នៅក្នុងកាសុីណូនាពេលរាត្រីមួយពេលនេះបុគ្គលិកតាមផ្នែកជាពិសេសស្រីៗស្អាតៗកំពុងតែរវល់ទទួលភ្ញៀវដែលមកលេងកន្លែងរបស់ពួកគេ ។ ក្នុងរូបភាពកាសុីណូដែលម្ចាស់បើកស្របច្បាប់តែបង្កប់ទៅដោយរូបភាពនឹងទង្វើរព្រៃផ្សៃច្រើនណាស់ដែលលាក់បង្កប់ក្រោយរូបភាពល្អស្អាតមួយនេះ ពួកអ្នកមានចូលចិត្តជះលុយជះអំណាចទិញទឹកចិត្តស្រីៗបម្រើដែលជាបុគ្គលិកប្រសិនបើមិនពេញចិត្តពួកគេនឹងធ្វើបាបវាយពួកនាងរហូតដល់យល់ព្រម
" ឈប់ធ្វើការបានហើយ " ប្រអប់ដៃក្រាស់រឹងមាំមួយកំពុងតែចាប់ប្រអប់ដៃតូចបង្អាក់ដំណើរមិនអោយធ្វើការបន្ត រាងតូចស្តើងតែចិត្តធំមិនចេះខ្លាចអ្នកណាក៏វាសប្រអប់ដៃដែលចាប់មួយនោះចេញពីដៃនាង
" ហេតុអី ? ខ្ញុំធ្វើអីខុសមេនទេទើបបញ្ឈប់ខ្ញុំ ? "
" លោកជាអ្នកណាលោកមិនមេនជាអ្នកគ្រប់គ្រងខ្ញុំទេ "
" ចៅហ្វាយរបស់ខ្ញុំចង់ជួបនាង "
" ចៅហ្វាយខ្ញុំមិនមានឋានះជាអ្នកគ្រប់គ្រងនាងទេ តែជាអ្នកបាចលុយអោយនាងវាចាយរាល់ខែប៉ុណ្ណឹងទៅបានហើយរឺនៅ ? " ប្រុសមុខស្មើរម្នាក់នោះក៏ចាប់ដើមដៃរបស់រ៉ូសុីកាម្តងទៀត ។វាពិតជាចម្លែកហើយក៏ភ្ញាក់ផ្អើលសម្រាប់រ៉ូសុីកាខ្លាំងណាស់ តាំងពីចូលធ្វើការមកមិនដែលលឺអំពីម្ចាស់ការសុីណូមួយនេះហើយរឹតតែមិនដឹងថាចៅហ្វាយពិតប្រាកដរបស់នាងជាអ្នកណាទៀត បុគ្គលិកគ្រប់គ្នាដែលធ្វើការនៅទីនេះក៏មិនខុសអីពីនាងដែល ។ តែសុខៗនាងក៏ស្រាប់តែមានឱកាសបានជួបគេតើវាជាសំណាងល្អរឺសំណាងអាក្រក់ទៅ ? នាងពិតជាភិតភ័យខ្លាចណាស់ ...
" ចូលទៅ " ប្រុសដែលអូសនាងមកអម្បាញមិញនោះក៏រុញនាងចូលទៅក្នុងបន្ទប់ដែលមានប្រុសរាងខ្ពស់ស្រឡះម្នាក់ឈរបែរខ្នងក្បែរមាត់បង្អួចមើលទេសភាពក្នុងឈុតថាក់សុីដូ ទ្វារបន្ទប់ក៏បានបិទលឺសូរតែគ្រាំងថែមទាំងមានសំឡេងចាក់សោរទៀត ញាណរបស់រ៉ូសុីកាចាប់ផ្តើមអោយហេតុថាយប់នេះកើតរឿងមិនល្អ ។
" កាន់កែវស្រាហើយដើរមកក្បែរយើង "
" ហេតុអីក៏ខ្ញុំត្រូវធ្វើតាមបញ្ជារលោកដែល ? "
" ការងារនៅខាងក្រៅកំពុងតែមមាញញឹកខ្លាំងណាស់ អធ្យាស្រ័យបើលោកគ្រាន់តែហៅខ្ញុំមកផឹកស្រាមើលទេសភាពជាមួយលោក លោកគួរតែប្តូរមនុស្សថ្មីបុគ្គលិកកំប៉ិកកំប៉ុកដូចខ្ញុំមិនហ៊ានចូលក្បែរមនុស្សមានឋានះធំជាចៅហ្វាយដូចជាលោកទេ " នាងព្យាយាមព្រយួសពាក្យសំដីអោយគេខឹងលាយពាក្យគួរសមអោយគេចាប់ទុកថានាងសំដីធំជំទាស់នឹងគេប្រសិនបើគេមិនពេញចិត្តគេអាចនឹងដេញនាងចេញពីបន្ទប់នេះបាន ។ ក្នុងបន្ទប់ពណ៍ក្រហមអាប់គួរអោយខ្លាចមិនខុសអីពីក្នុងកុនដែលតួប្រុសឃោឃៅជាពិសេសសម្តីរឹងៗដែលរាងខ្ពស់ស្រឡះបានបោះមកទៀតនាងកាន់តែមិនចង់ចូលជិត ។
YOU ARE READING
កំហុសនឹងវិប្បដិសារី
Storie d'amore" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "