ដំណើរដ៏ទន់ភ្លន់មួយកំពុងបោះជំហានជើងមួយៗដើរចូលទៅក្នុងសាលារៀនល្បីមួយនៅឯទីក្រុងសេអ៊ូលប្រទេសកូរ៉េ ។ តាមសង្កេតមើលទៅនាយកម្លោះតូចនេះប្រហែលជាសិស្សថ្មីទើបតែផ្ទេរមកថ្មីហើយ នាយកម្លោះតូចដើរកាត់ពីថ្នាក់រៀនមួយទៅថ្នាក់រៀនមួយទៀតរហូតដល់មុខបន្ទប់ដែលដាក់ស្លាកបន្ទប់លោកគ្រូជីនមួយទើបនាយដើរចូលទៅក្នុងបន្ទប់នោះ
"អីយ៉ា!!មកទាន់ពេលល្អមែនសមណាស់ជាសិស្សគំរូ"
"ថ្ងៃចូលរៀនដំបូងផងឲ្យមកយឺតបានយ៉ាងមិចទៅ"
"ល្អណាស់ឆាប់មកតាមគ្រូមកគ្រូនាំទៅថ្នាក់ថ្មី"
"បាទ" និយាយរួចនាយក៏ដើរទៅតាមលោកគ្រូជីននោះទៅ
មកដល់ថ្នាក់រៀនមួយដែលដាក់ស្លាក 12 A លោកគ្រូនាំជុងវ៉ុនចូលទៅក្នុងថ្នាក់ហើយក៏ប្រាប់ឲ្យជុងវ៉ុនណែនាំខ្លួនទៅមិត្តរួមថ្នាក់ឲ្យបានស្គាល់គេ
"អឹម...សួរស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះយ៉ាងជុងវ៉ុន រីករាយណាស់ដែលបានស្គាល់អ្នកទាំងគ្នាខ្ញុំសង្ឃឹមថាពួកយើងនិងខ្លាចជាមិត្តរួមថ្នាក់ល្អនិងគ្នាបានណា" និយាយចប់ក៏មានសម្លេងទះដៃពេញនិងព្រោះសម្រស់កម្លោះតូចយ៉ាង
ជុងវ៉ុននេះក៏មិនធម្មតាដែលបើនិយាយឲ្យចំទៅកម្លោះតូចយ៉ាងជុងវ៉ុននេះជាកូនប្រុសកូនពេជ្រកែវកងតែមួយគ្រាប់គត់របស់ត្រកូលយ៉ាងដែលជាមហាសេដ្ឋីក្នុងចំណោមមហាសេដ្ឋី10នាក់នៅក្នុងប្រទេសកូរ៉េ ។ ជុងវ៉ុននេះទាំងស្អាតទាំងពូកែមុខមាត់ដូចកូនឆ្មាតែចរឹកមិនមែនឆ្មាទេគឺខ្លាជាគ្នាតែម្ដងគេមានមុខមាត់សស្រលូនដូចស្រី ចង្កេះវិញមួយក្ដាប់សាកសមនិងដៃជើងដែលតូចៗស្រលូនដូចបណ្ដូលចេកនេះណាស់។ តាមពិតទៅជុងវ៉ុនទៅរៀននៅបរទេសតាំងពីអាយុ10ម្លេសទើបតែឆ្នាំនេះប៉ាម៉ាក់គេផ្ទេរឲ្យមករៀននៅកូរ៉េវិញទេ ជុងវ៉ុនក៏បានសួរថាហេតុអីក៏ប្រញាប់ឲ្យមកកូរ៉េវិញម្លេសនេះសល់តែមួយឆ្នាំទៀតក៏រៀនចប់ទៅហើយតែប៉ាម៉ាក់គេក៏មិនបានឆ្លើយអីច្រើនគ្រាន់តែចង់ឲ្យកូនមកកូរ៉េវិញព្រោះនឹកទាំងដែលការពិតមួយខែហោះទៅរកកូនចង់10ដងទៅហើយ
YOU ARE READING
Wandering Love ♡( COMPLETE ♡ )
Short Storyក្នុងវ័យយុវវ័យរបស់ក្មេងប្រុសទាំង6នាក់ដែលមិនធ្លាប់មានសេ្នហាសោះក៏ត្រូវមកជួបមនុស្សដែលបង្រៀនគេឲ្យស្គាល់យល់ដឹងពីសេ្នហាថាការស្រឡាញ់គ្នាមានន័យដូចម្ដេច មិនថែមតែប៉ុណ្ណោះពួកគេក៏និងរៀនយល់ដឹងអំពីបទពិសោធន៍រឿងរ៉ាវឧបសគ្គគ្រប់បែបយ៉ាងក្នុងជីវិតពួកគេនេះដែល #jaywon S...