ការពិត²

541 66 1
                                    

"ហាសហា៎ ត្រូវហើយស៊ូនូនិយាយត្រូវណាស់បងជេកកុំគិតច្រើនពេកអីយ៉ាងណាជុងវ៉ុនគ្មានថ្ងៃទៅស្រឡាញ់មនុស្សដូចគេជាដាច់ខាត" ជុងវ៉ុនធ្វើជានិយាយបន្ទពីក្រោយស៊ូនូ

"ពួកឯងពីរនាក់នេះបើថារឿងធ្វើបាបបងពូកែណាស់ "

"និយាយតាមត្រង់ទៅណាបងជេក ការដែលបងស្រឡាញ់គ្នាជាមួយសុងហ៊ុននោះខ្ញុំមិនសូវជាសប្បាយចិត្តប៉ុន្មានទេ បងដឹងថាមូលហេតុអីទេបានជាខ្ញុំមិនចូលចិត្ត" ស៊ូនូសួរទៅកាន់ជេក

" ហេតុអីទៅ"

"ក៏ព្រោះតែគេជាសមាជិកក្រុម A3 នោះអីបងនិងជុងវ៉ុនមិនដែលដឹងទេថាក្រុមនេះវាមហាសែនអាក្រក់ពិនណានោះ"

"អាក្រក់យ៉ាងមិចទៅជុងវ៉ុនឃើញពួកគេធម្មតាៗទេតើ"

"ហ៊ើយមើលចុះប្រហែលជាដល់ពេល គីមស៊ូនូ បញ្ចេញថ្វីមាត់និយាយកម្ដៅសាច់ដុំមាត់ទៀតហើយមើលទៅ"

"និយាយមកបងនិងជុងវ៉ុនចង់ដឹងព្រោះមានតែឯងម្នាក់ទេដឹងរឿងគេច្រើនជាងនរណាទាំងអស់នោះ"

"បងជេកចង់បានន័យថា ស៊ូនូពូកែចេះដឹងរឿងគេមែនទេបានជានិយាយបែបនេះ"

"មានឯណា បងសសើរឯងទេតើក្មេងឆ្កួតនេះ"

"ហើស! ចាត់ទុកថាជាពាក្យសរសើរក៏បានដែល"

"និយាយមកនៅបូរបាច់និងហើយ" ជុងវ៉ុននិយាយទៀមទាឲ្យ
ស៊ូនូនេះប្រញាប់និយាយឡើងព្រោះថាពេលនេះពួកគេទាំងបីនាក់កំពុងតែស្ថិតនៅក្នុងខាងកាហ្វេជិតសាលាមួយ ហើយណាមួយទៀតតិចទៀតនេះជេយ៍ក៏មកទទួលគេទៅផ្ទះហើយដោយសារតែប៉ុន្មានថ្ងៃកន្លងមកនេះជុងវ៉ុនតែងតែជិះឡានទៅផ្ទះវិញជាមួយជេយ៍ជាប្រចាំតែម្ដងគឺដើម្បីយកចិត្តជេយ៍

"គឺរឿងវាបែបនេះណាកាលពីពីរឆ្នាំមុននេះ មុននិងបងជេកចូលមករៀនមួយឆ្នាំប្រហែលជាពេលនោះគឺថ្នាក់ទី10 ក្រុម A3 នេះទៅមានរឿងជាមួយសាលាមួយទៀតដែលជាក្រុមជើងកាងដូចគ្នាដែល ហើយអ្វីដែលសំខាន់នោះមេក្រុមរបស់សាលានោះត្រូវជាបងប្អូនជីដូនមួយរបស់ជេយ៍ គេគឺ ថេមីន ហើយជម្លោះរបស់ពីរក្រុមនោះសឹងតែថាដូចសង្រ្គាមលោកលើកទី1អ៊ីចឹង "

Wandering Love ♡( COMPLETE ♡ ) Where stories live. Discover now