" រ៉ូសុីកា !!! "
ថេយ៉ុងភ្ញាក់អស់ព្រលឹងរលីងក៏ព្រោះតែឃើញស្រីទន់ខ្សោយដូចជានាងហ៊ានកាន់ដាវចាក់សម្លាប់ខ្លួនឯង សំណាងខ្លាំងណាស់ដែលគេចាប់ដងដាវឡើងជាប់ទើបនាងចាក់ចូលពោះមិនសូវជ្រៅប៉ុន្មាន" រ៉ូសុីកា ! រ៉ូសុីកា " ថេយ៉ុងដកដាវចេញពីពោះរបស់នាង ឈាមក្រហមឆ្អៅក៏ជ្រាបចេញតាមរយះមុខរបួសហូរដាបប្រឡាក់ត្រពេលអាវ ថេយ៉ុងបោះដាវចោលហើយក៏ប្រញាប់រត់ទៅត្រកងនាង
" អ្ហឹកកកក " រ៉ូសុីកាដង្ហក់
" ខ្ញុំសុខ- សុខចិត្តស្លាប់ប្រសើររស់នៅជាមួយលោក "
" ខ្ញុំស្លាប់ហើយខ្ញុំន- ខ្ញុំនឹងមិនក្លាយជារបស់អ្នកណា " មុននឹងអស់ខ្យល់បិទភ្នែកសន្លឹមៗបណ្តោយទៅតាមកម្ម រ៉ូសុីកាក៏និយាយពាក្យពិតទាំងឡាយដែលនាងចង់និយាយចេញមកទាំងអស់ ។ នាងជ្រើសយកការស្លាប់ក៏ព្រោះតែមិនចង់រស់ក្រោមគំនាបរបស់អ្នកណា នាងស្លាប់ហើយនាងនឹងមានសេរីភាពដូចកាលពីមុន...។" រ៉ូសុីកា ! រ៉ូសុីកាអត់ទេរ៉ូសុីកា "
" សុីកាឆាប់ដឹងខ្លួនឡើងសុីកា កុំធ្វើបែបនេះ "
" កុំទៅចោលខ្ញុំម្នាក់ទៀត កុំទុកខ្ញុំចោល អត់ទេ " ថេយ៉ុងព្យាយាមអង្រួនអោយនាងក្រោក មិនដឹងជាវេនកម្មអីនោះទេម្តងហើយម្តងទៀតមនុស្សដែលគេស្រលាញ់មនុស្សដែលគេលួចមានចិត្តធ្វើរឿងអោយគេខកបំណងហើយបន្ទាប់មកក៏ជ្រើសយកការស្លាប់ ។ ថេយ៉ុងទឹកភ្នែកហូរសារជាថ្មីព្រោះតែជាន់គន្លងដានចាស់ធ្វើអោយថេយ៉ុងប្រែជាមនុស្សម្នាក់ទៀតដែលមើលទៅទន់ខ្សោយខ្លាំងណាស់ ។ថេយ៉ុងស្រវាក្រណាត់មកទប់ឈាមនាងមិនអោយហូរហើយគេក៏ប្រញាប់លើកបីនាងឡើងរត់ចុះទៅខាងក្រោមដើម្បីយកនាងទៅសង្គ្រោះ ព្រះប្រទាននារីម្នាក់នេះអោយគេបានថ្នមថែសារជាថ្មីគេមិនអាចបណ្តោយអោយនារីម្នាក់នេះចាកចេញទៅម្តងទៀតបាននោះទេ
" ចៅហ្វាយ ! ចៅហ្វាយ " រ៉ាហ្វាល់
" រ៉ាហ្វាល់ទៅត្រៀមឡាន យើងយកនាងទៅពេទ្យ "
" បាទ "
" ខលកក់បន្ទប់សង្គ្រោះបន្ទាន់ឥឡូវនេះមិនអាចអោយយឿតយ៉ាវកកស្ទះខាតពេលវេលាទេ "
" បាទ " រ៉ាហ្វាល់រត់ទៅត្រៀមឡានមុនបណ្តើរខលទៅមន្ទីរពេទ្យបណ្តើរម្តងនេះថេយ៉ុងហ្មត់ចត់ខ្លាំងណាស់គេមិនអាចអោយមនុស្សស្រីដែលគេស្រលាញ់ម្នាក់នេះថ្លោះថ្លោយទៅបាត់ម្នាក់ទៀតទេ ។មន្ទីរពេទ្យ !
ដូចដែលអ្វីដែលបានត្រៀមលោកគីមនាំអ្នករបួសមកដល់ភ្លាមពេទ្យក៏រុញចូលបន្ទប់សង្គ្រោះជាបន្ទាន់ ។ ថេយ៉ុងទម្លាក់ខ្លួនអង្គុយលើកៅអីមុខបន្ទប់សង្គ្រោះទាំងអស់សង្ឃឹម ពេញមួយជីវិតនេះមានអ្វីគ្រប់យ៉ាងមិនខ្វះតែបែរជាអភព្វស្នេហ៍ទៅវិញ ! ស្នេហ៍ទីមួយចំគោលដៅតែនៅតែអភព្វស្នេហ៍ទីពីរគឺស្នេហ៍តែម្ខាងបង្ខិតបង្ខំអោយក្លាយជាម្ចាស់ការតែបានត្រឹមតែខ្លួនប្រាណមិនបានចិត្តរបស់នាង ...។
" ហេតុអីចៅហ្វាយធ្លាក់មកដល់សភាពបែបនេះ ? "
" ចៅហ្វាយស្រលាញ់នាងតាំងពីពេលណា ? "
រ៉ាហ្វាល់ចង់សួរអោយលំអិតក៏ព្រោះតែមិនដែលជួបមនុស្សអីបែបនេះនោះទេ វ៉ៃធ្វើបាបមាត់និយាយថាមិនពេញចិត្តតែចុងបញ្ចប់បែរជាត្រូវមកអង្គុយសោកសៅភ្នែកក្រហមព្រោះតែនាង ? នាងជាមនុស្សស្រីធម្មតាសោះបែរជាធ្វើអោយបេះដូងរបស់គេរង្គើរ !?!" យូហើយ "
" ហេតុអីទាន ? ខ្ញុំមិនយល់ទេ ? "
" នាងដូចជាលូណា ដូចគ្រប់បែបយ៉ាង "
" ដូចណាស់ដូចតាំងពីរឿងដែលយើងស្អប់ "
" ចៅហ្វាយ !!! " រ៉ាហ្វាល់ហត់នឿយនៅពេលដែលចៅហ្វាយនឹកដល់រឿងកាលពីអតីតកាល ទម្រាំតែច្នៃចៅហ្វាយបានមកដល់ពេលនេះគឺចំណាយពេលចំណាយកម្លាំងអស់ច្រើនណាស់ កាលពីមុនអស់ជំនឿខ្លាំងថេយ៉ុងរោគចិត្តសាហាវជាងពេលនេះផង" ឈប់និយាយ "
" រ៉ូសុីកានឹងមិនកើតអីនោះទេ នាងជារបស់យើង "
" ម្តងនេះនាងច្បាស់ជានៅជាមួយយើង " ថេយ៉ុងចាប់ផ្តើមរវើររវាយសារជាថ្មីនឹកដល់រ៉ូសុីកាថាជាលូណាមនុស្សស្រីដែលគេធ្លាប់ស្រលាញ់ហើយក៏ជាមនុស្សស្រីដែលគេតម្កល់ធាតុក្នុងបន្ទប់ដែល ។ ថេយ៉ុងមានអាថ៍កំបាំងច្រើនណាស់នៅពីក្រោយរឿងរ៉ាវឈឺចាប់កំសត់ហើយនឹងជូចត់មួយនេះច្បាស់ជាមានរឿងម្យ៉ាងដែលមិនប្រក្រដីជាមិនខាន...!!!================================
កុំខ្លាចតួប្រុសអី 🌚 គ្នាមនុស្សល្អទេគ្រាន់តែដៃមានប្រឡាក់ឈាមជោគជាំ 😂✨ឆេមីន♡
YOU ARE READING
កំហុសនឹងវិប្បដិសារី
Storie d'amore" រឿងមួយនេះគ្មានថ្ងៃបញ្ចប់ ប្រសិនបើចិត្តស្អប់នូវតែកើនឡើង "