ដប់នាទីក្រោយបន្ទាប់គេក៏អោយភ្នែកជាសញ្ញាជំនួសការនិយាយបញ្ជាក់ថាអោយចុះទៅស្រង់ស្រីម្នាក់នោះឡើងមក ។ រាងកាយរបស់នាងនៅពេលដែលស្រង់ឡើងមកលើគោគវិញ គឺស្លេកស្លាំងប្រៀបបីដូចជាមនុស្សស្លាប់អញ្ចឹង
" ចៅហ្វាយធ្វើបែបណា ? "
" ទុកបែបនេះនាងអាចស្លាប់បានទាន "
មនុស្សលង់ទឹកមុននឹងបាត់បង់ស្មារតីគឺផឹកទឹកអស់ច្រើនណាស់ចូលទៅក្នុងក្រពះ រ៉ាហ្វាល់យល់ថានាងមិនគួរស្លាប់នៅពេលនេះទើបគេនិយាយទៅកាន់ចៅហ្វាយក្រែងចៅហ្វាយផ្តល់សិទ្ធអោយជួយសង្គ្រោះស្រីម្នាក់នេះអោយផុតពីការស្លាប់" នាងស្លាប់ពាក់ព័ន្ធអីជាមួយឯង ? "
" តាំងពីដើមឡើយចៅហ្វាយមិនគួរយកនាងមកទេ ហើយក៏គ្មានហេតុផលដែលចៅហ្វាយធ្វើបាបនាងនោះទេ ! សំទោសដែលខ្ញុំនិយាយបែបនេះទាន " រ៉ាហ្វាល់ធ្លាប់វ៉ៃនាងក៏ពិតក៏ប៉ុន្តែគ្រប់យ៉ាងគឺជាពាក្យបញ្ជាររបស់ចៅហ្វាយ ។ ក្នុងសង្គមហើយនឹងផ្លូវដែលគេកំពុងតែដើរត្រូវគោរពចៅហ្វាយក៏ព្រោះចៅហ្វាយមានសិទ្ធអំណាចហើយនឹងគុណបំណាច់ធំបំផុតចៅហ្វាយបញ្ជារបែបណាត្រូវតែធ្វើបែបនោះទោះបីជាអោយធ្វើបាបមនុស្សដែលគេស្រលាញ់ក៏ដោយ" ជួយនាងទៅ "
" បាទ " រ៉ាហ្វាល់អោនគោរពហើយបន្ទាប់មកគេក៏ប្រញាប់ចូលទៅជួយស្រីមាឌស្អិតម្នាក់នោះដោយខ្លួនឯង ។ រ៉ាហ្វាល់ធ្វើចលនាសង្កត់អោយនាងឈ្លក់ទឹកចេញមកក្រៅហើយក៏បញ្ចូនខ្យល់ក្នុងមាត់បន្ថែម គេធ្វើដំបូងពីរបីដងនៅតែគ្មានបានផលអ្វីសោះ តែរ៉ាហ្វាល់នៅតែមិនបោះបង់ជំនឿចិត្តគេបន្តធ្វើជាច្រើនលើកច្រើនសារទាល់តែរាងកាយស្តើងដឹងខ្លួនហើយក៏ក្អកឈ្លក់ទឹកចេញមកក្រៅដែលនាងបានលេបចូលទៅក្នុងពោះចេញមកវិញទាំងអស់ ។
" ខេះ ខេះ ខេះ ខេះ " រ៉ូសុីកាក្អកមិនឈប់
" ដណ្តប់សិនទៅ " ដោយយល់ថានាងប្រហែលជារងារណាមួយនាងក៏ឈឺរបួសនៅលើខ្នងខ្លាំងណាស់ដែលរបួសលើខ្នងនាងឡើងហើុមដុំៗតាមស្នាមដែលបែកឈាមឃើញហើយស្រណោះនាងណាស់ ខៃជីនក៏ដោះអាវធំរបស់គេគ្របដណ្តប់រាងកាយរបស់នាង" អរគុណលោក " រ៉ូសុីកាញញឹមដោយទឹកមុខស្លេក
" អ្នកមានគុណ " អាចថាគេមានចិត្តដាច់ទឹកមុខមិនដែលរីកទេតែតាមរយះក្រសែរភ្នែករបស់នាងដែលបានសម្លឹងទៅគេនាងឃើញថាក្នុងភ្នែកគេមានពន្លឺគេជាមនុស្សល្អហើយក៏ជាសុភាបពបុរសទៀត ។
" ល្មមៗបានហើយ ឆាប់ក្រោកចេញមកនៅដល់ណា ? "
" បាទ ! " រ៉ាហ្វាល់ងើបដើរចេញ ។
" ពួកឯងឆាប់ដើរចេញអោយអស់ទៅ អ្នកណាក៏កុំនៅក្បែរនេះ " ថេយ៉ុងបញ្ជាររួចកូនចៅរបស់គេទាំងអស់ក៏ដើរចេញអស់រលីងក្នុងបរិវេណអាងទឹកមិនមានអ្នកណានៅម្នាក់លើកលែងតែរ៉ាហ្វាល់" រួមទាំងឯងដែលរ៉ាហ្វាល់ "
" បាទ " រ៉ាហ្វាល់ដើរចេញដោយមិននិយាយអី ។
" ... " រាងកាយក្រាស់ក៏ដើរចូលទៅក្បែររាងកាយស្តើងគេបន្ទាបខ្លួនជង្គង់ម្ខាងទាល់នឹងដីហើយជង្គង់ម្ខាងទៀតបញ្ឈរឡើង ដោយឃើញនាងអោនមុខចុះគេក៏អោនមុខចុះតាមនាងដែល" ស្រួលខ្លួនរឺមួយក៏អត់ ? "
" ... " នាងមិនឆ្លើយតប
" ហេតុអីនាងចូលចិត្តធ្វើខ្លួនអោយលំបាកម្លេះ ? "
" នាងរឹងទទឹងម្លេះ ? នាងចូលចិត្តអោយខ្ញុំធ្វើបាបនាងម្លេះ ? "
" ... " រ៉ូសុីការនៅតែមិនឆ្លើយតបក៏ប៉ុន្តែនាងងើយសម្លឹងមុខរបស់គេចំៗគេនិយាយដោយសម្លេងធម្មតាមិនស្រែកមិនគំហកមិនធ្វើអោយនាងមានអារម្មណ៍ថាខ្លាចឡើយ ? គេប្រែប្រួលម្លេះ ? ប្រែប្រួលដូចជាមនុស្សវិកលចរិករឺក៏រោគចិត្តម្តងក៏ល្អម្តងក៏អាក្រក់អញ្ចឹង ?" ខ្ញុំយកនាងមកដល់ទីនេះ នាងមានសំណាងលើសមនុស្សទាំងអស់ហេតុអីក៏នាងមិនចង់សុខស្រួល ? "
" ... "
" ចរិកនាងមិនខុសអីពីស្រីអាក្រក់ម្នាក់នោះសោះ ? "
" ដូចតាំងពីទៅដេកជាមួយប្រុសមុនពេលមកជួបខ្ញុំ " ថេយ៉ុងធ្លោយមាត់និយាយរឿងអតីតកាលអាថ៍កំបាំងរបស់គេចេញមក ចិត្តមិនអាចរារាំងបានមាត់ក៏ធ្លោយនិយាយតាមតែចិត្ត តែគ្រប់យ៉ាងគឺពិតគ្រាន់តែថាម្នាក់នោះសល់ត្រឹមវិញ្ញាណហើយនាងនៅមានជីវិតប៉ុណ្ណោះ" ខ្ញុំមិនមេនជារបស់លោក ! "
" តែយើងចង់បាននាង នាងយល់ដែលទេ "
" លោកអាត្មានិយម "
" យើងអាត្មានិយមព្រោះយើងធ្វើតាមបេះដូង "
" យើងនាំនាងទៅផ្លាស់ខោអាវទទឹកជោគហើយ " គេប្រហែលជាមានជំងឺផ្លូវចិត្តពិតប្រាកដហើយកាលពីព្រឹកមិញគេវាយនាងគេទះនាង គេថែមទាំងបញ្ជារមនុស្សអោយចាប់បោះនាងចូលទៅក្នុងអាងទឹកទៀតមនុស្សធម្មតាឯណាផ្លាស់ប្តូរចរិកក្នុងរយះពេលដ៎សមស្របបែបនេះបានទៅ ? គេនិយាយរួចក៏លើកបីនាងដោយផ្ទាល់ដៃ គេបីនាងដើរចូលទៅក្នុងផ្ទះដោយកាយវិការទន់ភ្លន់ហើយក៏ថ្នាក់ថ្នមជាទីបំផុត============================
រោគចិត្តមួយបាត់ 😞✨ឆេមីន♡
YOU ARE READING
កំហុសនឹងវិប្បដិសារី
Romance" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "