ពេលនេះក៏ជាងមួយអាទិត្យទៅហើយបើរាប់ពីយប់មួយនោះមកកុំថាឡើយនិយាយរកសូម្បីតែមើលមុខក៏ជុងវ៉ុនមិនដែលមើលមុខជេយ៍ផងព្រោះគេនៅខឹងរឿងកាលពីយប់នោះមិនទាន់បាត់។
ជុងវ៉ុនកំពុងតែដើររកសៀវភៅនៅក្នុងបណ្ណាល័យសុខៗក៏មានអ្នកណាមិនដឹងមកឈរពីក្រោយគេហើយគ្រាន់តែលឺសម្លេងនិយាយចេញមកក៏ដឹងថាជាអ្នកណាទៅហើយ
"នៅទីនេះទេហេស៎ក្មេងកំហូច"
"អូយ៎ស្អីនិង" ជុងវ៉ុនងាកមកក្រោយសម្លក់មុខជេយ៍ប្រុងនិងដើរចេញទៅហើយតែត្រូវជេយ៍ឃាំងជាប់មិនឲ្យទៅណា
"ចង់រត់គេចទៅណាទៀត"
"ទៅណាក៏បានដែលកុំចេះជើងមិនបានជាប់គ្នាណា"
"ហឹស៎!តមាត់រហូតគួរតែចាប់ថើបឲ្យរៀងចាលម្ដងល្អទេ"
"និយាយបានតែមាត់មិនឃើញហ៊ានធ្វើអីផង កំសាក" ជុងវ៉ុន
ប្រុងនិងដើរចេញម្ដងទៀតទៅហើយតែក៏ត្រូវជេយ៍ឃាត់ជាប់មិនឲ្យទៅណាបានម្ដងទៀត"វាយ៉ាងមិចបានចេះតែចង់រត់គេចនិង"
"រឿងរបស់ខ្ញុំលោកកុំមកចេះ ប្រយ័ត្មតែមានអ្នកមកឃើញទៅខ្ញុំនិងសម្លាប់លោកមិនខាន"
ជេយ៍មិនបានតមាត់ទៅវិញតែបែរជាគិតតែសម្លឹងបបូរមាត់របស់ជុងវ៉ុនទៅវិញ ធ្វើឲ្យជុងវ៉ុនមានអារម្មណ៍មិនស្រួលព្រោះគេដឹងច្បាស់ណាស់ថាជេយ៍កំពុងតែគិតអីនៅពេលនេះ
"កុំគិតធ្វើអីឡប់ៗឲ្យសោះនេះជាបណ្ណាល័យមិនមែនផ្ទះទេ"
" និយាយចឹងបានន័យថានៅផ្ទះធ្វើបានមែនទេ" ជេយ៍កាន់តែខិតមុខទៅជិតជុងវ៉ុនសឹងតែថាច្រមុះគេទាំងពីរនាក់នេះប៉ះគ្នាទៅហើយតែក៏ត្រូវឈប់ពេលលឺសម្លេងមួយ
"អ្នកគេនៅឈរអីនៅទីនោះគេចូលរៀនអស់ហើយមិចមិនទៅរៀន" កំពុងតែឈរប្រកែកគ្នាសុខៗក៏ត្រូវគ្រូបណ្ណាល័យស្រែកមួយវ៉ាសទើបពួកគេប្រញាប់នាំគ្នាបំបែកផ្លូវរៀងខ្លួនទៅ ។ តែអ្វីដែលសំខាន់នោះមិនមែនមានន័យថាឃើញបណ្ណាល័យស្ងាត់មិនសូវមានមនុស្សមិនមែនគ្មានអ្នកឃើញឯណាព្រោះគ្រប់សកម្មភាពមិញនេះក៏ត្រូវបានភ្នែកមួយគូរសម្លឹងមើលទាំងក្ដៅក្រហាយដែល
YOU ARE READING
Wandering Love ♡( COMPLETE ♡ )
Short Storyក្នុងវ័យយុវវ័យរបស់ក្មេងប្រុសទាំង6នាក់ដែលមិនធ្លាប់មានសេ្នហាសោះក៏ត្រូវមកជួបមនុស្សដែលបង្រៀនគេឲ្យស្គាល់យល់ដឹងពីសេ្នហាថាការស្រឡាញ់គ្នាមានន័យដូចម្ដេច មិនថែមតែប៉ុណ្ណោះពួកគេក៏និងរៀនយល់ដឹងអំពីបទពិសោធន៍រឿងរ៉ាវឧបសគ្គគ្រប់បែបយ៉ាងក្នុងជីវិតពួកគេនេះដែល #jaywon S...