ភាគទី ៨ : អ្នកក្បត់ខ្ញុំលទ្ធផលគឺបែបនេះ

319 15 0
                                    

ចូលមកដល់ក្នុងបន្ទប់ថេយ៉ុងក៏ដាក់រាងកាយរ៉ូសុីកាអោយអង្គុយលើសាឡុងគេចាប់កាន់អាវក្រៅរបស់រ៉ាហ្វាល់ដែលរ៉ូសុីកាកំពុងតែដណ្តប់នោះហើយក៏គ្រវែងចោលធ្វើអោយរ៉ូសុីកាភ្ញាក់ ។ ថេយ៉ុងដើរទៅយកកន្សែងពោះគោមកដណ្តប់រាងកាយរបស់នាងជំនួសវិញ

     " ខ្ញុំដោះខោអាវអោយ "
     " មិនបាច់ទេខ្ញុំធ្វើដោយខ្លួនឯង " រ៉ូសុីកាប្រកែកនាងមិនត្រូវការអំពើល្អទាំងដែលដៃរបស់គេកំពុងតែប្រឡាក់ឈាមស្រស់របស់នាង មនុស្សម្តងល្អម្តងអាក្រក់ម្នាក់នេះនាងស្មានចិត្តរបស់គេមិនត្រូវហើយក៏មិនចង់នៅក្បែរខ្លួនរបស់គេដែល ។

     " ខ្នងនាងមានរបួសដោះអាវមកខ្ញុំលាបថ្នាំអោយ "
     " លោកកុំធ្វើល្អចំពោះខ្ញុំ ដៃរបស់លោកបានប្រឡាក់ឈាមរបស់ខ្ញុំហើយ លោកគួរអោយខ្លាចលោកឃោឃៅលោកកុំប៉ះខ្ញុំ " រ៉ូសុីកាអោនមុខចុះពេលនេះគេល្អគេអាចថ្នមនាងតែប៉ុន្មានម៉ោងក្រោយគេអាចចាប់នាងយកទៅវាយដុំម្តងទៀតក៏ថាបានដែល ...។

     " ... " ថេយ៉ុងមិននិយាយអីតែគេក៏ដាក់ខ្លួនអង្គុយចុះទាល់នឹងការ៉ូនៅចំពោះមុខរបស់នាង គេចាប់ដៃនាងទាំងសងខាងយកមកកាន់

     " បើនាងមិនចង់អោយខ្ញុំឃោឃៅ នាងសន្យាមក "
     " សន្យាថាមិនក្អេងក្អាងមិនរឹងទទឹងត្រូវស្តាប់បង្គាប់របស់ខ្ញុំ "
     " ហេតុអី ? ហេតុអីខ្ញុំត្រូវស្តាប់ "
     " ព្រោះនាងជារបស់ខ្ញុំមនុស្សស្រីដែលមកដល់ទីនេះគឺត្រូវតែសាក នាងរឹងមាំនាងពូកែនាងយកឈ្នះពីការស្លាប់បាន នាងសាកសម្យធ្វើជាមនុស្សក្បែរខ្លួនរបស់ខ្ញុំបំផុត នាងជាអ្នកស្រីគីមក្នុងផ្ទះនេះ " គេវិកលចរិកដល់កំពូលហើយបន្ទាប់ពីការវ៉ៃធ្វើបាបនាងស្ទើរតែស្លាប់ហើយសុខៗមកអោយនាងធ្វើជាអ្នកស្រីគីមក្នុងផ្ទះរបស់គេទៅវិញ រ៉ូសុីកាគ្រវីក្បាលញាប់ស្អេកគឺនាងមិនព្រមទេមិនព្រមជាដាច់ខាត ។

     " ខ្ញុំមិ- " នាងរកនិយាយតែគេនិយាយកាត់
     " កុំនិយាយ " ថេយ៉ុងហាមឃាត់នាងហើយបន្ទាប់មកគេក៏ដើរទៅបើកទ្វារព្រោះមានមនុស្សមកគោះទ្វារ ! អ្នកបម្រើស្រីម្នាក់ប្រគល់ប្រអប់ថ្នាំពេទ្យអោយចៅហ្វាយហើយនាងក៏ប្រញាប់ចុះទៅវិញបាត់

     " ខ្ញុំលាបដោយខ្លួនឯង "
     " ប្រាប់នាងរួចហើយថាអោយស្តាប់តាមខ្ញុំ " ថេយ៉ុងនិយាយរួចក៏ចាប់ហែកអាវរបស់រ៉ូសុីការលឺសូរតែឆ្វោក គេយកកន្សែងផ្តឹតៗៗទឹកដែលសើុមប្រឡាក់លើសាច់ខ្នងដែលកំពុងតែហើុមអោយស្ងួតហើយបន្ទាប់មកគេក៏ចាប់ផ្តើមលាបថ្នាំលើរបួសអោយនាង

     " អូយយយ ! "
     " ក្រហាយណាស់ អ្ហឹកកក "
     " ទ្រាំបន្តិចទៅ " ស្នាមរបួសឡើងពេញខ្នងរបស់រ៉ូសុីកាតែម្តងនេះត្រឹមតែ30ផ្តៅទេខ្នងនាងឡើងបែកសុះសាច់ចុះទម្រាំតែគេកើតឆ្កួតឡើងម្តងទៀតវ៉ៃនាងលើសនេះនាងច្បាស់ជាស្លាប់ជាមិនខាន ។

     មួយសន្ទុះធំថេយ៉ុងក៏លាបរបួសលើខ្នងរបស់នាងរួចរាល់ រ៉ូសុីកាខាំមាត់ឡើងបែកឈាមព្រោះតែនាងឈឺខ្លាំងពេក ក្រោយពីលាបរបួសអោយរួចស្អាតហើយថេយ៉ុងក៏យកសម្លៀកបំពាក់អោយរ៉ូសុីកាស្លៀក

     " ក្រោកមកទៅជាមួយខ្ញុំ "
     " ទៅណា ? "
     " ដើរមកនាងដឹងហើយ " ថេយ៉ុងនិយាយហើយក៏ចាប់ដៃរបស់រ៉ូសុីកានឹងបណ្តើរនាងដើរចេញទៅជាមួយគ្នា ។ គេនាំនាងមកបន្ទប់ណាក៏មិនដឹងនៅជាន់លើបង្អស់នៅពេលដែលគេចុចបើកភ្លើងរ៉ូសុីកាក៏ស្រែកចេញមួយទំហឹងអស់ៗសំឡេងដោយភាពភ័យខ្លាច

     " ស្រែកខ្លាំងម្លេះ ! មានអីឯណា "
     " គ្រាន់តែជារូបម៉ានីកាំងតើ "
     " ... " រ៉ូសុីកាខ្លាចឡើងញ័រខ្លួនក្នុងបន្ទប់នេះមានដាក់រូបម៉ានីកាំងស្រីប្រហែលជាបួនហើយថែមទាំងមានក្បាលទទេរទៀត ក្នុងបន្ទប់មានបិទរូបមនុស្សស្រីស្អាតម្នាក់ហើយរួបរបស់នាងដែលកំពុងញញឹមគឺមានដោតកាំបិតពីលើថែមទាំងមានដំណក់ឈាមស្រោចទៀតផង ។ នៅចំពីមុខរបស់ថេយ៉ុងគឺមានតុដាក់ធាតុមួយយ៉ាងធំថែមទាំងមានដាក់ស្លាកព្រលឹងនៅទីនេះទៀតមើលទៅគួរអោយខ្លាចសម្បើមណាស់

     " លោកនាំខ្ញុំមកធ្វើអី ? "
     " មកមើលបន្ទប់ដែលដាក់ធាតុមនុស្សស្រីក្បត់ "
     " លោក ! លោកចង់បានន័យថាមិច "
     " អ្នកក្បត់ខ្ញុំលទ្ធផលគឺបែបនេះ " គេចង្អុលទៅកោដមួយដែលក្នុងនោះបានដាក់ធាតុរបស់មនុស្សស្រីម្នាក់ដែលបានក្បត់នឹងគេ ថេយ៉ុងញញឹមចុងមាត់គេកំពុងបំភ័យអោយនាងខ្លាចហើយ ។

===========================
គួរអោយខ្លាច 😬

✨ឆេមីន♡

កំហុសនឹងវិប្បដិសារីWhere stories live. Discover now