក៏ចប់រឿងមិនបាច់មានភាពអយុត្តិធម៍នោះទេ ខ្ញុំជាលំដាប់មនុស្សមិនងាយភ្លេចឡើយលោកកុំបាច់មកវ៉ៃក្បាលហើយអង្អែលខ្នងអី " លះបង់សាច់ស្រស់បង្ហូរឈាមស្រស់សូម្បីតែរបួសលើក៏របស់នាងដោយសារផ្លែដាវក៏គេជាអ្នកសាងដែលបើអាក្រក់យ៉ាងនេះនាងនិយាយពាក្យអភ័យទោសមិនចេញទេ" អញ្ចឹងបើមិនអយុត្តិធម៍ទេធ្វើបែបនេះវិញទៅ "
" បងធ្លាប់វ៉ៃអូន30ផ្តៅអូនវ៉ៃបងវិញមក បងធ្លាប់ទះកាំផ្លៀងអូនច្រើនកាំផ្លៀងអូនក៏ទះបងសងវិញមក នៅមានទៀតបងបោះអូនចូលក្នុងទឹក10នាទីហើយក៏ធ្លាប់យកដាវមកគម្រាមឆូតក៎អូនទៀត បងសរុបបញ្ជីរអោយអូនរួចអស់ហើយ អេ៎នៅមួយទៀតបងធ្លាប់រំលោភអូន អូនត្រូវការដាក់អោយបងសងអូនវិញទៀតដែលទេ ? " មិនដឹងថាគេនិយាយលែងរឺក៏និយាយពិតមេននោះទេតែស្តាប់ហើយសុីកាចង់តែធាក់គេអោយបាក់ចង្កេះខ្លាំងណាស់ គេមិនចាញ់នាងសោះយ៉ាងណាគេនៅតែចងផ្អោបនាងអោយទាល់តែបាន ។" ដើរទៅបោកក្បាលនឹងជញ្ជាំង10ដងអោយខ្លាំងៗទៅ ហើយបញ្ជីរផ្សេងទៀតចាំគឹតពេលក្រោយ តើលោកហ៊ានដែលទេ ? " សុីកាលើកដៃចង្អុលទៅជញ្ជាំងគឺនាងនិយាយពិតកុំថានាងទ្រាំមើលគេឈរបោកក្បាលដោយខ្លួនឯងមិនបាននោះ ...។
" អូននិយាយមេនរឺលេង ? "
" លោកហា៊នរឺអត់ ? រឺចេះតែធ្វើបាបគេតែមួយមុខ ? "
" គ្មានអ្វីដែលពិបាកទេ " ថេយ៉ុងញញឹមដាក់រ៉ូសុីកាហើយគេក៏ដើរទៅមុខពីរបីជំហា៊នទៅឈរពីមុខជញ្ជាំង ថេយ៉ុងខាំមាត់ហើយក៏បោកក្បាលខ្លួនឯងទៅនឹងជញ្ជាំងឌឹបមួយទំហឹង ! ទើបតែម្តងគេឡើងវិញពេញក្បាលខ្ញាល់ស្រវាំងភ្នែកបែកអំពិលអំពែក" បើមិនកើតដើរចេញទៅ !!! "
" អត់ទេប៉ុណ្ណឹងមិនស្លាប់ទេ "==============================
ពេលគេធ្វើបាបវិញបានដឹងថាឈឺ 🙊✨ឆេមីន♡
YOU ARE READING
កំហុសនឹងវិប្បដិសារី
Romance" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "