សត្រូវថ្មី

666 61 1
                                        


ពេលមកដល់សួនកម្សាន្តមួយកន្លែងដែលមើលទៅមានសុទ្ធតែមនុស្សជាពិសេសយុវជន យុវវ័យគូស្នេហ៍នេះតែម្ដង។ មុននិងចេញទៅជេយ៍ក៏បានសួរបញ្ជាក់ជុងវ៉ុនជាច្រើនដងដែលថា ចង់ទៅលេងមែនអី ព្រោះទីនេះមនុស្សច្រើនណាស់អាចនិងមានគេឃើញជេយ៍និងជុងវ៉ុននៅជាមួយគ្នាហើយសង្ស័យពួកគេបាន តែជុងវ៉ុននេះក៏នៅតែនិយាយថា មិនអីទេ មិនអីទេ ឯជេយ៍ឃើញបែបនេះចាំអីទៀតគេបើកភ្លើងបៃតងឲ្យហើយ

ពួកគេនាំគ្នាទៅលេងនេះលេងនោះ ជាពិសេសជុងវ៉ុនតែម្ដងចរឹកមិនខុសពីក្មេង5ឆ្នាំទេ សើចសប្បាយផងអីផងមើលទៅពិតជាមានក្ដីសុខណាស់។ ចំណែកឯជេយ៍នេះវិញក៏បានតែញញឹមនៅពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់មានក្ដីសុខបែបនេះ គេគិតតែតាមថតរូបជុងវ៉ុនពេញទូរស័ព្ទតែម្ដងព្រោះអាល្អិតវ៉ុននីនេះខ្ជីខ្ជូតពេក

"បានហើយជុងវ៉ុនបងគិតថាយើងគួរតែត្រឡប់ទៅផ្ទះសិនទៅ ចាំស្អែកមកលេងម្ដងទៀតក៏បានដែរ"

"អត់ទេសុំលេងតែ5នាទីទៀតទេ ចាំទៅវិញ"

"គ្មាន5នាទីអីទៀតទេ បានហើយតោះទៅផ្ទះយប់ហើយ" ជេយ៍និយាយទាំងទាញដៃជុងវ៉ុនដែលមិនចង់ទៅផ្ទះវិញ

"អត់ទេមិនចង់ទៅទេ លោកទៅមុនទៅបើឃ្លានទៅផ្ទះណាស់នោះ" ជុងវ៉ុននិយាយទាំងពេបមាត់ពេបកងរណាស់ជេយ៍សង្ឃឹមថាជេយ៍និងឲ្យនៅលេងបន្ដទៀត

"កុំរឹងក្បាលពេក ទៅផ្ទះបានហើយស្អែកត្រូវទៅរៀនទៀត" ដោយឃើញថាជុងវ៉ុននេះចចេសពេកជេយ៍ក៏ចាប់លើកបីជុងវ៉ុនដាក់លើស្មាទម្រង់ដើរទៅរកឡានទៅ

មកដល់ក្នុងឡានមុខជុងវ៉ុននេះឲ្យស្អុយតែម្ដងព្រោះគេខឹងនិងជេយ៍គ្រាន់តែសុំលេង5នាទីទៀតសោះក៏មិនបាន មនុស្សអីចិត្តអាក្រក់បែបនេះចឹងតាស៎បានជុងវ៉ុនមិនស្រឡាញ់ ។

"ឈប់ខឹងបានហើយ ចាំស្អែកចាំមកលេងទៀតក៏បាន" ជេយ៍និយាយស្របពេលដែលឃើញមុខម្នាក់ទៀតដូចជាខឹងសម្បានិងខ្លួនណាស់ចឹង

"មិនបានខឹង"

"បើមិនបាបខឹងហេតុអីធ្វើមុខបែបនេះ"

"មុខខ្ញុំ ខ្ញុំចង់ធ្វើមិចក៏បានដែលកុំមកចេះបើកឡានឲ្យតែលឿនៗទៅ"

Wandering Love ♡( COMPLETE ♡ ) Donde viven las historias. Descúbrelo ahora