ភាគទី ១៣ : សង្ស័យ ?

294 11 0
                                    

// ព្រឹកថ្ងៃថ្មី //

ជំហានរឹងមាំបោះយឿតៗតម្រង់គោលដៅយ៉ាងច្បាស់ មុននឹងបើកទ្វារចូលរាងក្រាស់បានដកដង្ហើមធំបន្តិចសម្រួលអារម្មណ៍ហើយក៏មូលស្រយ៉ូវទ្វារបើកចូលទៅ ។ ថេយ៉ុងក៏រាងភ្ញាក់បន្តិចកាលបើបានឃើញសុីកានៅជាមួយលោកគ្រូពេទ្យម្នាក់ ក្នុងមន្ទីរពេទ្យខណះពេលដែលនាងស្ថិតក្នុងឋានះជាអ្នកជំងឺនៅឡើយឃើញនាងនៅជាមួយគ្រូពេទ្យវាជារឿងដែលធម្មតានោះទេតែរឿងដែលមិនប្រក្រដីនោះគឺកាយវិការបស់ពួកគេទៅវិញពួកគេម្នាក់នៅលើគ្រែហើយម្នាក់ឈរគឺមិនសូវមានគម្លាតឆ្ងាយពីគ្នាប៉ុន្មាននោះទេក្រសែរភ្នែកសម្លឹងគ្នាចំមិនវៀចវេរទាល់តែថេយ៍បើកទ្វារចូលទៅទើបក្រសែរភ្នែកព្រមចោលសម្លឹងមកថេយ៍វិញ

     " ពេទ្យកំពុងតែពិនិត្យមេនទេ ? " ថេយ៍សួរជាការគួរសម្យ
     " បាទ " គ្រូពេទ្យ
     " ភ្នែកក្រហមម្លេះ ? យំមេនទេ ? អ្នកណាធ្វើអី ? "
     " ហេតុអីក៏ទៅជាបែបនេះ ? " ថេយ៉ុងសួរទៅកាន់រ៉ូសុីកាភ្លាមៗកាលបើបានឃើញភ្នែករបស់នាងក្រហមកែវភ្នែកមានដល់នូវទឹកភ្នែកដូចជាទើបតែបានយំហើយថ្មីៗអញ្ចឹង ? តែសំនួររបស់គេគឺមិនមានចម្លើយឆ្លើយតបមកវិញនោះទេនាងបិទមាត់ជិតឈឹងនាងមិនឆ្លើយ មិនមានប្រតិកម្មអ្វីសោះនិយាយអោយចំគឺមិនបានចាប់ទុកថេយ៉ុងនៅក្នុងក្រសែរភ្នែកបើទោះជាគេមានវត្តមាននៅក្នុងបន្ទប់នេះក៏ដោយ

     " រ៉ូសុីកា !!! "
     " ... " នាងនៅតែស្ងប់ស្ងាត់ ដែលនាងដេកពេទ្យក៏ព្រោះតែជ្រើសផ្លូវស្លាប់ដើម្បីអោយគេចផុតពីមនុស្សអាក្រក់ឃោឃៅដូចជាគេតែនាងមិនស្លាប់តែទោះបីជានៅរស់ក៏នាងស្អប់ថេយ៉ុងដែល ។

     " ឆាប់និយាយមកថាមានអ្វីកើតឡើង " ថេយ៉ុងចោទសួរទៅកាន់ពេទ្យម្នាក់នោះម្តង ! គ្រូពេទ្យនោះញញឹមចម្លែកហើយក៏តបទៅថេយ៉ុងវិញទាំងមិនស្ទាក់ស្ទើរទាល់តែសោះឡើយ ...

     " ខ្ញុំជាគ្រូពេទ្យផ្នែកសរសៃប្រសាទខួរក្បាល "
     " លោកអាចហៅខ្ញុំថាដុកទ័រថាងក៏បានដែល " 
     " ព្រឹកមិញមានNurseមកប្រាប់ថាអ្នកជំងឺបន្ទប់នេះមានអាការះឈឺក្បាលទើបខ្ញុំមកមើល គឺមានតែប៉ុណ្ណឹងនេះទេ ! សេរ៉ូមអ្នកនាងអស់ហើយចាំខ្ញុំជួយប្តូរអោយចុះ " ដុកទ័រថាងនិយាយរួចក៏ដើរចេញទៅក្រៅបន្ទប់ដើម្បីសុំអោយផ្នែកផ្សេងយកសេរ៉ូមថ្មីអោយគាត់មួយកំប្លោកទៀត ។ ថេយ៉ុងនៅពេលនោះគេក៏ទាញកៅអីមកក្បែរគ្រែរបស់រ៉ូសុីកាគេអង្គុយចុះហើយក៏ទាញដៃនាងមកកាន់នឹងអង្អែលថ្នមៗ

កំហុសនឹងវិប្បដិសារីWhere stories live. Discover now